អស្ចារ្យណាស់! TECNO នាំយកបច្ចេកវិជ្ជាថ្មី អាចបង្កើនទំហំ RAM របស់ស្មាតហ្វូន TECNO POVA NEO ពី 4GB ទៅ 7GB ដោយរក្សាតម្លៃពិសេសដដែលត្រឹមតែ ១៤៩ ដុល្លារតែប៉ុណ្ណោះ!
២៥ កុម្ភៈ ២០២២ រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TECNO ដែលជាប្រេនស្មាតហ្វូនកំពុងឡើងកូដ និង ជាម៉ាកស្មាតហ្វូនលំដាប់ពិភពលោកដ៏ល្បីល្បាញជំនាន់ថ្មី បានរកឃើញ និង ប្រកាសចេញនូវបច្ចេកវិទ្យាថ្មីអស្ចារ្យបំផុតគឺ Memory Fusion ដែលអាចបង្កើនទំហំ RAM ស្មាតហ្វូនរបស់ខ្លួនឱ្យមានទំហំកាន់តែធំ និង ថាមពលខ្លាំងជាងមុនរហូតជិតដល់គុណនឹង ២ ដងឯណោះ! អ្វីដែលជាដំណឹងល្អនោះ ស្មាតហ្វូន TECNO POVA NEO ដែលកំពុងពេញនិយមដាក់លក់លើទីផ្សារកម្ពុជាយើងក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះផងដែរ!
បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) ត្រូវបានរចនាឡើងដើម្បីប្រើអង្គចងចាំ (ROM) ដែលមិនបានប្រើ ហើយបញ្ជូនពួកវាសម្រាប់ប្រតិបត្តិការ RAM។ ជាឧទាហរណ៍ជាមួយនឹង Memory Fusion ស្មាតហ្វូនធម្មតាដែលមាន RAM&ROM 4GB + 64GB អាចត្រូវបានបង្កើន RAM ឲ្យកាន់តែធំរហូតដល់ 7GB + 64GB (អ្នកក៏អាចជ្រើសរើស RAM ដែលអាចបង្កើនពី 1 GB ទៅ 3GBបានផងដែរ) ។ តាមរយៈការបែងចែកទំហំផ្ទុកបន្ថែមទៅ RAM បច្ចេកវិទ្យា Memory Fusion Technology បង្កើនសមត្ថភាពធ្វើការងារច្រើនរបស់ស្មាតហ្វូន អនុញ្ញាតឱ្យមានការឆ្លាស់កម្មវិធីដែលកំពុងដំណើរការក្នុងពេលដំណាលគ្នា និង ធ្វើឱ្យប្រព័ន្ធប្រត្តិបត្តិការស្មាតហ្វូនមានស្ថេរភាពសម្រាប់ដំណើរការប្រកបដោយរលូន និងថាមពលថ្មបានយូរ។
ជាមួយនឹងបច្ចេកវិទ្យា Memory Fusion អ្នកប្រើប្រាស់របស់ TECNO អាចរីករាយជាមួយនឹងសមត្ថភាពពេញលេញបំផុត សម្រាប់បទពិសោធន៍ស្មាតហ្វូនកាន់តែប្រសើរ។
បើប្រៀបធៀបទៅនឹងទូរសព្ទដែលមិនមានបច្ចេកវិទ្យាបង្កើន RAM (Memory Fusion) ស្មាតហ្វូន TECNO ដែលបានបំពាក់ដោយបច្ចេកវិទ្យានេះ ដែលធ្វើឱ្យមាន ការកើនឡើងនៃកម្មវិធីដែលកំពុងដំណើរការក្នុងពេលតែមួយ ដំណើរការបិទបើកទូរសព្ទដែលមានប្រសិទ្ធភាពជាងមុន និង ការបើកលឿនជាងមុនសម្រាប់កម្មវិធីដែលប្រើញឹកញាប់ និង កម្មវិធីដែលទើបបានប្រើប្រាស់រួច។
បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) គឺមានសម្រាប់ស្មាតហ្វូន POVA NEO ចាប់ពីពេលនេះទៅដោយការធ្វើការអាប់ដេតទៅ Hios Version ជំនាន់ចុងក្រោយ។ ក្រោយទទួលបានបច្ចេកវិទ្យានេះហើយស្មាតហ្វូន TECNO POVA NEO បានក្លាយជាស្មាតហ្វូនដំបូងគេបង្អស់នៅកម្ពុជាដែលមាន RAM ទំហំធំបំផុតក្នុងខ្ទង់តំលៃត្រឹមតែ ១៤៩ ដុល្លារតែប៉ុណ្ណោះ! បើចង់ជ្រាបច្បាស់ពីបច្ចេកវិទ្យាដ៏អស្ចារ្យនេះសូមទស្សនាវីដេអូខាងក្រោមនេះ ៖
ទិញឥឡូវនេះទាន់មាន កម្មវិធី ទិញឈ្នះ! ទិញឈ្នះ! ពីPOVA NEO
TECNO MOBILE ប្រចាំប្រទេសកម្ពុជា បានរៀបកម្មវិធីផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់ពីថ្ងៃទី ០១ ដល់រហូតដល់ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២ នេះដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រស្មាតហ្វូនរបស់ TECNO ជាពិសេសម៉ូឌែល POVA NEO នេះតែម្តង។ ងាយស្រួលណាស់! រាល់ការជាវស្មាតហ្វូន Tecno Pova Neo ដែលមានតម្លៃពិសេសបំផុតត្រឹមតែ 149$ តែប៉ុណ្ណោះ នោះលោកអ្នកនឹងមានឱកាសឈ្នះ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ស្មាតហ្វូន POVA NEO, Smart TV LG 43 អ៊ីញ កង្ហាត្រជាក់ ម៉ាស៊ីនកិនផ្លែឈើ និង កំសៀវអគ្គិសនីជាច្រើនគ្រឿងថែមទៀតផង។ សម្រាប់ព័ត៌មានម្អិតនៃការចូលរួមសូមចូលទៅកាន់ហ្វេសប៊ុកផេក TECNO MOBILE (KH) https://www.facebook.com/TECNOMobileCambodia ។
សូមប្រញាប់រួសរាន់ឡើងកុំអោយកម្មវីធីពិសេសនេះកន្លងហួសណា!
ក្រុមហ៊ុន TECNO MOBILE ប្រចាំប្រទេសកម្ពុជាសន្យាថា និង ខិតខំបន្តទៀតនាំមកនូវ ស្មាតហ្វូនដែលមានសមត្ថភាពកាន់តែខ្លាំង និង តម្លៃដ៏សមរម្យជាងគេបំផុតមកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត។