realme C11 នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី 21 ជាមួយឱកាសឈ្នះរង្វាន់ស្មាតហ្វូន realme C11 ជាច្រើនរង្វាន់ក្នុងកម្មវិធីសំណួរចម្លើយងាយៗថែមទៀតផង!
ដោយមានការរចនារូបរាងដ៏ឥតខ្ចោះ និង មានថាមពលថ្មអាច standby បានរហូតដល់ទៅ 40 ថ្ងៃ realme C11 មិនទាន់បានដាក់ប្រកាសផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនទៅហើយ ។ ហើយថ្មីៗនេះដែរ realme បានប្រកាសជាផ្លូវការថា realme C11 នឹងដាក់ប្រកាសនៅថ្ងៃ 21 ខែកក្កដានេះតាមរយៈព្រឹត្តការណ៍Online !
realme C11 ម៉ូឌែលនេះដែលជាស្មាតហ្វូនដែលមានការកែប្រែថ្មី និង ដាក់ប្រកាសចុងក្រោយបំផុតនៃ realme C series ហើយនៅតែបានបន្តរក្សារដដែរនូវចំណុចពិសេសគឺអេក្រង់ធំ និង ថាមពលថ្មធំនៃ realme C series ។ តែអ្វីដែលខុសគ្នានោះគឺ realme C11 បំពាក់នូវបន្ទះឈីប Helio G35 gaming processor មិនត្រឹមតែបង្កើននូវសមត្ថភាព និង ភាពរលូននៃការប្រើប្រាស់នោះទេ ស្របពេលជាមួយគ្នានេះដែរក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពល ធ្វើអោយថាមពលថ្មធំទំហំ5000mAh អាចប្រើបានរយៈពេលកាន់តែយូរ ឬអាចទុក Standby បានរហូតដល់ 40 ថ្ងៃ ។
ការរចនារបស់ realme C11 បានវាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនលំដាប់ថវិកា : ដោយកាមេរ៉ាក្រោយបានប្រើប្រាស់ការរចនាបែប Geometric ហើយមានពណ៍ Mint Green និង Pepper Grey ធ្វើអោយ C11 ក្លាយជាការរចនាដែលពេញនិយមជាងគេសម្រាប់រដូវក្តៅក្នុងឆ្នាំនេះ ហើយការរចនាផ្ទៃខាងក្រោយដែលមានសភាពឆ្នូតធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការចាប់កាន់ស្របពេលជាមួយគ្នានោះក៏កាត់បន្ថយនូវបញ្ហាស្នាមប្រលាក់ពីស្នាមក្រយ៉ៅដៃផងដែរ ។
realme C11 ដែលបានវាយបំបែកនូវការយល់ឃើញថ្មីរបស់អតិថិជនទៅលើស្មាតហ្វុនលំដាប់ថវិកាម៉ូឌែលនេះ នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី 21 ខែកក្កដាវេលាម៉ោង 4 ល្ងាចតទៅ ស្របពេលនេះដែរក៏បានអញ្ជើញ KOL 3 រូបចូលរួមក្នុងការចាប់រង្វាន់ ហើយនឹងមានការចាប់ជ្រើសយកអ្នកឈ្នះរង្វាន់ realme C11 4 នាក់នៅក្នុងការ Live ទៀតផង ។ ក្រៅពីនេះក៏នៅមានកាដូភ្ញាក់ផ្អើលមួយទៀតនៅក្នុងការចាប់រង្វាន់ផងដែរ តើវាជារង្វាន់អ្វីដែរ? សូមទន្ទឹមរង់ចាំទស្សនាការដាក់ប្រកាសនៅតាមរយៈព្រឹត្តការណ៍ Online នៅថ្ងៃទី 21 ខែកក្កដាទាំងអស់គ្នា ៕