ASUS បានបង្កើតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ROG Fan Gathering 2022 សម្រាប់អ្នកស្រឡាញ់វិស័យកីឡាអេឡិចត្រូនិច និង បច្ចេកវិទ្យាថ្មីៗ
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ ៖ ASUS បានបង្កើតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ សំរាប់អ្នកស្រឡាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំង និង ការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022។
ក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ៥០០ នាក់ សម្រាប់ ១ ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត ៥០០០ ដុល្លារ ក្នុងនោះរួមមាន ៖ ស៊េរី TUF 2022 សម្រាប់អ្នកឌីស្ស៉ាញ ឬ លេងហ្គេមទូទៅ ស៊េរី ROG Strix G និង ROG Strix Scar Edition សម្រាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ស៊េរី Zephyrus G15 និង M16 សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាតស៊េរី Zephyrus Flow Z13 សម្រាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣ អ៊ីញ ហើយអាចដកអេក្រង់បាន និង ស៊េរីលំដាប់កំពូល ដែលមានអេក្រង់ដល់ទៅ ២ និង មានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។
ក្រៅពីផលិតផលដ៏គួរឱ្យចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែក និង សំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន ៖ លោក ឆេង សុភក្ត្រ (Mr. Reanthort) លោក John Sey Mr. Ream Angkor ក៏ដូចជា Influencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះ គឺមានការសម្តែងដើរម៉ូដដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើឱ្យទិដ្ធភាពកាន់តែសប្បាយរីករាយ។
ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះ គឺការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុម Team Max និង ReigN Priority នៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។
ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើន ព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ និង គ្រឿងលម្អកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។
PRESS CONTACTS
Ms. SAK Sovannry
Digital Marketer
Sovannry_Sak@asus.com