អីយ៉ាស់! ឌូបៃ គ្រោងសាងសង់រថភ្លើងក្រោមសមុទ្រ ឆ្លងពីអារ៉ាប់ទៅប្រទេសឥណ្ឌា
តាមរបាយការណ៍ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ប្រទេសអារ៉ាប់រួម កំពុងមានគម្រោងសាងសង់រថភ្លើងល្បឿនលឿនក្រោមសមុទ្រ ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ជាមួយនឹងទស្សនីយភាពនៃពិភពក្នុងសមុទ្រដ៏ស្រស់ស្អាត។
រថភ្លើងក្រោមសមុទ្រនេះដែរ ត្រូវបានបំផុសគំនិតឡើង សម្រាប់ជាមធ្យោបាយសម្រាប់អ្នកដំណើរដែលចង់ឆ្លងកាត់ចុះឡើងរវាងក្រុងឌូបៃ និង ក្រុងប៊ុបបៃ។ គួរឱ្យដឹងថា មធ្យោបាយធ្វើដំណើរថ្មីនេះដែរ គឺមិនមែនប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរប៉ុណ្ណោះទេ តែវាក៏ជាផ្លូវមួយសម្រាប់ដឹកជញ្ជូនទឹក និង ប្រេង ចុះឡើង ជាមួយល្បឿនចន្លោះពី ៦០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជារថភ្លើងក្រោមទឹកដំបូងគេនោះឡើយ ដោយផ្លូវក្រោមទឹកដំបូងគេ ដែលតភ្ជាប់ពីអង់គ្លេស ទៅបារាំង បានដាក់ដំណើរការតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ៕