Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 realme 7i «64MP Power Master» ​នឹងមាន​ដាក់លក់​នៅ​ថ្ងៃទី ​23 ​ខែតុលា​ នេះហើយ​!
បច្ចេកវិទ្យា

realme 7i «64MP Power Master» ​នឹងមាន​ដាក់លក់​នៅ​ថ្ងៃទី ​23 ​ខែតុលា​ នេះហើយ​!

តុលា ២២, ២០២០

realme 7i «ស្មា​ត​ហ្វូ​ន​ដែលមាន​បំពាក់​កាមេរ៉ា​ 4 ​គ្រាប់​ និង ​មានតម្លៃ​ក្រោម ​250 ​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា» នឹងធ្វើ​ការដាក់​លក់​លើ​ក​ដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​23​ ខែតុលា ការបំពាក់​ជាមួយនឹង​កាមេរ៉ា​លំដាប់ ​Flagship 64MP Ultra Clear 4 ​គ្រាប់ ថាមពល​ថ្ម​ធំ ​5000mAh និង ​អេក្រង់​កម្រិត ​90Hz ធ្វើអោយ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ថតរូប​ដែលមាន​តម្លៃ​សមរម្យ​បំផុត នាំនូវ​បទពិសោធ​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​ ។ នៅក្នុង​ទីផ្សារ​កម្ពុជា realme​ គឺជា​ម៉ាក​បច្ចេកវិទ្យា​ដំបូង​គេ​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​លំដាប់​ Flagship 64MP Ultra Clear 4 ​គ្រាប់​មក​បំពាក់​នៅក្នុង​ជួរ​តម្លៃ ​249 ​ដុល្លារ និង​ក្លាយជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​យ៉ាងពិត​ប្រាកដ ។​

​ចាប់ពី​ពេលកន្លងមក​រហូតមក​ដល់​បច្ចុប្បន្ន realme​គឺ​តែងតែ​ហ៊ាន​ឆ្ពោះទៅរក​លំដាប់ថ្នាក់​ទី​១

​សម្រាប់​ផ្នែក​ផលិតផល realme​ គឺ​តែងតែ​ហ៊ាន​ធ្វើជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​ដែល​ឈានមុខ​គេ បង្កើត​នូវ​ផលិតផល​ដែលមាន​បច្ចេកទេស​ល្អ​ និង ​ទទួលបាន​ពានរង្វាន់​ការ​រចនា​លំដាប់​អន្តរជាតិ ដូចជា​ realme X50 Pro ដែលជា​ផលិតផល Flagship 5G ដំបូង ​និង​ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន ​65W SuperDart និង​ទទួលបាន​ពានរង្វាន់ ​GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែ​ក Buds Q ដែល​បាន​រចនា​ដោយ​អ្នក​រចនា​ល្បី​នៅ​ Hermes​ ក៏​ទទួលបាន​ពានរង្វាន់ GERMAN DESIGN AWARD WINNER 2021 ​និង ​DESIGN AWARD ។​

​ហើយ​សម្រាប់​ផ្នែក​អ្នកប្រើប្រាស់ យុវវ័យ​សម័យ​បច្ចុប្បន្ន​គឺ​ចូលចិត្ត​កត់ត្រា​ការរស់នៅ ក៏ដូចជា​ហ៊ាន​ស្វែងរក​នូវ​អ្វី​ដែលជា​ខ្លួនឯង realme ជា​ម៉ាក​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ​មក​បំពាក់​ក្នុង​ជួរ​តម្លៃ​កាន់តែ​ទាប ហើយ​នៅក្នុង​ជួរ​តម្លៃ​នីមួយៗ គឺមាន​បង្កើត​នូវ​ជម្រើស​ផលិតផល​ល្អ​បំផុត​សម្រាប់​បំពេញតម្រូវការ​របស់​យុវវ័យ និង​ ជួយ​លើកទឹកចិត្ត​យុវវ័យ​អោយ​សម្រេច​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្ត​និង​ចង់​ធ្វើ​តាមរយៈ​តម្លៃ​សមរម្យ​បំផុត​ ។ ធ្វើអោយ​ការរស់នៅ​កាន់តែ​ប្រសើរឡើង លើកទឹកចិត្ត​អ្នកប្រើប្រាស់​អោយ​ហ៊ាន​ធ្វើជា​ខ្លួនឯង​ ។​

realme 7 series ដែលមាន​បំពាក់​កាមេរ៉ា 64MP Ultra Clear 4​ គ្រាប់​លំដាប់ ​Flagship មិន​ត្រឹមតែ​អាច​លេង Filters ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន ដែលមាន realme 7Pro ដែលមាន​បំពាក់​បច្ចេកវិទ្យា ​65W SuperDart ដំបូង​គេ ហើយនឹង realme 7 ដែលមាន​បំពាក់​នូវ Media Tek G95 ដំបូង​គេ រួមទាំង ​realme 7i ដែលមាន​ការ​រចនា​ថ្មី និង ​ជា​ម៉ូ​ឌែ​ល​មួយ​ដែល​បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា 4 គ្រាប់​លំដាប់​ Flagship យកមក​បំពាក់​នៅ​ជួរ​តម្លៃ 249$ ដំបូង​គេ​ និង​ ជា​ម៉ូ​ឌែ​ល​មួយ​ដែល​ស័​ក្ត​សម​សម្រាប់​អ្នកប្រើប្រាស់​បំផុត ​។

​វា​ជា​ «លើកដំបូង​» នៃ​ការរួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ជាច្រើន​ និង ​តម្លៃ ជំ​រុញអោយ​បច្ចេកវិទ្យា​កាន់តែ​ពេញនិយម ដឹកនាំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​អោយ​រីកចម្រើន​រួមគ្នា និង ​ធ្វើអោយ realme អាច​ពង្រីក​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ​ 61 ​ទីផ្សារ​ជុំវិញ​ពិភពលោក ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ៤​ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយឆ្នាំ​ ។​

(Counterpoint: realme performance in key SEA markets Q2 2020)

​នា​អនាគត realme​ នឹង​បន្ត​ការរីកចម្រើន បន្ត​នាំមក​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​ តម្លៃ​កាន់តែ​សមរម្យ​ដល់​អ្នកប្រើប្រាស់ ធ្វើអោយ​បទពិសោធ​ប្រើប្រាស់​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរឡើង​ ។ ដូចដែល​លោក Sky Li ដែលជា​នាយក​ប្រតិបត្តិ​របស់ ​realme ​បាន​បង្ហាញថា «ពួកយើង​បាន​ប្រើ​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​បញ្ជាក់ថា​ម៉ាក​ផលិតផល​ថ្មី​មួយ​ក៏មាន​ឱកាស​ដូចគ្នា ហើយ​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម អនាគត​គ្មាន​ដែន​កំណត់ យើង​ដឹកនាំ​ស្មារតី​ឆ្ពោះទៅមុខ​ទាំងអស់គ្នា» ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ឈ្នះៗ ពិតប្រាកដមែន! foodpanda រកឃើញអ្នកឈ្នះរង្វាន់ប្រចាំខែដំបូងគេហើយ!

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់