Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 តោះ! មកអានរឿង «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno
បច្ចេកវិទ្យា អត្ថបទក្រុមហ៊ុន

តោះ! មកអានរឿង «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno

អត្ថបទដោយ​៖ ក្រុមហ៊ុន កញ្ញា ៣០, ២០២២

តើអ្នកនៅចងចាំអំពីស្នេហ៍ដំបូងដែរទេ? គ្រប់បទពិសោធនៃទំនាក់ទំនង សុទ្ធតែផ្តល់នូវនិយមន័យមួយ និង ការចងចាំដ៏ល្អមួយសម្រាប់ជីវិត មិនខ្វល់ថាលទ្ធផលចុងក្រោយទៅជាយ៉ាងណា ហោចណាស់យើងក៏ធ្លាប់ស្រឡាញ់គ្នា ឬយើងធ្លាប់ជាមនុស្សដែលគេស្រឡាញ់ខ្លាំងកាលពីមុន ដូចនេះគួរតែរីករាយហើយទទួលយកវា។ តោះកុំឲ្យខាតពេលមកអានរឿងខ្លី «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno។

«ខ្ញុំនិងគូស្នេហ៍គឺផ្តើមចេញពីមិត្តល្អនឹងគ្នា ពួកយើងតែងតែទៅរៀន និងត្រឡប់ទៅផ្ទះវិញជាមួយគ្នា យូរៗទៅខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ចូលចិត្ត និងស្រលាញ់នាងលើសពីមិត្តភក្តិ។ ដោយមិនចង់អូសបន្លាយពេលវេលាយូរ ថ្ងៃមួយខ្ញុំចង់សារភាពស្នេហ៍ទៅកាន់នាង ដូច្នេះពួកយើងក៏ដើរទៅផ្ទះជាមួយគ្នាដូចសព្វដង ខ្ញុំក៏បានប្រាប់នាងថា រាល់ពេលដែលនៅក្បែរនាងបេះដូងខ្ញុំលោតខុសចង្វាក់ធម្មតា ហើយខ្ញុំក៏បន្តសួរថា តើនាងអាចធ្វើជាសង្សាររបស់ខ្ញុំបានដែរឬទេ? ភ្លាមៗនោះនាងក៏បានឆ្លើយយល់ព្រម ហើយនាងលួចញញឹមទាំងអៀន រួចនិយាយថា នាងក៏ចូលចិត្តខ្ញុំដូចគ្នា។ គ្រាន់តែឮហើយខ្ញុំសប្បាយចិត្តខ្លាំងស្ទើរហោះ ព្រោះមនុស្សស្រីដែលខ្ញុំស្រលាញ់គេក៏ស្រលាញ់ខ្ញុំវិញដែរ។

ចាប់ពីថ្ងៃនេះតទៅ ពួកយើងក៏ចាប់ផ្តើមនៅក្បែរគ្នារាល់ថ្ងៃសឹងគ្រប់ពេល ហើយរៀងរាល់ព្រឹកខ្ញុំទម្លាប់ផ្ញើសារទៅនាងជាមួយនឹងពាក្យ Good Morning ហើយពួកយើងក៏ចេញទៅញុំាអាហារពេលព្រឹកជាមួយគ្នាមុនពេលទៅសាលារៀន ទោះបីជាយើងជួបគ្នារាល់ថ្ងៃក៏ពិតមែន ប៉ុន្តែពេលត្រឡប់ទៅផ្ទះពួកយើងនៅ Call រកគ្នានិងលេង Chat ជាមួយគ្នាធ្វើឲ្យទំនាក់ទំនងយើងទាំងពីរកាន់តែមានភាពស្និទ្ធស្នាល និងផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានពេលខ្លះយើងក៏បានពិភាក្សាគ្នាអំពីអនាគតទៅថ្ងៃខាងមុខនៅពេលដែលយើងរៀនចប់និងមានការងារធ្វើរៀងៗខ្លួន។

ពេលវេលាក៏កាន់តែដើរទៅមុខរយៈពេល 3 ឆ្នាំក្រោយមកពួកយើងហាក់មមាញឹកជាមួយការងារគ្មានពេលវេលាដូចមុន ហើយទំនាក់ទំនងរបស់យើងក៏សាបម្តងបន្តិចៗអារម្មណ៍ល្អៗចំពោះគ្នាដូចពីមុនក៏លែងមាន។ រហូតដល់ថ្ងៃមួយម្តាយរបស់នាងណែនាំនិងផ្សំផ្គុំនាងទៅជួបនឹងបុរសផ្សេង ហើយនាងក៏បានយល់ព្រមរៀបការជាមួយនឹងគេម្នាក់នោះដោយមិនស្ទាក់ស្ទើរអ្វីសោះឡើយ។ នៅពេលដែលខ្ញុំបានឮដំណឹងមួយនេះហើយ ខ្ញុំពិតជាយំសោកបោកខ្លួន ពិបាកចិត្តខ្លាំងណាស់ ព្រោះអារម្មណ៍ខ្ញុំ បេះដូងខ្ញុំនៅស្រលាញ់នាងខ្លាំងណាស់ តែបែរជានាងត្រូវទៅរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ ប៉ុន្តែខ្ញុំមិនខឹងនាងទេ ខ្ញុំមិនអន់ចិត្តនាងទេ ខ្ញុំគិតថានេះជារឿងត្រឹមត្រូវ ដែលនាងសម្រេចចិត្តបែបនេះព្រោះប្រហែលជានាងមានហេតុផលរបស់នាង។

មិនយូរប៉ុន្មានថ្ងៃពិសេសរបស់នាងក៏ឈានចូលមកដល់ ជាថ្ងៃដែលខ្ញុំឈឺចិត្ត និង ចងចាំគ្មានថ្ងៃបំភ្លេចបានឡើយនៅក្នុងជីវិតមួយនេះ ប្រៀបដូចជាថ្ងៃដែលខ្ញុំបាត់បេះដូងអស់មួយចំហៀង។ នេះគឺជាស្នេហ៍ដំបូងរបស់ខ្ញុំ ទោះបីជាឥឡូវខ្ញុំមិនមែនជាសង្សារ មិនមានឋានៈអ្វីនៅក្នុងបេះដូងរបស់នាងទៀតក៏ដោយ តែយ៉ាងណាក៏ពួកយើងធ្លាប់ស្រលាញ់គ្នាដែរ ដូច្នេះខ្ញុំមានតែជូនពរឲ្យនាងមានសុភមង្គល និង ចាប់ដៃគ្នាជាមួយស្វាមីរបស់នាងដល់ចាស់កោងខ្នង។»

ចង់ដឹងថាកម្មវិធី «OPPO Reno SUPERFANS Festival» មានអ្វីពិសេសដល់អ្នកគាំទ្រ? កុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ សូមរំឮកថា នេះជាឆ្នាំទី 6 ហើយដែល OPPO នៅជាមួយអ្នក និង តែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និង ឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី 15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ Add link contest: https://bit.ly/3fbVKh6

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និង ទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់