បាក់ចង្កេះ! តម្លៃ OPPO Reno7 Series នឹកស្មានមិនដល់ នាំគ្នាឈរតម្រង់ជួរ Pre order គ្រប់គ្នាក្រោយពីដាក់សម្ពោធយប់មិញ!
ជាមួយតម្លៃស្មាតហ្វូន OPPO Reno7 Series ដែលបានដាក់សម្ពោធ និង ប្រកាសតម្លៃកាលពីយប់មិញ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលលើសពីការគិត និង ហួសចិត្តមិនស្ទើរ មិនគួរឲ្យជឿថា Reno7 មានតម្លៃពិតប្រាកដ $369 | Reno7 Z 5G មានតម្លៃ $429 ព្រោះថាបើប៉ាន់ស្មានគឺវាអាចមានតម្លៃលើសពីតម្លៃពិតប្រាកដច្រើន ប៉ុន្តែជាក់ស្តែងគឺមិនដូចអ្វីដែលយើងទាំងអស់គ្នាគិតឡើយ។
ថ្ងៃនេះជាថ្ងៃដំបូងនៃការបើកកក់ទុកមុន ឬ Preorder របស់ OPPO Reno7 Series សង្កេតឃើញថា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ មានអតិថិជនជាច្រើនសម្រុកទៅកក់ និង សួរនាំពីព័ត៌មានលម្អិតស្មាតហ្វូនស៊េរីថ្មីនេះណែនពេញៗហាង ដែលនេះបញ្ជាក់ថា Reno7 Series មានសន្ទុះគាំទ្រលើសលប់ ដោយសារតម្លៃលើសពីការរំពឹងទុក ចំណែកគុណភាព និង សមត្ថភាពលើសពីតម្លៃទៀត។ ចង់ដឹងថាវាមានអ្វីពិសេសខ្លះ លើស្មាតហ្វូនស៊េរីថ្មីនេះ?
សម្រាប់លក្ខណៈសម្បត្តិ Reno7 លើកាមេរ៉ាមុខបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក និង ជាការសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពកាមេរ៉ាឲ្យមានប្រសិទ្ធភាពខ្ពស់ និង ផ្តល់នូវបទពិសោធថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត ភ្លឺច្បាស់ និង លេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬ កុងពន្លឺយ៉ាងណាក៏ណាដោយ។ ភាពប្លែកភ្នែកមួយទៀតលើកាមេរ៉ាក្រោយ Reno7 បំពាក់នូវកងបំភ្លឺដំណឹងលោតជុំវិញលើលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬ សារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាឡូយ និង វិសេសប្លែកខុសពីគេ។
ងាកដល់ចំណុចរសើបទាក់ចិត្តចង់ប្តូរទូរស័ព្ទឡើងស៊េរីភ្លាមៗ ដោយសារ Reno7 បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងដែលឌីហ្សាញគែមកោង 2.5D ប្រកបដោយភាពច្នៃប្រឌិត និង រចនាបែបអ្នកជំនាញជាមួយទម្ងន់ស្រាល កម្រាស់ស្តើង ងាយស្រួលកាន់ប្រើដៃម្ខាងហើយ Reno7 មកជាមួយជម្រើស 2 ពណ៌ដោយនៅលើតួខ្នងពណ៌ Sunset Orange គឺវាបានរចនាយ៉ាងប្រណីតឥតខ្ចោះជាមួយស្បែកគុណភាពខ្ពស់ Fiberglass បង្ហាញពីភាពស៊ីវិល័យប្រកបដោយប្រណីតភាព។ ចំណែកពណ៌ Cosmic Black រចនាបែបកញ្ចក់ និង លោហៈធាតុបង្ហាញពីភាពសាមញ្ញ និង រឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
ដោយឡែក Reno7 Z 5G មានលក្ខណៈពិសេសបំពាក់បន្ទះឈីប Qualcomm Snapdragon 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និង ផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។
មិនតែប៉ុណ្ណោះលើ Reno7 Series ទាំងពីរម៉ូដែលនេះបង្កប់ថាមពលថ្ម 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័សជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និង ចំណាយពេលសាកថ្មយូរឡើយ។
យោងតាមវេបសាយល្បីៗក្នុងស្រុកជាច្រើន តារាល្បីៗ និង អតិថិជននៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានលាន់មាត់សរសើរស្រដៀងៗគ្នាយ៉ាងដូច្នេះថា បើនិយាយពីស្មាតហ្វូនថតរូបស្អាតគឺទុកចិត្តលើស្មាតហ្វូន OPPO ពិសេសនៅលើ Reno Series ប៉ុន្តែឥឡូវនេះ OPPO កំពុងធ្វើឲ្យអ្នករាល់គ្នាជ្រួលជ្រើមលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ OPPO Reno7 Series ជាមួយការឌីហ្សាញរូបរាងថ្មីគែមជ្រុង កម្រាស់ស្តើង ទម្ងន់ស្រាល ដែលជារូបរាងទូរស័ព្ទស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់។
មួយវិញទៀតនៅលើកាមេរ៉ាមុខ Reno7 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ក្នុងពិភពលោកដែលកាមេរ៉ានេះ គឺគេប្រៀបបានដូចនឹងភ្នែកឆ្មាដែលអាចថតរូបភ្លឺ និង ច្បាស់បានគ្រប់ពេល ទោះស្ថិតក្នុងទីងងឹត ឬ កុងពន្លឺក៏ដោយ។ ចំណុចមួយទៀតបង្ហាញភាពប្លែកខុសគេលើ Reno7 Series គឺវាបានបំពាក់នូវកងបំភ្លឺដំណឹងបង្ហាញពន្លឺជុំវិញលេនកាមេរ៉ា ដែលគ្រប់គ្នាលាន់មាត់សរសើរថាមិននឹកស្មានថាគេអាចធ្វើបាន។ អ្វីដែលចាប់អារម្មណ៍លើ Reno7 Sunset Orange ផ្នែកខាងក្រោយ គឺរចនាឡើងពីស្បែកគុណភាពខ្ពស់ Fiberglass ដែលវាបង្ហាញពីភាពស៊ីវិល័យ និងកាលីបឈ្នះអស់គេឯងរាល់ពេលចាប់កាន់។ ប៉ុណ្ណឹងនៅមិនទាន់អស់ទេ Reno7 Series នៅមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ និង សមត្ថភាពអស្ចារ្យដ៏សម្បូរបែបជាច្រើនទៀត។
ឥឡូវនេះបើស្រឡាញ់ និង ចង់ដូរទូរស័ព្ទឡើងស៊េរីអាចកក់ OPPO Reno7 Series បានណា៎ ចាប់ពីថ្ងៃទី 29 មីនា ដល់ 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន ៖
• Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន ៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និង ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
• Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន ៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85) និង ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។
• OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
• OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពីរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49៕