Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កន្លែងបង្កើតស្បូនសិប្បនិម្មិតដំបូងគេបង្អស់លើលោក EctoLife អាចបង្កកំណើតទារក ៣ ម៉ឺននាក់ក្នុងមួយឆ្នាំ
បច្ចេកវិទ្យា

កន្លែងបង្កើតស្បូនសិប្បនិម្មិតដំបូងគេបង្អស់លើលោក EctoLife អាចបង្កកំណើតទារក ៣ ម៉ឺននាក់ក្នុងមួយឆ្នាំ

អត្ថបទដោយ​៖ Trassi ធ្នូ ១៤, ២០២២

រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ អាច​នឹង​វិវដ្ត​មក​ភាព​ពិត​ជាក់ស្ដែង​ហើយ ខណៈ «រោងចក្រ​ផលិត​ទារក» លើក​ដំបូង​បំផុត​លើ​ពិភពលោក ត្រូវ​បាន​ប្រកាស​នឹងបង្កើត​ឡើង។

EctoLife បច្ចេកវិទ្យា​បង្កើត​ឡើង​ថ្មី​ដោយ​លោក Hashem Al-Ghaili អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ជីវៈ និង អ្នក​ទំនាក់ទំនង​ផ្នែក​វិទ្យាសាស្ត្រ អាច​នឹង​ជួយ​សម្រួល​ដល់​អ្នក​ដែល​ចង់​បាន​កូន ប៉ុន្តែ​មិន​ចង់​មាន​ភាព​លំបាក និង ឈឺចាប់។

តាម​សារព័ត៌មាន Mirror បាន​​ឱ្យ​ដឹង​ថា បច្ចេកវិទ្យា EctoLife អាច​ផលិត និង ចិញ្ចឹម​ទារក​បាន​រហូត​ដល់ ៣ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ក្នុង​មន្ទីរពិសោធ​របស់​ពួកគេ ហើយ​លោក Al-Ghaili ជឿជាក់​ថា កន្លែង​ពិសោធ​ទាំង​នេះ នឹង​អាច​ឱ្យ​គូស្នេហ៍​ដែល​មិន​អាច​មាន​កូន អាច​មាន​កូន​ជា​សាច់​ឈាម​បង្កើត​របស់​ខ្លួន​ឯង​បាន។

លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ក៏​មាន​គម្រោង​ផ្ដល់​ជា «កញ្ចប់​អភិជន» (Elite Package) ដែល​អាច​ឱ្យ​អ្នក​ចង់​បាន​កូន ធ្វើ​វិស្វកម្ម​ហ្សែន​លើ​អំប្រ៊ីយ៉ុង មុន​យក​ទៅ​ចិញ្ចឹម​ក្នុង​ស្បូន​សិប្បនិម្មិត ដោយ​ក្នុង​នោះ​អ្នក​ដែល​ទិញ​កញ្ចប់​នេះ អាច​ធ្វើ​ការ​ជ្រើសរើស​កុម្ម៉ង់​បុគ្គលិក​លក្ខណៈ​កូន​បាន រាប់​ចាប់​ពី​ភ្នែក ពណ៌​សក់ រហូត​ដល់​កម្ពស់ និង ភាព​វៃ​ឆ្លាត។

តាម​ការ​បញ្ជាក់​របស់​លោក Al-Ghaili បាន​ឱ្យ​ដឹង​ថា ៖«បច្ចេកវិទ្យា​ស្បូន​សិប្បនិម្មិត EctoLife គឺ​បង្កើត​ឡើង​ក្នុង​បំណង​កាត់​បន្ថយ​ភាព​ឈឺចាប់ និង លំបាក​របស់​មនុស្ស​ទូទៅ រួម​ទាំង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​វះកាត់​កូន​ផង​ដែរ។ ជាមួយ​បច្ចេកវិទ្យា EctoLife ការ​កើត​កូន​មិន​គ្រប់​ខែ និង ការ​សម្រាល​កូន​ដោយ​វះកាត់ នឹង​ក្លាយ​ជា​រឿង​អតីតកាល»។ បន្ថែម​ពី​នេះ​ទៀត លោក Al-Ghaili ក៏​បាន​គិត​ដែរ បច្ចេកវិទ្យា​មួយ​នេះ អាច​ជួយ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​កំពុង​ប្រឈម​នឹង​អត្រា​ថយ​ចំនួន​ប្រជាជន​ធ្ងន់ធ្ងរ រួម​មាន​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ជាដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចេកវិទ្យា EctoLife គឺ​ធ្វើ​ឱ្យ​ទារក​លូតលាស់​ក្នុង​បរិស្ថាន​ដ៏​សុវត្ថិភាព និង ផាសុកភាព​បំផុត។ ប្រអប់ ឬ ស្បូន​សិប្បនិម្មិត​នោះ បង្កើត​ឡើង​ដោយ​សារធាតុ​ដែល​បញ្ចៀស​មេរោគ​ដែល​តោង​ជាប់​ផ្ទៃ​ខាង​លើ​របស់​វា។ រាល់​ប្រអប់​ទាំង​អស់ សុទ្ធ​តែ​បំពាក់​ឧបករណ៍​ដែល​អាច​តាមដាន​សញ្ញា​​ចង្វាក់​បេះដូង សីតុណ្ហភាព សម្ពាធ​ឈាម ចលនា​ដង្ហើម និង ចលនា​អុកស៊ីហ្សែន។ ជាមួយ​គ្នា​នោះ​ដែរ ដោយសារ​តែ​ទារក​អាច​ចាប់​បាន​ភាសា និង រៀន​ពាក្យ​ផ្សេងៗ ខណៈ​ពួកគេ​កំពុង​វិវដ្ត​ក្នុង​ស្បូន​នោះ បច្ចេកវិទ្យា EctoLife ក៏​មាន​រួម​បញ្ជូល speakers ដែល​ចាក់​ភ្លេង​តន្ត្រី និង ឃ្លោងឃ្លា​ពាក្យ​ជាច្រើន​ឱ្យ​ទារក​ទាំង​នោះ​ស្ដាប់។ ចុងក្រោយ EctoLife ក៏​មាន​កម្មវិធី​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ការ​ច្រៀង​ទៅ​ទារក​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​ពួកគេ​ស៊ាំ​នឹង​សំឡេង​របស់​អ្នក មុន​ពេល​ពួកគេ​កើត​ឃើញ​ពិភពលោក​នេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់