Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night
បច្ចេកវិទ្យា

ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night

អត្ថបទដោយ​៖ ក្រុមហ៊ុន ឧសភា ២៩, ២០២៣

ភ្នំពេញ ថ្ងៃសុក្រ ទី 26 ខែឧសភា ឆ្នាំ 2023 ៖ ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ 100% ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន ២ ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តិសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ៏ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញ និង ប្រណីតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និង មានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយម និង វាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន 9 ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូន និង មានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាព និង ការគ្រប់គ្រងប្រកបដោយស្តង់ដារ និង ជាពិសេសគឺ ជារថយន្តអគ្គិសនីដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗ និង ជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី 36,999$ តែប៉ុណ្ណោះ និង មានការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km ទៀតផង។

បើនិយាយពីដំណើរការបើកបរ និង ការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី 10% ទៅ 100% ក្នុងរយៈពេល 7.5 ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី 10% ទៅ 80% ក្នុងរយៈពេល 35 នាទី ឬ 39 នាទី។ MG ក៏បានបង្ហាញថាប្រភេទអគ្គុយ 51kWh អាចបើកបរបានចម្ងាយដល់ទៅ 350Km និង 452km សម្រាប់ប្រភេទអាគុយ 64kWh។

លោកអ្នកអាចទទួលបានបទពិសោធថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ 452Km របស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា ៖
– Automatic LED headlights and rear lights
– MG Modular Scalable Platform (MSP)
– MG Pilot Driver Safety Technology ~
– Reverse Camera
– Rear/Roof Spoiler
– 17″ alloy wheels with two-tone aero covers
– 10.5W Wired USB C/A
– Fabric Seat
– 4 Speaker Audio
– 3 Regenerative Braking Modes (1,2,3)
– Auto Hold & Electric Parking Brake
– Adaptive Cruise Control
– 7″ Instrument Cluster
– 3 Driving Modes (Eco, Normal, Snow, Sport and Custom)

នៅក្នុងព្រឹត្តិការណ៍នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា ៖ «កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់ និង មើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និង ភាពស័ក្តិសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃ lifestyle របស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និង ភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនីដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និង មើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់