ជូនតាមសំណូមពរ! ទិញថេប្លេត Galaxy Tab S8 ស៊េរីណាមួយនឹងទទួលបានប្រូម៉ូសិនបញ្ចុះតម្លៃពិសេស!
(ភ្នំពេញ) ថ្ងៃទី 31 ខែឧសភា ឆ្នាំ ២០២២ ៖ ដើម្បីជំរុញដល់ផលិតភាពការងារដ៏ឆ្លាតវៃ… ការកម្សាន្តឥតដែនកំណត់ និង ដើម្បីឆ្លើយតបតាមតម្រូវការដ៏ច្រើនលើសលុប… រាល់ការទិញថេប្លេត Galaxy Tab S8, Galaxy Tab S8+ និង Galaxy Tab S8 Ultra ចាប់ពីថ្ងៃទី 01 ដល់ 30 ខែមិថុនា ឆ្នាំ 2022 នៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង ផ្លូវការទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេស 50% ទៅលើ Keyboard Cover ភ្លាមៗ! កំពូលថេប្លេតទាំង 3 ស៊េរី នេះ គឺពិតជាថេប្លេតដែលល្អបំផុតប្រចាំឆ្នាំ 2022 ដែលជួយបង្កើននូវគំនិតច្នៃប្រឌិត និង ផលិតភាពការងាររបស់អ្នកឱ្យកាន់តែលេចធ្លោអស្ចារ្យបំផុត បើនិយាយពីការកម្សាន្តវិញគឺពិតជាផ្តល់នូវអារម្មណ៍រំភើបរីករាយហួសពីការស្មាន និង ឥតដែនកំណត់។
សូមបញ្ជាក់ថា Galaxy Tab S8, Galaxy Tab S8+ និង Galaxy Tab S8 Ultra គឺជាថេប្លេតកំពូលប្រចាំក្រុមហ៊ុន សាមសុង ដែលត្រូវបានផលិតឡើងជាមួយនឹងលក្ខណៈពិសេសជាច្រើនដូចជា៖
* អេក្រង់ធំជាងគេ
* ស្តើងជាងគេ
* ប្រើជាប់ធន់ជាងគេ
* និង ខ្លាំងជាងគេ
អ្វីដែលកាន់តែពិសេសឥតខ្ចោះដែលត្រូវចិត្តអតិថិជនបំផុតនោះគឺ Galaxy Tab S8 series បំពាក់នូវកំពូលឈីបល្បឿនលឿនជាងគេជំនាន់ចុងក្រោយបំផុត Snapdragon 8 Gen1 ជាមួយនឹងកម្លាំងថាមពលថ្មរហូតដល់ 11,200 mAh សម្រាប់ Galaxy Tab S8 Ultra ខណៈដែល Galaxy Tab S8+ មានកម្លាំងថាមពលថ្ម 10,090 mAh និង Galaxy Tab S8 មានកម្លាំងថាមពលថ្ម 8,000 mAh! ដូច្នេះអាចធ្វើជាដៃគូដ៏ស័ក្តិសមឥតខ្ចោះសម្រាប់អ្នក។
ទាំងប្រូម៉ូនសិនបញ្ចុះតម្លៃពិសេស… និង ទាំងលក្ខណៈពិសេសឥតខ្ចោះបែបនេះ… តើនៅចាំអីទៀត? ជ្រើសរើសជម្រើសដែលអ្នកពេញចិត្តឥឡូវនេះភ្លាមទៅ!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕
*បញ្ជាក់៖ ការផ្តល់ជូនកម្មវិធីពិសេសនេះគឺសម្រាប់តែកំឡុងពេលកាលបរិច្ឆេទខាងលើ និងតាមហាងចែកចាយផលិតផល សាមសុង ផ្លូវការប៉ុណ្ណោះ!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!