កក្រើកទៀតហើយ! ក្រុមហ៊ុន OPPO ប្រកាសនឹងចេញលក់នាឡិកា OPPO Watch មានមុខងារពិសេសៗ ទំនើបៗ នាពេលឆាប់ៗខាងមុខនេះ!
ដូចដែលលោកអ្នកបានដឹងថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ និង ទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2019 ហើយក្រុមហ៊ុនតែងតែរិះរកអ្វីថ្មីៗ និង បញ្ចេញស្មាតហ្វូនគ្រប់ស៊េរី ដែលបានបំពេញជាមួយនឹងមុខងារ និង បច្ចេកវិទ្យាទំនើបៗទាន់សម័យដើម្បីបំពេញចិត្ត និង តម្រូវការដល់អតិថិជនជាហូរហែ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញលក់នូវផលិតផលថ្មីមួយទៀតគឺ OPPO Watch ។
ហេតុអ្វីគួរជ្រើសរើសយក Smart Watch សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ? ពិតណាស់! សម្រាប់ Smart Watch គឺមានលក្ខណៈពិសេស និង ប្លែកពីនាឡិកាធម្មតា ។ Smart Watch គឺជាឧបករណ៍មួយសម្រាប់ឲ្យដឹងពីពេលវេលាជាក់លាក់ និង អាចប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ ។ មួយវិញទៀត នាឡិកាក៏ជាគ្រឿងលម្អ ឬជា Stylish បែបទាន់សម័យមួយបែបផងដែរ ។
តួយ៉ាងសម្រាប់ផលិតផលថ្មី OPPO Watch គឺមានជម្រើសចំនួន 2 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 41 mm ផលិតឡើងពីផ្លាស្ទិចស្វិត ។ រីឯទី 2 មានទំហំ 46 mm ផលិតពីសេរ៉ាម៊ិច ។ សម្រាប់ទំហំទាំងពីរនេះផងដែរ លោកអ្នកអាចជ្រើសរើសទៅតាមទំហំដៃ ការស្រលាញ់ និង ចំណង់ចំណូលចិត្តផងដែរ ។
តោះ! កុំឲ្យខាតពេលយូរ សុំលើកយកមុខងារសំខាន់ៗរបស់ OPPO Watch មកបង្ហាញវិញម្តង ៖
1-ល្បឿនសាកថ្ម៖ OPPO Watch ជានាឡិកាដែលមានល្បឿនសាកថ្មលឿនជាងគេបំផុតលើពិភពលោក។
2-Wear OS របស់ Google៖ OPPO Watch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ពេញនិយម និងអាចទាញយក Watch Face រួមជាមួយកម្មវិធីជាច្រើនទៀត ថែមទាំងងាយស្រួលប្រើប្រាស់ជាមួយទូរស័ព្ទ Android ចាប់ពីជំនាន់ 6.0 ឡើងទៅ។
3-ការឌីហ្សាញ ឬរចនាបថ៖ OPPO Watch មានកម្រាស់ស្តើងត្រឹមតែ 4.5mm ជាមួយនឹងកញ្ចក់កោងបែប3D រូបរាងស្លីម និងស្រស់ស្អាតបំផុត។ ហើយសម្រាប់ផ្ទៃខ្នងខាងក្រោយវិញ បំពាក់ជាមួយនឹងដុំសេនស័រសម្គាល់ រចនាបែបសេរ៉ាមិច ដែលជួយឲ្យមានភាពងាយស្រួលពាក់ និង ប្រើប្រាស់ ។
4-មុខងារថែទាំសុខភាព៖ OPPO Watch ផ្តល់នូវបៀបហាត់ប្រាណ 5 បែបជារៀងរាល់ថ្ងៃ សម្រាប់តាមដានកម្រិតកាយសម្បទារបស់អ្នកប្រើប្រាស់ នៅពេលដែលកំពុងហាត់ប្រាណដូចជា រត់ ហែលទឹក ធាក់កង់ជាដើម ។
បន្ទាប់ពីបានដឹងពីមុខងារពិសេសៗជាច្រើនខាងលើនេះរួចមកពិតជាទាក់ទាញ ចាប់អារម្មណ៍ទប់ចិត្តមិនជាប់ និង ចង់ទិញភ្លាមៗតែម្តង ។ ចុះសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាវិញ តើពេលណាទើបប្រកាសចេញលក់នូវ OPPO Smart Watch នេះ? តើលោកអ្នកក៏កំពុងតែរង់ចាំការមកដល់របស់ OPPO Watch នេះដែរមែនទេ? ហើយសាកទាយមើលថាតើ OPPO Watch នេះមានតម្លៃប៉ុន្មានដែលទៅណ៎?