សាកថ្មលឿនជាងមុន realme 7 series បច្ចេកវិទ្យា 65W SuperDart បានមកដល់ហើយ
ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមានថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះការបង្កើនសមត្ថភាពទៅលើការសាកថ្មគឺមានប្រសិទ្ធភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម ។ កាលពីថ្មីៗនេះ realme បានប្រកាសថា realme 7 series ដែលមានបំពាក់ការសាកលឿន 65W SuperDart Charge ដែលជិតនឹងដាក់ប្រកាស គឺអាចសាកបាន 50% ក្នុងរយៈពេល 12 នាទី ហើយនេះមានន័យថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ $300-$400 ធ្វើឱ្យយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយម និងឈានមុខគេ និង ក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ ។
(9.23发布的产品KV) 1
រំលឹកឡើងវិញដល់ផលិតផល realme series កាលពីមុន តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាស៊ីន និង ការកាន់ថ្មបានយូរ ។ កាលពីដើមឆ្នាំ ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការតំឡើងជា 65W SuperDart Charge នៅខណពេលអស់ថ្ម គឺវាអាចសាកថ្មបាន 13% ក្នុងរយៈពេល 3 នាទី 12 នាទីប្រហែលបាន 50% និង 100% ក្នុងរយៈពេល 34 នាទី អាចធ្វើឱ្យអ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើន ។
(65W3min13%海报)2
នៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីមុនសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង 800ដុល្លារប៉ុណ្ណោះ ប៉ុន្តែ realme X50 Pro ដែលបានចេញនៅដើមឆ្នាំ ២០២០ នេះ គឺជាស្មាតហ្វូន Flagship មួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម្ល៉េះ បច្ចុប្បន្ននេះ ក៏បានយកបច្ចេកវិទ្យា 65W SuperDart Charge មកបំពាក់នៅលើ realme 7 series ដែលមានជួរតម្លៃ $300-$400 ហើយនេះគឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់នូវបទពិសោធ និង សមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថាវានឹងក្លាយជាម៉ូឌែលដែលពេញនិយមនៅក្នុងសម័យថ្មីមួយ ។
ក្រោយសាកថ្ម ៣ នាទី ផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTubeបាន 2.5 ម៉ោង លេង Instagram បាន 2 ម៉ោង និង អាចលេង PUBG បាន៣វគ្គ ផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តលេងទូរស័ព្ទកាន់តែច្រើន។
(65W3min=?海报)3
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គឺសុវត្ថិភាព realme 7 pro ជាទូរសស័ព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាព និង សុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរស័ព្ទគឺអាចរក្សារនៅក្រោម 40℃ ដែលនាំមកនូវបទពិសោធដ៏អស្ចារ្យ ។
realme 7 series ដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់អ្នកទាំងអស់គ្នា សូមរង់ចាំទាំងអស់គ្នា ។