ចុម! ហេតុអ្វីថ្ងៃនេះ Facebook ខុសប្លែកសព្វដង? ទាំងតារាល្បីៗ និង បណ្តាព័ត៌មានជាច្រើន នាំគ្នាបង្ហោះរបស់ពិសេស បង្កើនភាពស៊ីវិល័យសម្រាប់មនុស្សសម័យថ្មី
ឆ្ងល់ណាស់! ហេតុអ្វីថ្ងៃនេះក្នុងបណ្តាញសង្គម Facebook មនុស្សម្នានាំផ្អើលឈូឆរហាក់ប្លែកពីសព្វដងម្ល៉េះ? ហើយអ្វីដែលគួរឲ្យកត់សម្គាល់ និង ភ្ញាក់ផ្អើលសូម្បីតែតារាប្រុសស្រីល្បីៗរួមមាន ពេជ្រ សោភា, កែវ សុខផេង, Step, ជា វណ្ណារិទ្ធិ, DJ Nana, រ៉េត ស៊ូហ្សាណា ព្រមទាំងតារាៗជាច្រើនរូបផ្សេងទៀត ក៏នាំគ្នាចែករំលែករូបភាពជាមួយនឹងស្មាតហ្វូន OPPO Reno7 ជំនាន់ថ្មីនេះដែរ ថែមទាំងមានការបញ្ចេញមតិរៀងៗខ្លួនទៀតផង។
មិនតែប៉ុណ្ណោះ សូម្បីតែអ្នក Review ដ៏ល្បីល្បាញលោក ចន សី និង បណ្តាសារព័ត៌មានល្បីៗ ព្រមទាំងអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាក្នុងស្រុកជាច្រើនកំពុងនាំគ្នាជ្រួលជ្រើមផុសរូបស្មាតហ្វូន OPPO Reno7 ម៉ូដែលថ្មីនេះយ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកលេង Facebook អន្ទះអន្ទែងពីការមកដល់របស់កូនពៅត្រកូល Reno Series គ្រប់ៗគ្នា។ ហើយបើតាមដឹងស្មាតហ្វូនស៊េរីថ្មីមួយនេះគឺគេបានផ្តោតសំខាន់លើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ផ្តល់នូវបទពិសោធថ្មីៗដល់អ្នកប្រើប្រាស់លើមុខងារថតរូបថតវីដេអូ។
បើក្រឡេកទៅមើលរូបរាងវិញលើកនេះ OPPO មិនធ្វើឲ្យអតិថិជនខកចិត្តឡើយដោយបានផ្លាស់ប្តូររូបរាងថ្មី រចនាបថថ្មីស្ទើរទាំងស្រុងដែលមិនមានគែមរាងមូលដូច Reno Series មុនៗទៀតឡើយ។ នៅលើ Reno7 បានតុបតែងខ្លួនយ៉ាងល្អប្រណីតប្រកបដោយភាពច្នៃប្រឌិតជាមួយគែមរាងការ៉េ កម្រាស់កាន់តែស្តើងជាមុនប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងស្ទីលរចនាទាន់សម័យ អាចនិយាយបានថាស័ក្កិសមសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តភាពស៊ីវិល័យ អ្នកចូលចិត្តហ្វ៊េសសិន ពិសេសអតិថិជនវ័យក្មេងៗធានាដឹងតែត្រូវចិត្តលើរូបរាងឌីហ្សាញបែបនេះជាក់ជាមិនខាន។
ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាបើរូបរាងរបស់ OPPO Reno7 ជំនាន់ថ្មីចេញមកបែបនេះ? យ៉ាងណាមិញ យើងនៅមិនទាន់ច្បាស់ថា សម្រាប់រូបរាងពិតរបស់ Reno7 នឹងមានរូបរាងបែបនេះឬយ៉ាងណានោះទេ។ ចំណែកថ្ងៃដាក់សម្ពោធ និង ចេញលក់ក្នុងប្រទេសកម្ពុជាយើងក៏មិនទាន់ច្បាស់ផងដែរ។ ដូច្នេះ អ្នកទាំងអស់គ្នាមានតែបន្តរង់ចាំតាមដានពីព័ត៌មានលម្អិតរបស់ OPPO Reno7 នៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO!