TECNO SPARK 40C ជាស្មាតហ្វូនប្រើប្រាស់បានយូរបំផុត ដែលមានតម្លៃក្រោម ១៥០ដុល្លារ ចេញលក់ជាផ្លូវការហើយ!

Share This

ក្រុមហ៊ុន TECNO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកឈានមុខមួយ មានប្រតិបត្តិការជាង ៧០ ប្រទេស ដែលបានកំពុងវាយលុកទីផ្សារស្មាតហ្វូន និងទទួលបានការគាំទ្រជាខ្លាំងទៅផលិតផលស្មាតហ្វូនរបស់ខ្លួន សុទ្ធសឹងមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ការរចនាទាន់សម័យ និងមានតម្លៃពិសេសបំផុតបើប្រៀបធៀបនឹងដៃគូប្រកួតប្រជែង។ ជាក់ស្តែងថ្មីៗនេះ TECNO ក៏បានប្រកាសចេញលក់នូវស្មាតហ្វូនស៊េរីថ្មីមួយស៊េរីទៀត គឺ TECNO SPARK Series ដែលក្នុងនោះមាន ស្មាតហ្វូន TECNO SPARK 40C ។ស្មាតហ្វូន TECNO ស៊េរីថ្មីនេះ គឺផ្តោតទៅលើស្មាតហ្វូន ប្រើប្រាស់បានយូរបំផុត ដែលមានសមរម្យ តម្លៃក្រោម $150 ជាមួយនឹងថ្មធំ 6000mAh ធ្វើអោយអ្នកប្រើប្រើប្រាស់មានទំនុកចិត្តខ្ពស់។

ថ្មធំ 6000mAh នាំមកនូវការកម្សាន្តបានពេញ១ថ្ងៃ

ស្មាតហ្វូន SPARK 40c នេះបានបំថ្មរហូតដល់ 6000mAh ដែលប្រើប្រាស់បានយូរបំផុត ផ្តល់នូវការកម្សាន្តបានពេញមួយថ្ងៃមិនបារម្មត្រូវសាកញឹកញាប់ និង ការគាំទ្រការសាកលឿន 18W។ ផ្តល់នូវប្រព័ន្ធប្រតិបត្តិការរលូនយ៉ាងតិច៤ឆ្នាំដោយមិនធ្លាក់ល្បឿនម៉ាស៊ីនដែលសាកសមបំផុតសម្រាប់អ្នកដែលមិនចង់ផ្លាស់ប្តូរស្មាតហ្វូនច្រើន។

ស្មាតហ្វូននេះផ្តល់អ្នកនូវដំណើរការដ៏មានស្ថេរភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ ៤ឆ្នាំ ជាមួយថាមពលថ្មធំ ដែលមានថាមពលថ្មធន់ប្រើបា្រស់បានយូរ ធានាគុណភាពថ្ម ៨០ភាគរយឡើង បន្ទាប់ពីសាកបញ្ចូល១០០០ដង ។

អេក្រង់120Hz ទំហំធំ 6.67 អ៊ីញ ផ្តល់នូវការកម្សាន្តដ៏អស្ចារ្យ

SPARK 40C បង្កើតកន្លែងកម្សាន្តដ៏សម្បូរបែបសម្រាប់អ្នកប្រើប្រាស់ តាមរយៈសម្លេង និងរូបភាពដ៏រដ៏រស់រវើក។ SPARK 40C ដែលមានអេក្រង់ទំហំ 6.67 អ៊ីញដ៏អស្ចារ្យជាមួយនឹង 120Hz refresh rate ។

នៅលើ SPARK 40C ផ្តល់នូវបាសបំពងសម្លេង ២គ្រាប់ ជាមួយនឹង DTS ដែលធ្វើឲ្យ SPARK 40C ជាស្មាតហ្វូនដែល ផ្តល់នូវកម្រិតសម្លេងកាន់តែច្បាស់និងសម្លេងគុណភាពល្អប្រសើរសម្រាប់កម្សាន្តនានា។

ប្រព័ន្ធការពារជម្រាប់ទឹក IP64 និងការពារធ្លាក់រហូតដល់១ម៉ែតកន្លះ

ស្មាតហ្វូន SPARK 40c ជាស្មាតហ្វូនធន់នឹងការធ្លាក់កម្រិតខ្ពស់ ការពារជម្រាបទឹក IP64 ដូចជាទឹកភ្លៀង ជ្រុះចូលទឹក ដែលប្រើប្រាស់បានយូរ ផ្តល់គុណសម្បត្តិជាច្រើនដល់អ្នកប្រើប្រាស់ជាមួយវិញ្ញាបនបត្របញ្ជាក់ភាពធន់ពីTÜV Rheinland ។

មិនត្រឹមតែការពារការជ្រាបទឹក ស្មាតហ្វូនេះក៏អាចធន់នឹងការពារពីធ្លាក់រហូតដល់កម្ពស់ ១ម៉ែតកន្លះ ដោយគ្មានការបានរម្មណ៍។

លើសពីនេះមានលក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម១គីឡូម៉ែត*មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំងនិងស្ថានភាពការប្រើប្រាស់) ហើយSPARK 40C ក៏ត្រូវបានបំពាក់ជាមួយមុខងារបញ្ជាពីចម្ងាយ Infrared Remote Control សម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 15 ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ កង្ហា និង ឧបករណ៍អេឡិចត្រូនិក ជាច្រើនផ្សេងទៀត ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃកាន់តែទំនើប ។

វាក៏មានជម្រើសទំហំផ្ទុកធំរហូតដល់ 128GB+16G (RAM តម្លើង 8 GB) ។ SPARK 40C បំពាក់ដោយបន្ទះឈីប MediaTek Helio G81 Processor ដែលបង្កើនល្បឿនដំណើរការកាន់តែរលូន។

នៅលើកាមេរ៉ាខាងមុខ SPARK 40C មានកាមេរ៉ាមេទំហំ 13 MP ។ ទន្ទឹមនឹងនេះ កាមេរ៉ាខាងមុខទំហំ 8MP ជាមួយនឹង Clear Selfie។

ស្មាតហ្វូនថ្មីនេះ បំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការលឿនជាងមុន កាមេរ៉ាល្អជាងមុន និងសមត្ថភាពថ្មល្អ
ជាងមុន ដែលធន់ធ្លាក់ និងការជ្រៀបទឹក ជា ស្មាតហ្វូនកំពូលធន់ តម្លៃក្រោម១៥០ដុល្លារ។
TECNO SPARK 40C ជាមួយជម្រើសទំហំផ្ទុក៖

– 128GB+8GB* (4GB + 4GB) មានតម្លៃពិសេសត្រឹមតែ $89 និងមានថែមជូនកាដូពិសេស។
– 128GB+16G* (8GB + 8GB) មានតម្លៃពិសេសត្រឹមតែ $109 និងមានថែមជូនកាដូពិសេស។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

មិនមែនមានតែទឹកបរិសុទ្ធទេ ឥលូវនៅអ៊ីតាលីមានដាក់លក់ខ្យល់បរិសុទ្ធយកពីបឹង Como មួយកំប៉ុងថ្លៃជាង ១០ ដុល្លារ

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ