ស្មាតហ្វូននេះអាចនឹងក្លាយជាម៉ូឌែលពេញនិយមបំផុតក្នុងឆ្នាំនេះ realme C11 ថាមពលថ្មធំ 5000mAh កាន់ថ្មបានរហូតដល់ 40 ថ្ងៃ ប្រកាសលក់ជាផ្លូវការនៅថ្ងៃនេះហើយ តម្លៃត្រឹមតែ 119 ដុល្លារ
កាលពីថ្មីៗនេះ realme បានដាក់ប្រកាសនូវស្មាតហ្វូនដែលមានការកែប្រែថ្មី និង ជាម៉ូឌែលទីមួយនៃ C series នៅក្នុងប្រទេសមកម្ពុជា —— realme C11 ដែលក្នុងនាមជាស្មាតហ្វូនដែលជំនួសអោយ realme C2 និង មានគ្រឿងបំពាក់ដែលមានគុណភាពល្អ ដូចនេះហើយវានៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជន ។
ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់ 40 ថ្ងៃ
នៅពេលដែលអ្នកទាំងអស់គ្នាជ្រើសទិញស្មាតហ្វូន គឺតែងតែមានគិតដល់គ្រឿងបំពាក់ដែលខុសៗគ្នា ប៉ុន្តែថាមពលថ្ម និង សមត្ថភាពនៃថ្មក៏មានសារសំខាន់ណាស់ដែរសម្រាប់អ្នកគ្រប់គ្នា និង ជាកត្តាសំខាន់មួយដែលអាចជះឥទ្ធិពលទៅលើបទពិសោធន៍នៃការប្រើប្រាស់ផងដែរ ។ realme C11 មានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយនឹង realme UI កម្មវិធីមានមុខងារសន្សំសំចៃថ្មឆ្លាតវៃ ព្រមទាំងបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយ G35 ដែលប្រើប្រាស់ថាមពលថ្មតិច ធ្វើអោយស្មាតហ្វូន realme C11 នេះអាចកាន់ថ្មបានរយៈពេលកាន់តែយូររហូតដល់ទៅ 40 ថ្ងៃ ។ សម្រាប់ក្នុងស្ថានភាពថ្មពេញ យើងអាចស្តាប់តន្រ្តីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និង អាចលេងហ្គេមបានរហូតដល់ 12 ម៉ោង ។ ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់ដែរ ឆ្នាំងសាក និងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ ។
ការរចនាដែលពេញនិយមឈានមុខគេ អាចនឹងក្លាយជាស្មាតហ្វូនដែលពេញនិយមបំផុតសម្រាប់យុវវ័យ
ក្រោយពីការរចនានៃ realme C11 ម៉ូឌែលនេះត្រូវបានផ្ទុះខ្លាំងនៅលើបណ្តាញគឺទទួលបានការគាំទ្រយ៉ាងខ្លាំង ។ កាមេរ៉ាក្រោយដែលមានការរចនាបែប Geometric មិនត្រឹមតែមានរូបរាងស្អាតថែមទាំងងាយស្រួលក្នុងការចំណាំផងដែរ ។ នៅក្នុង realme C series “ C ” តំណាងអោយភាពសំបូរបែប និង ភាពច្នៃប្រឌិត ហើយ realme C11 ក៏មានជាជម្រើសពណ៌ដែលស្អាតប្លែក គឺ Mint Green និង Pepper Grey ។ ការរចនាផ្នែកខាងក្រោយគឺបានឆ្លងកាត់ការប៉ូលាជាច្រើនដង មិនត្រឹមតែមិនងាយប្រលាក់ស្នាមម្រាមដៃថែមទាំងងាយស្រួលក្នុងការចាប់កាន់និងធន់នឹងការឆូតផងដែរ ។
ក្រៅពីនេះ អេក្រង់ទំហំ 6.5 អ៊ីញធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍លេងហ្គេម និង ការទស្សនាវីដេអូល្អបំផុត បន្ថែមជាមួយនឹងរន្ធ 3 សម្រាប់ដាក់កាត និង មុខងារផ្ទេរថាមពលថ្ម ដោះស្រាយនូវរាល់បញ្ហាដែលអាចជួបប្រទះនៅក្នុងការរស់នៅប្រចាំថ្ងៃ ធ្វើអោយទូរស័ព្ទរបស់អ្នកកាន់តែប្រសើរមួយកម្រិតទៀត ។
realme C11 ម៉ូឌែលនេះត្រូវបានចាត់ទុកថាជា “ស្មាតហ្វូនកម្រិតថវិកា ដែលមានការរចនាទាន់សម័យបំផុត” អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម ។ រចនាបថដែលស្អាតប្លែកនៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភណ្ឌភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា ។
realme នឹងប្រកាសដាក់លក់ផ្លូវការក្នុងថ្ងៃនេះហើយ ហើយ realme C11 មាន ២ ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង Mint Green និង ប្រផេះ Pepper Grey ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM + 32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ ។