ក្រុមហ៊ុនរថយន្ត MG ត្រៀមខ្លួនស្វាគមន៍ និង អបអសាទរ ដែលរដ្ឋាភិបាលជំរុញឱ្យប្រើប្រាស់រថយន្ត EV នៅក្នុងប្រទេសកម្ពុជា
យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងរៀបចំគោលការណ៍ និង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់យានជំនិះអគ្គិសនី (EV) និង លើកទឹកចិត្តដល់ការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងផែនការកាត់បន្ថយការបញ្ចេញផ្សែងពុលមកបរិយាកាសខាងក្រៅផងដែរ។ ដើម្បីលើកទឹកចិត្ត និង ជំរុញដល់ការប្រើប្រាស់រថយន្ត EV ឱ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និង ក្រសួង នឹងស្វែងរកតម្លៃមួយដ៏សមរម្យសម្រាប់រថយន្ត EV ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញ និង បូករួមជាមួយការរៀបចំស្ថានីយសាកភ្លើងអគ្គិសនី ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ក្នុងចំណោមម៉ាករថយន្តមួយចំនួនដែលនាំចូលរថយន្ត EV មកកម្ពុជាមានដូចជា MG, Jaguar,… ដែលផ្តល់នូវបច្ចេកវិទ្យាថ្មី និង តម្លៃសមរម្យ។ មួយក្នុងចំណោមពួកគេរួមមានម៉ាក MG ដែលជាម៉ាករថយន្តដំបូងគេរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ក្រោមការនាំចូលដោយក្រុមហ៊ុន TF Motors ដែលផ្តល់អាទិភាពខ្ពស់ដល់អតិថិជនគឺតម្លៃសមរម្យ។ ក្រុមហ៊ុន MG បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ជាមួយនឹងការលក់រថយន្តប្រភេទ SUV និង sedan ដែលពិតជាលក់ដាច់ និង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ហើយឥឡូវនេះ MG កំពុងឈរនៅលេខរៀងទី ៣ នៃវិស័យរថយន្ត SUV ។
មិនត្រឹមតែប៉ុណ្ណោះ MG ក៏បាននាំចូលរថយន្តអគ្គិសនី MG ZS EV មកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២២ ជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបនៃមុខងារប្រើប្រាស់យ៉ាងទាន់សម័យ និង ការសាកថ្មលឿនជាមួយនឹងស្ថានីយសាកថ្មផ្ទាល់ខ្លួនដែលជួយឱ្យមានការសន្សំសំចៃខ្ពស់ និង ចំណេញពេលវេលា។ កំឡុងពេលពីរឆ្នាំមកនេះ MG បានសាកល្បងរថយន្តអគ្គិសនីនៅកម្ពុជា ហើយវាពិតជាមានដំណើរការយ៉ាងល្អ ដោយមានមតិល្អៗពីអតិថិជន បន្ទាប់ពីពួកគេបានបើកបរសាកល្បង ហើយក៏មនុស្សជាច្រើនចាប់អារម្មណ៍លើ MG ZS EV នេះដែរ។ ទន្ទឹមនឹងការចាប់ផ្តើមដ៏ល្អនេះ ក្រុមហ៊ុន MG នឹងបង្កើតចំណតរថយន្ត EV ដំបូងគេរបស់ខ្លួននៅអគារតាំងបង្ហាញរថយន្ត MG ក្នុងពេលឆាប់ៗនេះ ដែលមានទីតាំងនៅអគារកាលីហ្វ័រញ៉ា, មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នៅជិតស្ពាធអាកាសពេទ្យលោកសង្ឃ)។ ដូច្នេះ ពួកគេអាចបន្ត និង រីកចម្រើន ដើម្បីឆ្ពោះទៅមុខសម្រាប់វិស័យរថយន្តអគ្គិសនីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
ខណៈពេលដែលមានប្រជាពលរដ្ឋកម្ពុជាជាច្រើនព្រួយបារម្ភអំពីការខ្វះខាតស្ថានីយសាករថយន្តអគ្គិសនី, រដ្ឋាភិបាលគ្រោងនឹងដំឡើងស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីចំនួន ៥ កន្លែងដំបូងគេនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន។ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា គម្រោងបន្ទាប់គឺជាកិច្ចសហការរវាងក្រសួង និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាករថយន្តអគ្គិសនី និង ស្វាគមន៍អ្នកវិនិយោគដែលមានសក្តានុពលផ្សេងៗទៀតផងដែរ។ គម្រោងនេះរួមបញ្ចូលទាំងការដំឡើងស្ថានីយសាករថយន្តអគ្គិសនីនៅទីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនក្រុងព្រះសីហនុ (ពីរទីតាំង) និង នៅលើបណ្តាញផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ 1, 5, 6 និង 7។ ដូច្នេះរថយន្តអគ្គីសនីនឹងមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជានាថ្ងៃអនាគត ហើយពួកគេក៏មិនមានការព្រួយបារម្ភពីកង្វះខាតស្ថានីយសាកថ្មឡើយ។
ម្យ៉ាងវិញទៀត គម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីក៏អាចជួយរកប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានការងារថ្មីលើអ្នកបច្ចេកទេសរថយន្តអគ្គិសនី ការថែទាំស្ថានីយសាកថ្ម និង អាចឱ្យអ្នកវិនិយោគបង្កើនតម្លៃដីជាមួយនឹងទីតាំងសក្តានុពលជាច្រើន និង ស្វាគមន៍ដល់អ្នកជួលផ្សព្វផ្សាយពាណិជ្ជកម្មរយៈពេលវែង ដែលផ្តល់នូវប្រាប់ចំណូលប្រកបដោយនិរន្តរភាពទៀតផង និង ការផ្សាយពាណិជ្ជកម្មដែលមានគោលដៅត្រឹមត្រូវ៕