
MSI Summit E16 Flip A13VFT ជា business laptop សម្រាប់អ្នកជំនួញ
MSI Summit E16 Flip A13VFT គឺជាកុំព្យូទ័រស៊េរីថ្មី ដែលមានការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះ និង បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ កុំព្យូទ័រនេះបំពាក់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 13 ក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 series និងការឌីស្សាញទម្រង់ 360° Flip ដែលកុំព្យូទ័រនេះផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លា និង ការឌីស្សាញដែលជឿជាក់បំផុតមិនធ្លាប់មានពីមុនមកនោះទេ។
ជាមួយនឹងបន្ទះឈីប Intel® Core™ i7-1360P ជំនាន់ទី 13 នេះអាចប្រើប្រាស់បាននៅលើការងារ multitasking និង ធ្វើឱ្យការងារដំណើរការបានយ៉ាងរលូនមិនគួរឱ្យជឿនោះទេ។ បន្ទះឈីបនៅលើកុំព្យូទ័រ MSI Summit E16 Flip A13VFT នេះប្រើប្រាស់នូវ 12 Cores ជាមួយនឹងល្បឿនដល់ទៅ 5.0 GHz Max Turbo Frequency ថែមទៀត។
កាន់តែអស្ចារ្យជាងនេះទៀតនោះ ក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 Series (RTX 4060, GDDR6 8GB) នេះក៏ធ្វើឱ្យកុំព្យូទ័រនេះមានល្បឿនលឿនបំផុតសម្រាប់អ្នកលេងហ្គេម និង creators ផងដែរ។ ក្រាហ្វិកកាតនេះប្រើប្រាស់នូវស្ថាបត្យកម្ម NVIDIA Ada Lovelace architecture ដែលពិតជាល្អបំផុតនៅក្នុងពិភព Virtual ជាមួយនឹងបច្ចេកវិទ្យា Ray-tracing ថែមទៀត។ MSI Summit E16 Flip A13VFT មានរ៉េម LPDDR5 16GB និង អង្គចងចាំទំហំ 1TB NVMe PCIeGen4 ហើយបន្ថែមពីនេះ ក៏នូវបច្ចេកវិទ្យា Max-Q suite ក៏អាចធ្វើការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធដំណើរការ កម្លាំងថាមពល ថ្មដែលឈានដល់ទៅកម្រិតខ្ពស់បំផុត។
កុំព្យូទ័រ Summit series នេះមានអេក្រង់កម្រិត 16:10 Golden Ratio ដែលត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ជាច្រើនក្នុងការទទួលបាននូវបទពិសោធយ៉ាងអស្ចារ្យ និង ផាសុកភាពបំផុតសម្រាប់ការប្រើប្រាស់រយៈពេលវែង។ អេក្រង់នេះជាប្រភេទ QHD+ ដែលមាន 16:10 screen ratio ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹង MSI Pen ផងដែរ។ កុំព្យូទ័រនេះគឺស័ក្តិសមបំផុតសម្រាប់ការងារធំៗជាច្រើន។ បើនិយាយអំពីថាមពលថ្មវិញនោះ កុំព្យូទ័រ Summit series នេះអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ ហើយវាក៏មាន 360-degree flip ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។ ជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរ និង បច្ចេកវិទ្យាសាកថ្មលឿននោះ អ្នកអាចបង្កើនទៅលើប្រសិទ្ធភាពការងារជាច្រើនបានដោយគ្មានឧបសគ្គនោះទេ។ ភាពបត់បែននៃកុំព្យូទ័រ Summit series នេះអនុញ្ញាតអោយអ្នកអាចឈានដល់កម្រិតខ្ពស់មួយកម្រិតទៀត។
មួយវិញទៀត ដើម្បីបំពេញទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវ Dynamic Cooler Boost ដែលជាប្រព័ន្ធត្រជាក់ផ្តាច់មុខនៅលើកុំព្យូទ័រនេះ។ បច្ចេកវិទ្យា cooling technology នេះក៏បង្កើនទៅលើប្រព័ន្ធបំភាយកំដៅបានយ៉ាងល្អទៅលើ GPU និង CPU ជាមួយនឹងសំឡេង 35dB background noise ដោយគ្មានការរំខាននោះទេ។
គួរបញ្ជាក់ផងដែរ កុំព្យូទ័រនេះមានអេក្រង់ទំហំ 16″ QHD+ (2560×1600), 16:10, Touchscreen, 165Hz Refresh Rate, 100% DCI-P3(Typical), IPS-Level panel ជាមួយនឹងទម្ងន់ស្រាលត្រឹមតែ 2.1kg និង កម្រាស់ 16.85mm ថែមទៀត។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ Enterprise-Grade Security safeguard សម្រាប់ការពារទិន្នន័យថែមទៀត។ ក្រៅពីនេះ កុំព្យូទ័រនេះក៏មានប្រើប្រាស់នូវកម្មវីធី MSI Center ដែលអ្នកអាចរៀបចំនូវកុំព្យូទ័រនេះបានទៅតាមចិត្តរបស់អ្នកបានយ៉ាងងាយស្រួល។
MSI Summit E16 Flip A13VFT ឡែបថបជំនាន់ថ្មី មានការរចនារូបរាងដ៏ល្អឥតខ្ចោះគ្មានគូប្រៀបនេះ ចេញលក់នៅលើទីផ្សារកម្ពុជា តម្លៃ $2,099.00 ជាមួយនឹងការធានាមានរយៈពេល 24 ខែ៕