កក់ទុកមុនអាចឈ្នះ OPPO Reno 4 ! OPPO ចិត្តដាច់ខ្លាំងមែន ដាក់ឱ្យអតិថិជនកក់ទុកមុន Reno4 ទាំងមិនដឹងតម្លៃ តែកាដូច្រើនកក្រើក រកឯណាបាន!
កាលពីថ្ងៃទី 9 សីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre Experience Event សម្រាប់ម៉ូដែល Reno 4 នៅក្នុងហាង OPPO Brand Store ដែលមានទីតាំងក្នុងផ្សារទំនើប AEON ភ្នំពេញជាន់ទីមួយ ។ ក្នុងកម្មវិធីសម្ពោធនោះផងដែរ សង្កេតឃើញថា មានអ្នកតំណាងឲ្យក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ក៏ដូចជាដៃគូអាជីវកម្មមួយចំនួនដែលបានចាប់កាន់ ប៉ះ និង តេស្តដំបូងនៅកម្ពុជាជាផ្លូវការ ពោរពេញអារម្មណ៌ភ្ញាក់ផ្អើលជាខ្លាំង របស់ស្មាតហ្វូន OPPO Reno 4 ស៊េរីថ្មីមួយនេះ ។ ជាមួយនឹងភាពជឿជាក់ កាលពីប៉ុន្មានថ្ងៃនេះ នៅក្នុងផេកហ្វ៊េសប៊ុក និង Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហាញពីមុខងារ និងបច្ចេកវិទ្យាទំនើបៗខ្ទេចគ្មានសល់ ពីស្មាតហ្វូន OPPO Reno4 មុនថ្ងៃសម្ពោធផ្លូវការ ដែលបង្ហាញឲ្យឃើញ របស់ល្អខ្លាចអីនឹងផ្សាយឬប្រាប់មុន ទោះបីជាមិនប្រកាសតម្លៃជាផ្លូវការក៏ដោយ ។ ក្នុងនោះដែរមានហ្វេនៗ និង អតិថិជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយចូលសួរ និង comment រាប់ពាន់អ្នកពីស្មាតហ្វូនម៉ូដែលចុងក្រោយនេះ ។
បើយោងតាមសម្តីរបស់តារាតំណាងឲ្យក្រុមហ៊ុន OPPO គឺកំលោះសង្ហា Step បាននិយាយទាំងទឹកមុខរីករាយថា «លោកពិតជារីករាយនិងពេញចិត្តមុខងារ និងបច្ចេកវិទ្យាទំនើបៗថ្មីប្លែកនេះមែនទែន ជាពិសេសគឺមុខងារ AI Color Portrait ជាបច្ចេកវិទ្យាមួយ ដែលអាចរំលេចពណ៌មនុស្សនៅខាងមុខ រីឯផ្ទៃ ឬ Background ខាងក្រោយទៅជាពណ៌សខ្មៅ មើលទៅពិតជាលេចធ្លោ និង ទាក់ទាញខ្លាំងមែនទែន ។ ហើយជាពិសេសសម្រាប់អ្នកចូលចិត្តដើរលេងយប់ ឬថតរូបពេលយប់ គឺប្រើមុខងារ Night Flare Portrait មិនខកបំណងហ្មង ព្រោះមុខងារនេះបង្កើនកម្រិតព្រាលនៅខាងក្រោយ និងរំលេចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ដោយមិនចាំបាច់ប្រើកាមេរ៉ាថ្លៃៗឡើយ។ លើសពីនេះទៅទៀត ស្មាតហ្វូន OPPO Reno4 ក៏បានអមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W» ។
រីឯតារាចម្រៀងវ័យក្មេង សំឡេងពិរោះកញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយបាននិយាយថា «សម្រាប់មុខងាររបស់ស្មាតហ្វូន OPPO Reno4 ដែលចាប់អារម្មណ៍គឺ ស្មាតហ្វូននេះមានបច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខដូចជា ការពារការសម្ងាត់ ព្រោះជៀសវាងមានមនុស្សនៅជិតអើតមកមើលសារ ឬ Message ។ កាយវិការបញ្ជាឆ្លាតវៃ ដូចពេលខ្លះដៃប្រឡាក់ ឬសើម ស្របពេលមានអ្នក Call មក ដោយគ្រាន់តែយកដៃក្រវៀសលើអេក្រង់គឺអាចទទួលទូរស័ព្ទនិយាយបានតែម្តង។ រីឯមុខងាររក្សាពន្លឺអេក្រង់ឆ្លាតវៃ គឺអេក្រង់ភ្លឺគ្រប់ពេលដែលភ្នែកយើងកំពុងសម្លឹងមើល។ មុខងារមួយទៀតគឺស្រួលមែនទែនសម្រាប់អ្នកចូលចិត្តថតវីដេអូ ឬ Vlog គឺអាចប្រើមុខងារថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោបានគ្រប់ប្លង់បែបយឺតៗ ជាពិសេសងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ 960 ចលនាឬសកម្មភាពក្នុងមួយវីនាទីឯណ្ណោះ។ មិនតែប៉ុណ្ណោះស្មាតហ្វូន OPPO Reno4 បានបំពាក់មកជាមួយនឹងមុខងារជាច្រើនទៀតដូចជា មុខងារថតច្បាស់នៅទីងងឹត រឺយប់ ថតរូបប្លង់ទូលាយ ថតរូបបានច្បាស់ដិតកម្រិតទំហំ 108MP ពិសេសក៏អាចថតរូប ឬវីដេអូ Bokeh បានទៀតផង» ។
ពិធីករ លោក ជា វណ្ណារិទ្ធ ក៏ដូចជាបណ្តាសារព័ត៌មានធំៗដូចជា បានសម្តែងចំណាប់អារម្មណ៌ជាពិសេស 8 ចំណុចលេចធ្លោរបស់ OPPO Reno 4 ដូចខាងក្រោមនេះ៖
1. មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្សឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ រួមជាមួយនឹង Monochrome Video
2. មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោនិងទាក់ទាញ
3. Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ!
4. បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិភារ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់
5. បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0 ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ
6. បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5 នាទី មើលវីដេអូបាន 2 ម៉ោង
7. ថាមពលថ្មធំរហូតដល់ 4015mAh
8. បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមគីឡូល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB
អ្វីដែលអតិថិជនដែលមិនគួររំលងនោះគឺសម្រាប់អតិថិជនដែលបានកក់ទុក ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) តែចន្លោះប្រមាណ $349-$400 ដែលចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 15 ខែសីហា នោះនឹងទទួលបានឱកាសពិសេស និងកាដូជាច្រើនលើសពីការពឹងទុកជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290 រួមមាន ៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ បន្ថែមពីលើកាដូកក់ទុកមុន (Pre Order) ធម្មតា និងអាចមានឱកាសឈ្នះទូរស័ព្ទ ដែលបានធ្វើការកក់ទុកមុនដោយហ្វ្រីៗ បន្ទាប់ពីចាប់រង្វាន់ត្រូវ ក្នុងថ្ងៃសម្ពោធអនឡាញជាផ្លូវការ (I Can See Your Voice, Special Edition by OPPO Reno4) នាយប់ថ្ងៃទី15 ខែសីហានេះ។ ដូចនេះ សូមតាមដានទស្សនាកម្មវិធីសម្ពោធអនឡាញស្មាតហ្វូនស៊េរីថ្មី OPPO Reno4 នៅយប់ថ្ងៃទី 15 តាមកញ្ចក់ទូរទស្សន៍ហង្សមាស និងការផ្សាយផ្ទាល់ពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ លោកអ្នកក៏មានឱកាសឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែទស្សនាការ Live, Comment និង Share ក្នុងអំឡុងពេល Live ផ្ទាល់ ៕