Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 លែងខ្លាចនៅសុខៗអស់លុយទូរស័ព្ទមិនដឹងខ្លួនទៀតហើយ ក្រោយ Metfone ដាក់ចេញកម្មវិធី CamID ឲ្យប្រើប្រាស់ជាសាធារណៈ
បច្ចេកវិទ្យា

លែងខ្លាចនៅសុខៗអស់លុយទូរស័ព្ទមិនដឹងខ្លួនទៀតហើយ ក្រោយ Metfone ដាក់ចេញកម្មវិធី CamID ឲ្យប្រើប្រាស់ជាសាធារណៈ

អត្ថបទដោយ​៖ ក្រុមហ៊ុន ឧសភា ២៦, ២០២៣

ភ្នំពេញ ៖ ពិសេសជាងគេតែម្តង ក្រុមហ៊ុន មិត្តហ្វូន បានចេញវីដេអូដ៏ត្រូវចិត្តមួយ ដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលធ្លាប់តែត្អូញត្អែរក្នុងការលំបាកតាមដានការប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទដៃ ឬ មានមន្ទិលសង្ស័យក្រុមហ៊ុនទូរស័ព្ទកាត់លុយមិនត្រឹមត្រូវ ប្រើឆាប់អស់លឿនជាងមុន ជាដើម។

ផ្អែកលើបុព្វហេតុទាំងនេះហើយ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយ ដែលតែងតែយកចិតទុកដាក់ និង មានភាពសិ្នទ្ធស្នាលជាមួយអតិថិជន ក្នុងពេលនេះ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវកម្មវិធីប្រកបដោយបច្ចេកវិទ្យាទំនើប គឺ CamID app ដែលអាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យនៅក្នុងទូរស័ព្ទរបស់អ្នកដោយឆ្លាតវៃ និង មានភាពច្បាស់លាស់ ដែលធ្វើឲ្យអតិថិជនពិនិត្យតាមដានយ៉ាងងាយស្រួល រាល់ការប្រើប្រាស់របស់ខ្លួនមិនថាលើការប្រើប្រាស់អ៊ីនធឺណិត ការខលចេញ មិនថាពេលតាមដានមួយថ្ងៃប៉ុន្មានដង គឺនៅក្នុងកម្មវិធីនេះអាចបង្ហាញនូវទិន្នន័យច្បាស់លាស់ឲ្យអ្នកប្រើប្រាស់បានឃើញច្បាស់ទាំងពេលវេលា និងការប្រើប្រាស់របស់ខ្លួន។

កម្មវិធី CamID app មានមុខងារប្រើប្រាស់ពិសេសៗជាច្រើន ដែលបង្កើតឡើងដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនរបស់មិត្តហ្វូន ក្នុងការគ្រប់គ្រងតាមដានរាល់ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន ឬរាល់ពេលដែលអ្នកចង់ដឹង ដោយភាពច្បាស់លាស់ ជួយបំបាត់អស់មន្ទិលសង្ស័យ និងអាចគ្រប់គ្រងទិន្នន័យទូរស័ព្ទរបស់ខ្លួនដោយប្រសិទ្ធភាពខ្ពស់។

មិនធ្វើឲ្យអតិថិជនរបស់ខ្លួនស្មុគស្មាញ ក្រុមហ៊ុន មិត្តហ្វូន ក៏បានដាក់ចេញនូវវីដេអូ ដែលណែនាំអំពីរបៀបប្រើប្រាស់នៅក្នុងផេកហ្វេកប៊ុកផ្លូវការរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់កម្មវិធីនេះបានយ៉ាងរលូន។ ដូចនេះអតិថិជន មិត្តហ្វូន លែងខ្វល់ខ្វាយ ក្នុងការគ្រប់គ្រប់ទិន្នន័យរបស់ខ្លួនទៀតហើយ គ្រាន់តែអ្នកទាញយក CamID app ដាក់លើទូរស័ព្ទដៃរបស់អ្នក និងអនុវត្តតាមការណែនាំក្នុងវីដេអូនោះ ដោយងាយៗ នោះអ្នកនឹងទទួលបានកម្មវិធីគ្រប់គ្រងដ៏ឆ្លាតវៃនៅក្នុងដៃរបស់អ្នក។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកមានចម្ងល់ ឬ មានសំណួរណាមួយ លោកអ្នកអាចទាក់ទងមកក្រុមហ៊ុនតាមរយៈហតឡាញ 1204 ដោយឥតគិតថ្លៃ ឬ បណ្តាញសង្គមរបស់មិត្តហ្វូនដូចជា Telegram, Facebook, ឆាត Messager, Web chat bot ឬ មកកាន់ Showroom មិត្តហ្វូនណាមួយដែលនៅជិតលោកអ្នកបំផុត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់