លើកទីមួយ អធិរាជស្មាតហ្វូនលំដាប់ថវិកា realme C35 បង្ហាញភាពលេចធ្លោកាន់តែខ្លាំងជាមួយនឹងអ្នកជំនាញផ្នែក Cosplay
ថ្មីៗនេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីបំផុត ដែលជាស្មាតហ្វូនលំដាប់ថវិកា realme C35 រចនាបថពោរពេញដោយភាពច្នៃប្រឌិត ស្រស់ស្អាត ដូចជារូបសម្រស់របស់អ្នកជំនាញផ្នែកតុបតែងខ្លួនបែប Cosplay ផងដែរ។
ក្រៅពីរូបសម្រស់ តើ realme C35 និង សិល្បៈនៃការ Cosplay នេះ មានលក្ខណៈអ្វីស្រដៀងគ្នាទៀត? តោះ! មកស្វែងយល់ទំាងអស់គ្នានៅខាងក្រោម៖
Cosplayer: Chibi
Cosplay គឺជាសកម្មភាពមួយ ឬ សិល្បៈនៃការតុបតែងខ្លួនមួយ ដែលមនុស្សម្នា ឬ Cosplayer ស្លៀកសម្លៀកបំពាក់ និង តុបតែងខ្លួនដូចទៅនឹងតួអង្គណាមួយនៅក្នុងតុក្កតារឿង ឬ ហ្គេមជាដើម។ សិល្បៈបែប Cosplay នេះពិតជាមានការពេញនិយមខ្លាំងណាស់នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសជប៉ុនតែម្តង ដែលជាប្រទេសឈានមុខគេក្នុងការបង្កើតរឿងបែបតុក្កតា Anime។
Cosplayer: Miho
នៅក្នុងប្រទេសកម្ពុជា សិល្បៈនៃការ Cosplay នេះពុំសូវទទួលបានចំណាប់អារម្មណ៍ប៉ុន្មានទេពីសាធារណជន ជាពិសេសគឺមនុស្សចាស់ ដោយពួកគាត់យល់ថា ការតុបតែងខ្លួនបែបនេះ ដូចជាភ្លាវៗ ឬ មិនមានប្រយោជន៍។ ព្រោះតែការដែលមិនទទួលបានតម្លៃ និង ការរិះគន់ខ្លះៗ វាពិតជាផ្តល់ផលវិបាកជាច្រើនសម្រាប់យុវវ័យដែលនិយមស្រឡាញ់វិស័យ Cosplay នេះផងដែរ។
Cosplayer: Ryūsei
យ៉ាងណាមិញ ពេលវេលាចេះតែរំកិលទៅមុខ មនុស្សម្នាក៏ចាប់ផ្តើមបើកចិត្តទូលាយ និង ទទួលស្គាល់ថា ការតុបតែងខ្លួនបែបនេះគឺគ្រាន់តែជាសិល្បៈបែបកម្សាន្តអារម្មណ៍មួយប៉ុណ្ណោះ ហើយយុវវ័យគួរតែមានសិទ្ធិក្នុងការធ្វើអ្វីដែលពួកគេចង់ធ្វើ និងស្រឡាញ់ចូលចិត្ត ដោយពុំគួរមានគំនាបខ្លាំងពេកពីមនុស្សចាស់ ប្រសិនបើសកម្មភាពទាំងនោះមិនប៉ះពាល់ដល់ច្បាប់ ប្រពៃណី និងវប្បធម៌សង្គម។
Cosplayer: Ryūsei
វាមិនខុសអ្វីពីចក្ខុវិស័យរបស់ realme នោះទេ។ កន្លងមក ក្រុមហ៊ុនស្មាតហ្វូនដ៏ក្មេងខ្ចីមួយនេះ តែងតែជំរុញលើកទឹកចិត្តយុវវ័យឱ្យហ៊ានធ្វើអ្វីដែលខ្លួនស្រឡាញ់។ realme តែងតែជឿថា ក្មេងៗមានគំនិត និង ការច្នៃប្រឌិតរបស់ពួកគេ ហើយពួកគេគួរតែអាចជ្រើសរើសបើប្រាស់ស្ទីលជីវិតមួយដែលពោរពេញដោយភាពរីករាយ ទាន់សម័យ និង ប្លែកពីគេ។ realme តែងតែជឿថា ការដែលហ៊ានបង្ហាញនូវអ្វីដែលជាសមត្ថភាពពិតរបស់ខ្លួនឯង ទោះជាវាអាចនឹងប្លែក ទោះជាវាខុសគេបន្តិច ប៉ុន្តែវានៅតែស្រស់ស្អាតតាមបែបផែន និង អាយុកាលនៃពេលវេលា។
Cosplayer: Vivichannn
អ្វីដែលកាន់តែពិសេស នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2022 នេះ អ្នកជំនាញផ្នែក Cosplay របស់យើងក៏បានបង្កើតនូវកម្មវិធីមួយដែលសម្រាប់អ្នកស្រឡាញ់វិស័យ Cosplay ដោយកម្មវិធីនោះឈ្មោះថា Spring Cosplay Contest 2022 នៅហាងកាហ្វេ T-Toys។
ចំពោះអ្នកដែលចូលរួមប្រកួត និង អ្នកចូលរួមកម្មវិធីក៏អាចមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ។
Cosplayer: Vivichannn
សម្រាប់ព័ត៌មានលម្អិត អ្នកទាំងអស់គ្នាអាចសាកសួរទៅកាន់ផេក៖ VIVIANJOK3R