Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ​តារា​តំណាង ​realme លោក ​G-Devith​ និង​ កញ្ញា​ Tep Boprek បាន​ចុះជួយ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់
បច្ចេកវិទ្យា

​តារា​តំណាង ​realme លោក ​G-Devith​ និង​ កញ្ញា​ Tep Boprek បាន​ចុះជួយ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់

តុលា ១៩, ២០២០

​កាលពី​ថ្មីៗ​នេះ មានការ​ធ្លាក់ភ្លៀង​បន្ត​ជាច្រើន​ថ្ងៃបណ្តាលឱ្យ​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប្រទេស​កម្ពុជា​បានទទួល​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ដោយ​គ្រោះទឹកជំនន់ និង​មាន​មនុស្ស​ជាច្រើន​បាន​រងរបួស ។ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​បន្តថា គ្រោះទឹកជំនន់​នេះបាន​បណ្តាលឱ្យ​ស្រែចម្ការ​ជាច្រើនហិចតា រួមទាំង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​លិច ​និង ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវបាន​ទទួលរង​ការខូចខាត​ ។​

realme ដែលជា​ម៉ាក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​បាន​យកចិត្តទុកដាក់​នឹង​ប្រជាជន​ដែល​កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ​និង​ ជួយ​ពួកគាត់​ឆ្លងកាត់​ការលំបាក ស្ម័គ្រចិត្ត​ជួយ​ក្នុង​គ្រា​លំបាក ដោយបាន​ចែកជូន​នូវ​សម្ភារ​ចាំបាច់​មួយចំនួន​ដល់​ប្រជាជន​នៅ​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ។​

​នៅ​ថ្ងៃទី ​17 ​ខែតុលា realme​ បាន​ចូលរួម​ជាមួយនឹង​អ្នកតំណាង​របស់ ​realme ​គឺ​លោក​ G-Devith​ និង ​កញ្ញា​ Tep Boprek ទិញ​នូវ​សម្ភារមួយចំនួន ដូចជា​ភេសជ្ជៈ គ្រឿងឧបភោគ​បរិភោគ ​និង ​ថវិកា​មួយចំនួននាំយក​ចែកជូន​ដល់​ប្រជាជន​នៅ​ខេត្តបាត់ដំបង ស្រុក​ថ្មគោល ឃុំ​គោក​ឃ្មុំ ចំនួន​ 114 ​គ្រួសារ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយចំនួន ​និង​ ចូលរួមចំណែក​ឆ្លង​ការលំបាក​នៃ​គ្រោះទឹកជំនន់​ជាមួយគ្នា ​។​

​លោក​ G-devith ​និង ​កញ្ញា​ Tep Boprek បានបង្ហាញ​អារម្មណ៍​ពោរពេញ​ដោយ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួមចំនែក​នាំយក​ជំនួយ​មកជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ​នៅ​ខេត្តបាត់ដំបង ស្រុក​ថ្មគោល ឃុំ​គោក​ឃ្មុំ ចំនួន ​114 ​គ្រួសារ ​។ ដោយ​ប្រជាជន​ពិតជា​ត្រូវការ​ជំនួយ​ខ្លាំងណាស់​ក្នុង​គ្រា​ដ៏​លំបាក មួយ​នេះ​ ហើយ​តារា​តំណាង​ទាំងពីរ​ក៏​សង្ឃឹមថានឹង​អាចផ្តល់ជំនួយ​បន្ថែមទៀត ​។ ជា​ចុងក្រោយ​សូម​ជូនពរ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​រួចផុត​ពី​គ្រោះធម្មជាតិ​នានា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ​។​

​ដោយមាន​ទឹកចិត្ត​សប្បុរស​ធម៌ លោក ​G-Devith​ និង ​កញ្ញា ​Tep Boprek ដែលជា​អ្នកតំណាង​របស់ ​realme​ ក៏បាន​ចុះ ​និង ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ ។ ប្រឈម​នឹង​គ្រោះទឹកជំនន់​នេះ realme​ ដែលជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​បាន​ចូលរួម​សកម្មភាព​សង្គម យកចិត្តទុកដាក់​នឹង​ស្ថានភាព​គ្រោះទឹកជំនន់នៅ​កម្ពុជា ចែករំលែក​ភាពកក់ក្តៅ​ និង ​ក្តី​ស្រលាញ់ ដោយ​ចូលរួម​ជាមួយនឹង​អ្នកតំណាង​របស់ ​realme គឺ​លោក ​G-Devith​ និង​ កញ្ញា​ Tep Boprek ​បន្ត​ចូលរួម​សកម្មភាព​សប្បុរសជម្នះ​នូវ​ការលំបាក​ជាមួយ​ប្រជាជន​កម្ពុជា​ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់