Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សមត្ថភាពខ្ពស់ និង ភាពខ្លាំងនៃរថយន្ត MG GT ជាមួយតម្លៃពិសេសកំពុងវាយលុកទីផ្សាររថយន្តប្រភេទស៊ីឌាននៅប្រទេសកម្ពុជា
បច្ចេកវិទ្យា

សមត្ថភាពខ្ពស់ និង ភាពខ្លាំងនៃរថយន្ត MG GT ជាមួយតម្លៃពិសេសកំពុងវាយលុកទីផ្សាររថយន្តប្រភេទស៊ីឌាននៅប្រទេសកម្ពុជា

អត្ថបទដោយ​៖ ក្រុមហ៊ុន ឧសភា ១៨, ២០២៣

ការលក់រថយន្តថ្មីនៅប្រទេសកម្ពុជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៅគ្រប់ផ្នែកដូចជារថយន្តប្រភេទ SUV, ប្រភេទ Crossover, ស៊ីឌាន, ភីកអាប់ជាដើម ក៏ប៉ុន្តែរថយន្តប្រភេទស៊ីឌាននៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាដែលចូលចិត្តលេងស្ទីលជាមួយរថយន្តបែបស្ព័រដែលបង្ហាញពីរបៀបផ្ទាល់ខ្លួនរបស់ពួកគេ និង សម្រាប់អ្នកដែលចូលចិត្តការជួបជុំ ឬ ការធ្វើដំណើរជាក្រុមជាមួយគ្រួសារ ឬ មិត្តភក្តិនាពេលយប់។

រថយន្តប្រភេទស៊ីឌានមើលទៅពិតជាមានការរចនារូបរាងបែបស្ព័រយ៉ាងទាក់ទាញហើយផ្តល់ឱ្យអ្នកនូវទំហំធំទូលាយគ្រប់គ្រាន់សម្រាប់អ្នករួមដំណើរចំនួននាក់។ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងក៏មានរថយន្តប្រភេទស៊ីឌានជាច្រើន ដូចជា រថយន្ត MG GT, MG6, Toyota Vois, Honda Civic,… ប៉ុន្តែមួយក្នុងចំណោមទីផ្សាររថយន្តស៊ីឌានគឺមានរថយន្ត MG GT ដែលផ្តល់ឱ្យអ្នកនូវរថយន្តបែបស្ព័រដែលប្រកបដោយផាសុកភាពខ្ពស់អមជាមួយតម្លៃថ្មីដ៏ពិសេសចាប់ពី $34,999 ប៉ុណ្ណោះ។

រថយន្ត MG GT គឺជារថយន្តប្រភេទស៊ីឌានដែលមានមុខងារប្រើប្រាស់ទំនើបៗ និង សមត្ថភាពខ្ពស់ក្នុងការបើកបរ ហើយក៏មានតម្លៃសមរម្យ ដែលរថយន្តនេះកំពុងវាយលុកទីផ្សាររថយន្តស៊ីឌាននៅប្រទេសកម្ពុជា។ ចំណុចពិសេសមួយទៀតរបស់រថយន្ត MG GT គឺកម្លាំងម៉ាស៊ីនខ្លាំង ដែលបំពាក់ដោយម៉ាស៊ីនសាំងតួបូចំណុះ 1.5T, 4 ស៊ីឡាំងហើយផ្តល់ថាមពល 118kW ឬ 171hp និង កម្លាំងរមួល 250Nm។ កម្លាំងនេះអនុញ្ញាតឱ្យរថយន្ត MG GT អាចរត់បានពី 0 ទៅ 100Km ក្នុងរយៈពេលត្រឹមតែ 8.5 វិនាទីប៉ុណ្ណោះ ដែលធ្វើឱ្យការបើកបរមានសំទុះស្ទុះ និង ខ្លាំងបំផុតក្នុងជួរនៃរថយន្តប្រភេទស៊ីឌាន។

បន្ថែមលើសពីសមត្ថភាពខ្ពស់របស់រថយន្ត MG GT វាក៏បានបំពាក់មកជាមួយនូវមុខងារប្រើប្រាស់ដ៏ឆ្លាតវៃជាច្រើនដែលធ្វើឱ្យម្ចាស់រថយន្តមានភាពរីករាយក្នុងការបើកបរ។ លក្ខណៈពិសេសទាំងនោះរួមមានគ្រឿងក្រោមដ៏រឹងមាំ, កៅអីពូកស្បែកបែបស្ព័រពណ៌ខ្មៅលាយក្រហមដ៏ប្រណីត, ចង្កូតអេឡិត្រូនិច, អេក្រង់កម្សាន្តHD ទំហំ12.3 អ៊ីញ, កុងទ័រតាប់ឡូឌីជីថល, ប្រព័ន្ធសោរឆ្លាតវៃ និង ប៊ូតុងចុចដែលចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, កៅអីអេឡិចត្រូនិច, ដំបូលលើ sunroof, ប៉ូតុងបញ្ចូលលេខ peddle shift control, ប្រព័ន្ធកម្សាន្ត Bluetooth និង Apple CarPlay, រួមនឹងមុខងារជាច្រើនមុខទៀតដែលបានបំពាក់លើរថយន្តស្ព័រនេះ។

មិនទាន់អស់ទេ គឺមានប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ប្រព័ន្ធ cruise control, ហ្វ្រាំងអេឡិចត្រូនិច, មុខងារ Auto hold, កាំមេរា 360 និង សេនស័រជំនួយដល់ការចតរថយន្ត, ពោងសុវត្ថិភាពផ្នែកខាងមុខនិងចំហៀង, ប្រព័ន្ធព្រមានពេលចាកគន្លងផ្លូវ Lane Departure Warning System, ប្រព័ន្ធព្រមានអំពីឧបសគ្គខាងមុខ Front collision warning, ប្រព័ន្ធគ្រប់គ្រងលឿនថេរ, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS, ប្រព័ន្ធព្រមានពីខ្សែក្រវ៉ាត់សុវត្ថិភាព និង ប្រព័ន្ធជាច្រើនទៀតដែលធ្វើឱ្យម្ចាស់រថយន្តអាចរីករាយក្នុងការបើកបរជាមួយរថយន្ត MG GT។

រថយន្ត MG GT គឺផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការបើកបរប្រកបដោយប្រសិទ្ធភាព និង គួរឱ្យចាប់អារម្មណ៍បំផុតហើយក៏មានសុវត្ថិភាពខ្ពស់ផងដែរ ពិតជាស័ក្តិសមសម្រាប់យុវវ័យដែលចូលចិត្តធ្វើអ្វីដែលជាខ្លួនឯង និង ពោរពេញដោយថាមពលនិងការប្រកួតប្រជែងខ្ពស់។ រថយន្ត MG GT ក៏មានការផ្តល់ជូនពិសេសផងដែរទៅលើការធានាគឺរយៈពេល 5 ឆ្នាំ ឬ 150,000Km ដែលជាការធានាយូរជាងនៅក្នុងជួរថ្នាក់រថយន្តស៊ីឌាន។ ជាមួយនឹងតម្លៃថ្មីរបស់ MG GT គឺពិតជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីបែពស្ព័រដែលមានសមត្ថភាពខ្ពស់និងតម្លៃសមរម្យ។ មិនថាអ្នកចូលចិត្តរថយន្តធម្មតាៗ ឬ គ្រាន់តែត្រូវការស្វែងរកមធ្យោបាយធ្វើដំណើរដ៏រីករាយនោះទេ រថយន្ត MG GT នឹងបំពេញក្តីប្រាថ្នារបស់អ្នក៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់