![ត្រឹមតែ ១ ឆ្នាំ realme ទទួលបានសមិទ្ធផលយ៉ាងអស្ចារ្យ Leap to Next Generation](https://www.popular.com.kh/wp-content/uploads/2020/10/Khom-27-10-2020-03.jpg)
ត្រឹមតែ ១ ឆ្នាំ realme ទទួលបានសមិទ្ធផលយ៉ាងអស្ចារ្យ Leap to Next Generation
ថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 គឺជាថ្ងៃខួបគម្រប់ ១ ឆ្នាំរបស់ realme ដែលជាម៉ាកដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យ និង ការហ៊ានឆ្ពោះទៅមុខ នៅក្នុងទីផ្សារកម្ពុជា ។ ហើយក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយម ដែលមានអាយុកាលវ័យក្មេងមួយ ដែលមានស្មារតី «ហ៊ានឆ្ពោះទៅមុខ» យកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផលផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលាញ់និងការគាំទ្រពីអ្នកប្រើប្រាស់ ។
ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០១៩ realme បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំនោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន ៦១ នៅទូទាំងពិភពលោក។ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ realme បានអនុវន្តបេសកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយម ជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន ។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ ។ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធកាន់តែប្រសើរ ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័ត កំពូលទី 4 នៅកម្ពុជាយ៉ាងឆាប់រហ័ស ។
ក្នុងនាមជា «អ្នកនាំមុខគេ» ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និង មុខងារពិសេសៗ ដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា ។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់ -ល-។
ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និង បំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប ។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា 64MP 4 គ្រាប់របស់វា ។
ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្ត្រផលិតផល «1+4+N» សម្រាប់ផលិផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវ ភាពពេញនិយមសម្រាប់យុវវ័យ ។
នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើន ដូចជានាឡិកាឆ្លាតវៃ និង ឧបករណ៍សម្លេងឆ្លាតវៃ ។ បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លារវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និង មុខងារពិសេស គ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែស្រស់បំព្រង ។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation ។
realme ដែលមានអាយុកាលត្រឹម ១ ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះក៏ដោយសារតែ ស្មារតី «ហ៊ានឆ្ពោះទៅមុខ» ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផល realme នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា ។