Elon Musk ប្រកាសរើសអ្នកស្ម័គ្រចិត្ត មកតេស្តសាកល្បងឈីបខួរក្បាល ជួយអ្នកពិការឱ្យក្រោកដើរឡើងវិញ
ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីពិភពលោក Elon Musk កំពុងស្វែងរកអ្នកស្ម័គ្រចិត្ត មកចូលរួមសាកល្បងតេស្តឈីបខួរក្បាលរបស់ខ្លួន។
គួរឱ្យដឹងថា ឈីបខួរក្បាល របស់ក្រុមហ៊ុន Neuralink ដំបូងឡើយ ធ្លាប់បានធ្វើការតេស្តសាកល្បងលើសត្វជ្រូក និង សត្វស្វារួចមកហើយ។ រហូតមកដល់ខែឧសភា កន្លងទៅ ខាង FDA ក៏បានអនុម័តឱ្យក្រុមហ៊ុន Neuralink អាចធ្វើការតេស្តលើមនុស្សបាន ទើបថ្មីៗនេះ ពួកគេធ្វើការប្រកាសរើសអ្នកស្ម័គ្រចិត្តដើម្បីសាកល្បងបច្ចេកវិទ្យាថ្មីរបស់ខ្លួននេះ។
គួរបញ្ជាក់ផងដែរថា ការបង្កើតឈីបខួរក្បាលនៃក្រុមហ៊ុន Neuralink នេះ គឺក្នុងបំណងជួយដល់អ្នកដែលមានពិការភាពឱ្យអាចដើរបានឡើងវិញ ក៏ដូចជាមនុស្សទូទៅធម្មតា ក្នុងការព្យាបាលបញ្ហាសុខភាពមួយចំនួនដូចជា បញ្ហាជំងឺធាត់ អូទីហ្សឹម ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និង ជំងឺវិកលចរិត ជាដើម៕