Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មានឈ្មោះជាកូនប្រុសតារារ៉េប DJ Sdey ប៉ុន្តែនៅពីក្រោយខ្នងតើ HENG បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?
បច្ចេកវិទ្យា អត្ថបទក្រុមហ៊ុន

មានឈ្មោះជាកូនប្រុសតារារ៉េប DJ Sdey ប៉ុន្តែនៅពីក្រោយខ្នងតើ HENG បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?

អត្ថបទដោយ​៖ ក្រុមហ៊ុន តុលា ៥, ២០២២

សម្រាប់មិត្តៗយុវវ័យ ជាពិសេសអ្នកចូលចិត្តតាមដានបណ្តាញសង្គមប្រាកដជាបានស្គាល់លោក HENG ជាតារារ៉េប, Gamer និង ជា Vlogger ដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ហើយមានមនុស្សប៉ុន្មានអ្នកដែលដឹងថា HENG ជាកូនប្រុសរបស់តារាជើងចាស់ពូកែខាងរ៉េប DJ Sdey? ហើយអ្នកចាប់ផ្តើមស្គាល់ HENG នៅពេលណា? ហើយគាត់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?

តោះ! ចង់ដឹងអារម្មណ៍របស់គាត់យ៉ាងណា? កុំភ្លេចអាន ឬ អាចទស្សនាវីដេអូខាងក្រោមទាំងអស់គ្នាឲ្យដល់ចប់ណា៎ ៖

«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទ HENG អ្នកទាំងអស់គ្នាបានដឹងរួចហើយថា ប៉ារបស់ខ្ញុំជាព្រឹទ្ធចារ្យមួយរូបនៅក្នុងវិស័យ HipHop គាត់មានឈ្មោះថា DJ Sdey។ ខ្ញុំចាំបាន កាលពីនៅតូចមិត្តភក្តិរៀនថ្នាក់ជាមួយគ្នាអង្គុយក្បែរៗគ្នាបានខ្សឹបប្រាប់គ្នាថា HENG មានប៉ាជាតារា ហើយរាល់ពេលទំនេរបន្ទាប់ពីសិក្សាលោកគ្រូអ្នកគ្រូតែងតែសួរថា នៅក្នុងថ្នាក់នេះតើមានប្អូនណាខ្លះដែលចេះច្រៀង? ស្រាប់តែមិត្តរួមថ្នាក់បានចង្អុលមកខ្ញុំ រួចគ្រូក៏ហៅឡើងច្រៀង និង Rap ធ្វើស្ទីលតាមប៉ាឲ្យគ្រូ និង មិត្តរួមថ្នាក់បានស្តាប់កម្សាន្តអារម្មណ៍។

ទន្ទឹមគ្នានេះដែរ កាលពីនៅក្មេងគឺខ្ញុំខុសពីក្មេងដទៃ ខ្ញុំមានមោទកភាពដែលបានក្លាយជាកូនរបស់ប៉ាខ្ញុំ ប៉ុន្តែក្នុងនោះវាក៏រងសម្ពាធសម្រាប់ខ្ញុំដូចគ្នា ដោយសារតែយើងមានឈាមជ័រដូចគាត់ទើបខ្ញុំត្រូវប្រាប់ខ្លួនឯងថា យើងត្រូវតែខិតខំ ត្រូវតែមានទេពកោសល្យទើបអាចបន្តឈាមជ័រដូចប៉ារបស់ខ្ញុំបាន។ ពីមួយថ្ងៃទៅមួយថ្ងៃវាពិតជាមានសម្ពាធខ្លាំងមែនទែន ខ្ញុំខំរៀនអ្វីដែលថ្មីៗពី Youtube ព្រោះខ្ញុំយល់ថានៅថ្ងៃអនាគតបណ្តាញសង្គមនឹងក្លាយជាផ្នែកមួយដ៏សំខាន់។

នៅក្នុងឆ្នាំ 2018 ខ្ញុំមានគំនិតចាប់ផ្តើមធ្វើ Youtube ហើយចាប់ផ្តើមស្វែងរកអ្វីដែលខ្ញុំចូលចិត្ត ព្រមទាំងខំប្រឹងហ្វឹកហាត់លើ Lyric ការធ្វើភ្លេង កាត់វីដេអូ និង ដឹកនាំផ្សេងៗ រហូតមានថ្ងៃមួយខ្ញុំមានឱកាសបានធ្វើការជាមួយក្រុមហ៊ុន OPPO គឺខ្ញុំក្លាយជា KOL (Key Opinion Leader) រយៈពេល 3 ឆ្នាំមកហើយ ខ្ញុំអាចនិយាយបានថា នេះជាឱកាសល្អមួយសម្រាប់ខ្ញុំជាមួយ OPPO ជាពិសេសគឺមានអនុស្សាវរីយ៍ល្អៗជាច្រើនផងដែរ។

កាលពីឆ្នាំ 2020 ខ្ញុំមានការងារសំខាន់មួយជាមួយ OPPO ពេលនោះតម្រូវឲ្យខ្ញុំជាមួយប៉ារបស់ខ្ញុំសហការច្រៀងរួមគ្នា ហើយថែមទាំងមាន Music Video ទៀត ប៉ុន្តែខ្ញុំបានប្រាប់ប៉ារបស់ខ្ញុំថា ប៉ាចាំតែច្រៀងទេសម្រាប់ Lyric, ថតសម្លេង, Mix Master និង ដឹកនាំសម្តែងលើខ្ញុំទាំងអស់។ នៅពេលនោះខ្ញុំពិតជាមានអារម្មណ៍ថាសម្ពាធមែនទែនគិតអ្វីមិនចេញ ហើយព្យាយាមចេញលម្ហែអារម្មណ៍នៅខាងក្រៅ ជួបមិត្តភក្តិ រហូតមានថ្ងៃមួយមិត្តស្រីរបស់ខ្ញុំបានទាញ OPPO Reno4 មកថតរូបស្រាប់តែខ្ញុំនិយាយថា WOW ទើបធ្វើឲ្យខ្ញុំនឹកឃើញសរសេរ Lyric ពី OPPO ហើយក្នុងបទចម្រៀងនោះខ្ញុំផ្ទាល់គឺជាអ្នកដឹកនាំសម្តែងនៅក្នុង MV តែម្តង។ ហើយខ្ញុំបានរៀនសូត្រច្រើនមែនទែនពី MV របស់ OPPO Reno4 ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយថ្មីៗនេះខ្ញុំទទួលបានសម្មិទ្ធផលថ្មីមួយគឺពានរង្វាន់ចម្រៀងរួមគ្នាជាមួយ Teammate របស់ខ្ញុំមានចំណងជើងថា «ទេពធីតា»។

ជាចុងបញ្ចប់ខ្ញុំចង់និយាយថា ឈ្មោះជាកូនប្រុស DJ Sdey ខ្ញុំបាទ HENG ខ្ញុំនឹងសន្យាថានឹងព្យាយាមប្រឹងប្រែងបន្តទៅមុខទៀត ហើយនឹងរកអ្វីដែលថ្មីនៅក្នុងវិស័យសិល្បៈរបស់យើង។ ខ្ញុំជាហ្វេន OPPO ហើយអ្នកទាំងអស់គ្នាក៏ជាហ្វេន OPPO យើងនឹងជួបគ្នានៅក្នុងកម្មវិធី OPPO Reno Super Fans Festival»។

តើអ្នកកំពុងរង់ចាំកម្មវិធី «OPPO Reno SUPERFANS Festival» មែនអត់? អ៊ីចឹងកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី 6 ហើយដែល OPPO នៅជាមួយអ្នក និង តែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និង ឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី 15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ Add link contest: https://bit.ly/3fbVKh6

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និង ទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់