កាន់ថ្មបានរហូតដល់ 40 ថ្ងៃ realme C11 បានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119 ដុល្លារ
realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ។ realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ 5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញ ដែលអាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធកាន់តែប្រសើរជាងមុន ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម ។ realme C11 មានតម្លៃត្រឹមតែ 119 ដុល្លារប៉ុណ្ណោះ ហើយវាក៏ត្រូវបានគេស្គាល់ថាជា ស្មាតហ្វូនកម្រិតថវិកា ដែលមានថ្មធំ និង ការរចនាទាន់សម័យបំផុត ។
ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់ 40 ថ្ងៃ
ស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន ។ realme C11 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានរហូតដល់ 40 ថ្ងៃ ។ មិនតែប៉ុណ្ណោះថាមពលថ្មធំនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្តាប់តន្ត្រីបានរហូតដល់ 169.8 ម៉ោង មើលភាពយន្តបាន 21 ម៉ោង និង អាចលេងហ្គេមបានរហូតដល់ 12ម៉ោង ។ លើសពីនេះទៅទៀត realme C11 ភ្ជាប់ជាមួយមុខងារ APP Freezing និង មុខងារសន្សំសំចៃថ្ម ជាមួយ AI ដូច្នេះវាធ្វើឲ្យថាមពលថ្មអាចប្រើប្រាស់បានយូរ ។
ក្រៅពីថាមពលថ្មធំអាចប្រើប្រាស់បានយូរ ផ្នែកសុវត្ថិភាពគឺសំខាន់ណាស់ ។ ឆ្នាំងសាកនិងខ្សែសាកថ្មរបស់ realme C11 ទាំងអស់មានបន្ទះសៀគ្វីត្រួតពិនិត្យសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ ។ ជាមួយនឹងមុខងារផ្ទេរថាមពលថ្ម OTG ពិសេសវាថែមទាំងអាចជួយសន្សំសំចៃថាមពលថ្មរបស់អ្នក និង សាកថ្មផលិតផល AIoT បានទៀតផង ។
ការរចនាដែលពេញនិយមឈានមុខគេ និង បានបំផុសគំនិតដោយការរចនាGeometric របស់ Mondrian
ដើម្បីផ្តល់ឱ្យយុវវ័យនូវផលិតផលដែលពេញនិយម និង ឈានមុខគេ realme តែងតែសាកល្បងប្រើប្រាស់នូវអ្វីដែលថ្មីៗនៅក្នុងការរចនារបស់ខ្លួន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ និង នាំមកនូវរូបរាងថ្មី ។ ហើយដើម្បីអបអរផលិតផល C series ដែលមានអតិថិជនដល់ទៅ 13 លាននាក់នៅជុំវិញពិភពលោក realme បានប្រើប្រាស់ ការរចនាថ្មី ដែលបានទទួលការបំផុសគំនិតពីរូប geometric របស់ Piet Cornelies Mondrian ។
ដោយសារតែ “ C ” តំណាងឱ្យភាពសំបូរបែប និង ភាពច្នៃប្រឌិត ដូច្នេះហើយ realme C11 បានផ្តល់ជា 2 ពណ៌សម្រាប់ជ្រើសរើសគឺ Mint Green និង Pepper Grey ។
ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C series កាលពីមុននោះគឺ ឆ្នូតដែលនៅផ្នែកខាងក្រោយគឺបានឆ្លងកាត់ការប៉ូលាចំនួន 300 នាទី និង មានខ្សែកោងរហូតដល់ជាង 450 ខ្សែកោង ធ្វើឱ្យកាន់តែងាយស្រួលក្នុងការចាប់កាន់ និង មិនងាយប្រលាក់ស្នាមម្រាមដៃ ។
អេក្រង់ទំហំ ៦.៥ អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់
realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធលេងហ្គេម និង ការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឱ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធពេញអេក្រង់ពិតប្រាកដ ។ ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង ៨៨,៧% នៃតួខ្លួនរបស់វា ។
បន្ទះឈីបខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ ១១៩ ដុល្លារ
realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយ និង មានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា ។ Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយ ក្នុងចំណោមបន្ទះឈីប MediaTek ។ ដោយបំពាក់ជាមួយនូវ 2GB RAM+32GB ROM និង ដំណើរការដោយ LPDDR4X RAM ។ បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង 20% និង សមត្ថភាព RAM កើនឡើងបាន100% ។ វាមានរន្ធ 3 សម្រាប់ដាក់កាត ដែលអាចដាក់បាន SIM 2 និង Memory កាត 1 (ដែលអាចបន្ថែមបានដល់ 256GB) ។
ស្មាតហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់
realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឱ្យវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា ។
realme C11 ត្រូវបានចាត់ទុកថាជា «ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំ និង ការរចនាទាន់សម័យបំផុត» រចនាបថរបស់វា អាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធកាន់តែអស្ចារ្យ ដោយមិនបារម្ភជាមួយការអស់ថ្ម ។ រចនាបថដែលស្អាតប្លែក នៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភណ្ឌភាពរបស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា ។
realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែកក្កដា នេះតទៅ ។ ហើយ realme C11 មាន ២ ពណ៌ សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង (Mint Green) និង ប្រផេះ (Pepper Grey) ដែលមាន អង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ ១១៩ ដុល្លារតែប៉ណ្ណោះ ៕