តើអ្នកនៅប្រើប្រាស់ទូរស័ព្ទរូបរាងធម្មតាបែបនេះទៀតមែនអត់? អ្នកប្រហែលមិនដឹងខ្លួនហួសសម័យទេដឹង!
ការតុបតែងខ្លួនខាងក្រៅរបស់មនុស្សគ្រប់រូបពិតជាសំខាន់ណាស់ទៅតាមសម័យកាលនីមួយៗ។ ចំណែករូបរាងខាងក្រៅនៃសម្ភារប្រើប្រាស់វិញក៏ដូចគ្នា ជាពិសេសសម្តៅទៅលើស្មាតហ្វូនដែលតែងតែនៅក្បែរអ្នកគ្រប់ពេលវេលា និង កាន់វាទៅគ្រប់ទីកន្លែង ប្រៀបបានដូចជាជំនួយការក្នុងជីវិតប្រចាំថ្ងៃ និង ការកម្សាន្តផ្សេងៗ។ ដូចនេះមានចាប់អារម្មណ៍អត់ថា ស្មាតហ្វូនដែលអ្នកកំពុងប្រើនេះកំពុងហួសសម័យហើយ ហេតុអ្វីបានជាយើងនិយាយបែបនេះ? ដោយសារពីមួយជំនាន់ទៅមួយជំនាន់ស្មាតហ្វូនបានវិវត្តលើរាងតូចទៅធំ ពីការចុចលើប៊ូតុងប្តូរទៅជាប៉ះបញ្ជាលើអេក្រង់ ពីគែមរាងមូលប្តូរទៅជាគែមជ្រុងដែលរូបរាងបែបនេះគឺកំពុងពេញនិយម និង បង្ហាញភាពលេចធ្លោរាល់ពេលចាប់កាន់តែម្តង។ អ៊ីចឹង នៅប្រើប្រាស់ស្មាតហ្វូនដែលមានរូបរាងមូល គែមមូលដល់ពេលណាទៀត?
នេះនែ៎! OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីរូបរាងថ្មីរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ស័ក្កិសមបំផុតជាមួយមនុស្សសម័យថ្មីចូលចិត្តភាពទាន់សម័យនិងស៊ីវិល័យ។ នេះបើយោងតាមព័ត៌មានខ្លះៗដែលបានបញ្ចេញលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីថ្មីៗនេះ។
ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរូបរាងថ្មីគែមជ្រុងលើ OPPO Reno7? ជឿជាក់ថា OPPO មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយបន្ទាប់ពីផ្លាស់ប្តូររាងថ្មីស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់ព្រមទាំងរចនាបថបែបប្រណីតប្រកបដោយភាពច្នៃប្រឌិតគែមជ្រុងរលោង 2.5D កម្រាស់ស្តើងជាងមុនកាលីបជាងមុន និង នាំមកជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់ និង លោហៈធាតុស្ទីលរចនាបែប Reno Glow។
ឈប់! ឈប់! OPPO Reno7 មិនត្រឹមមានរាងស្រឡូនប៉ុណ្ណោះទេ បើក្រឡេកទៅមើលផ្នែកខាងក្រោយលើបណ្តុំកាមេរ៉ាវិញវាបានបំពាក់មកនូវកងបំភ្លឺដំណឹងដោយបញ្ចេញពន្លឺភ្លើងយឺតៗវិលជុំវិញកញ្ចក់កាមេរ៉ា នៅពេលលោកអ្នកចាប់ផ្តើមលេងហ្គេម ការខលចូល មានសារដំណឹង ឬ Notification និងពេលសាកថ្ម ដែលនេះជាអារម្មណ៍ថ្មីម្យ៉ាងទៀតលើ Reno7 ខុសពី Reno Series ជំនាន់មុនៗ។
អាចនិយាយបានថានេះគ្រាន់តែជាចំណុចរសើបខ្លះៗមាននៅលើ OPPO Reno7 ស៊េរីតែប៉ុណ្ណោះ! ដូចនេះអ្នកទាំងអស់គ្នាចាំអ៊ុតមើលបន្តថា តើកូនពៅស៊េរីទំនើបរូបរាងថ្មីប្រណិតស្រស់ឆើតឆាយរូបនេះនឹងបង្ហាញខ្លួនដាក់លក់លើទីផ្សារប្រទេសកម្ពុជា ពេលណាដែរ? ដើម្បីជ្រាបកាន់តែច្បាស់សូមចូលទៅកាន់ហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗ រួមជាមួយនឹងសមត្ថភាពពិសេសថ្មីៗជាច្រើនទៀត៕