Connect with us

បច្ចេកវិទ្យា

អាវុធ​ពិសេស OPPO A92 នឹង​ក្រឡុក​ទីផ្សារ​ឆាប់ៗ​នេះ កាមេរ៉ា AI 4 គ្រាប់ 48MP ថ្ម​ខ្លាំង 5000mAh

on

Advertisement

​បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​ស៊ែ​ល​ហ្វី​ស្អាត គឺ​ប្រាកដជា​នឹកឃើញ​ដល់​ទូរស័ព្ទ​ម៉ាក OPPO មុនគេ ដោយសារតែ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​មួយ​នេះ មាន​ដុង រឺ​ជំនាញ (DNA) ជា​អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី ជាងនេះទៅទៀត​កាលពីដើមឆ្នាំ 2020 ក្រុមហ៊ុន ក៏បាន​ដាក់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល A មួយចំនួន ដូចជា​ស៊េរី OPPO A31 (RAM 4GB + ROM 128GB) ដែលមាន​តម្លៃ 179​ដុល្លារ និង A12 (4GB RAM+64GB ROM) តម្លៃ​ត្រឹមតែ 149​ដុល្លារ A12 (3GB RAM+32GB ROM) តម្លៃ​ត្រឹមតែ 129​ដុល្លារ ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សមត្ថភាព និង​តម្លៃ​ល្អៗ​ត្រូវចិត្ត សាក់​សម​នឹង​ការចង់បាន​និង​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​ថែម​ទៀតផង​។​

​អ្វីដែល​រឹតតែ​ភ្ញាក់ផ្អើល​នោះ​គឺ​ពាក់កណ្តាល​ឆ្នាំ 2020 ក្នុង​ខែ មិថុនា គេ​សង្កេតឃើញថា​ក្រុមហ៊ុន OPPO បាន បញ្ចេញ​លក្ខណៈសម្បត្តិ​ខ្លះៗ​តាម​បណ្តាញ​សង្គម​របស់ខ្លួន ដែល​បង្ហាញ​ពី​ភាព​មហស្ចារ្យ​របស់​ស្មា​ត​ហ្វូ​ន​ត្រកូល A បន្ថែម​មួយ​ស៊េរី​ទៀត​គឺ OPPO A92 មើលទៅ​ធានា​ហ្វេ​នៗ នឹងមិន​នឹកស្មាន​ដល់​ពី​សមត្ថភាព ថែមទាំង​ការវិវត្ត​របស់​ស៊េរី A ថ្មី​មួយ​នេះ​យ៉ាង​ល្អឥតខ្ចោះ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លួ​ក​ទឹក​ភ្លួ​កដី​នៅ​ប្រទេសជិតខាង ដូចជា​ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូនេស៊ី ដែល​ទើបតែ​ដាក់​សម្ពោធ​អន​ឡាញ​ជា​ផ្លូវការ​កាលពី​ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ នៅលើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​របស់ខ្លួន ដែល​ធ្វើអោយ​ហ្វេ​នៗ​ចង់​ក្លាយជា​ម្ចាស់​របស់ OPPO A92 យ៉ាងខ្លាំង ដោយសារតែ​លក្ខណៈសម្បត្តិ​ល្អៗ លំដាប់ A​។
​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់បាន​ពិន្ទុ​ល្អ Grade A ក្នុងពេល​សិក្សា ចំណែកឯ​ផលិតផល​វិញ គឺ​ចង់បាន​គុណ​ភាពល្អ​កម្រិត A ថែមទាំង​មានតម្លៃ​កម្រិត​ថវិការ​ទៀតផង​។ ដូច្នេះ​បើ OPPO A92 បាន​វិ​វត្ត និង​អភិវឌ្ឍ​សមត្ថភាព ផ្តល់ជូន​អតិថិជន​នូវ​លក្ខណៈពិសេសៗ Grade A គ្រប់ពេល​បែន​នេះ​គិត​ម៉េច​ដែរ​?

​កាមេរ៉ា​លំដាប់ A ៖ កាមេរ៉ា OPPO A92 ពិតជា​មិនធម្មតា​គឺមាន​ទំហំ​ធំ ចំនួន​ក៏​ច្រើន បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ក្រោយ 4​គ្រាប់ ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP លេន​កាមេរ៉ា​ពង្រីក​មុំ​ប្លង់​ទូលាយ​ទំហំ 8MP លេន​ថតរូប​បែប Portrait ទំហំ 2MP និង​លេន​បែប​សរ​ខ្មៅ​ទំហំ 2MP ថត​បាន​ច្រើន​ប្លង់ ច្រើន​ស្ទីល ស្អាត​គ្រប់​ប៉ុស្ដិ៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​ក៏​អាច​ថតរូប​រឹតតែ​ច្បាស់​នៅពេល​យប់​ជាមួយនឹង​មុខងារ Ultra Night Mode 2.0​។ តែបើ​និយាយ​ពី​កាមេរ៉ា​មុខ​វិញ​ធានា​ស៊ែ​ល​ហ្វី​ម៉ា​ស្អាត​កប់ ខ្យូ​តៗ ទំហំ 16MP ជាមួយនឹង​មុខងារ AI Beauty ជំនួយ​សម្រស់​មិនចាំបាច់​កែ រឺ Edit តាម Apps នោះទេ ។ លើសពីនេះទៅទៀត​កាមេរ៉ា​ក្រោយ​ក៏​បំពាក់​មុខងារ ថត​វីដេអូ​បាន​ប្លង់​ទូលាយ​ងាយស្រួល​ក្នុង​ការថត​ក្នុង​កន្លែង​ចង្អៀត រឺ​ថត​វីដេអូ​បាន​ទ្រវែង (Wide Angle Video) និង​ថត វីដេអូ​ទប់​លំនឹង​បានល្អ (Video Stability) ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​វីដេអូ រឺ Vlog​។

​កម្លាំង និង​ល្បឿន​លំដាប់ A ៖ បើ​និយាយ​ពី​កម្លាំង និង​ល្បឿន​របស់ OPPO A92 មិន​សរសើរ​មិនបាន​មែន ដោយ​លើក​នេះ​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 665 ជាមួយនឹង​រ៉េ​ម​ធំ​ទំហំ 8GB បូករួម​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​បាន​ច្រើន​កម្មវិធី​ដល់​ទៅ 128GB និង​អាច​បន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ​។ លោក​អ្នកនឹង​ប្រាកដជា​ពេញចិត្ត​ជាមួយ​បច្ចេកវិទ្យា Hyper Boost ដែល​អាចធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​លឿន​រលូន​ទាន់​ចិត្ត ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុងពេល​ទន្ទឹមគ្នា​។ ដូច្នេះ​មាន OPPO A92 ក្នុង​ដៃ​នឹងធ្វើ​ឲ្យ​អ្នក​លែង​បារម្ភ​ជាមួយ​ការលេង​ហ្គេម​យូរ​ឆាប់​ក្តៅ​ទូរស័ព្ទ ហើយ​រអាក់រអួល​រឺ​ល្បឿន​ទាក់ៗ រឺ​ឧស្សា​ហ៌ re-start ទៀតហើយ​។​

​កម្លាំង​ថ្ម​ខ្លាំង​លំដាប់ A ៖ សម្រាប់ OPPO A92 បាន​ផ្ទុក​មកជា​មួយ​ថាមពល​ថ្ម​ទំហំ 5000mAh ប្រើប្រាស់​ធម្មតា​បាន​មួយថ្ងៃ​កន្លះ​មិន​បារម្ភ និង​មិន​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន ជាមួយនឹង​កម្រិត​សាក​ថ្ម​ល្បឿន​លឿន​កប់ 18W ផងដែរ​។ ដូច្នេះ​លោកអ្នក​លែង​ធុញទ្រាន់​ជាមួយនឹង​ទូរស័ព្ទ​ដែល​ប្រើ​ឆាប់​អស់​ថ្ម ហើយ​ប្រើ​ពេលវេលា​បញ្ចូល​ថ្ម​យូរ​ទៀត​ដែរ​។ មិន​ត្រឹមតែ​ប៉ុ​ណ្ណោ​ក៏​អាច​សាក​ថ្ម​ឲ្យ​ទូរស័ព្ទ​ផ្សេង​បាន​តាមរយៈ​ខ្សែ OTG ។
​រចនាបទ​លំដាប់ A ទាក់ទាញ ទាន់សម័យ ៖ លើក​នេះ OPPO A92 បាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់​បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិត​លាត​រហូតដល់​ទៅ 90.5% ជំនួយ​ដល់​ភ្នែក​ក្នុងការ​ទស្សនា ដែលមាន​ការទទួលស្គាល់​ពី​ស្ថាប័ន TüV Rheinland ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ OPPO ត្រកូល A មិន​ត្រឹមតែ​វិ​វត្ត​សមត្ថភាព​ទេ ថែមទាំង​មាន​រចនាបថ​រូបរាង​បែប 3D យ៉ាង​ស្រស់​ចែងចាំង​អម​ជាមួយនឹង​ការ​រចនា​ដោយ​ពន្លឺ​ផ្កាយ​ប្រដេញ ទាក់ទាញ​ស្រស់ស្អាត ទាក់ចិត្ត​ខ្លាំង​មែនទែន ពិសេស​ងាយស្រួល​ចាប់​កាន់​ដោយ​ដៃ​ម្ចា​ង រួមជាមួយ​ការ ស្កេ​ន​ក្រយៅដៃ​មក​ចំហៀង​វិញ​ងាយៗ ដោយ​គ្រាន់តែ​ប៉ះ​ក៏បាន ចុច​ក៏បាន ។

​គ្រាន់តែ​អាន​ចប់​រួច គឺ​ទប់ចិត្ត​មិន​ជាប់ ចង់​ទិញ ចង់​ចាប់​កាន់ ចង់​ក្លាយជា​ម្ចាស់​ទូរស័ព្ទ​ភ្លាមៗ​តែម្តង ព្រោះ​ឆ្ងល់​ថា តើ OPPO A92 មាន​លក្ខណៈពិសេសៗ​អ្វីខ្លះ​ទើប​បណ្តា​ប្រទេស​អាស៊ី​មានការ​គាំទ្រ និង​ពេញនិយម​ខ្លាំង​យ៉ាងនេះ​? ប៉ុន្តែ​នាំគ្នា​សាក​ទាយ​លេងៗ​មើល៎ថា ទូរស័ព្ទ​ដែលមាន​មុខងារ​ពិសេសៗ រូបរាង​ស្រស់ស្អាត ទាក់ទាញ​យ៉ាងហ្នឹង តើ​មានតម្លៃ​ប្រហែល​ប៉ុន្មាន​ទៅ​? ហើយ​គ្រោង​នឹងដាក់​សម្ពោធ​នៅលើ​ទីផ្សារ​កម្ពុជា​ពេលណា​ទៅ​? បើតាម​ការប៉ាន់ស្មាន និង​ធៀប​ទៅ​បណ្តា​ប្រទេស​ដែល​បាន​សម្ពោធ​រួច​គឺមាន​តម្លៃ​ប្រហែលជា 200 ទៅ 300​ដុល្លារ​តែប៉ុណ្ណោះ​។ យោងតាម​ប្រភព​ដែល​សុំ​មិន​ប​ពោ្ច​ញ​ឈ្មោះ បាន​បង្ហើប​ថា ប្រហែលជា 2​សប្តាហ៍​ខាងមុខនេះ ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​នឹងដាក់​សម្ពោធ​អន​ឡាញ​ជា​ផ្លូវការ ក្នុង​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុម OPPO ។ ចង់ដឹង​តម្លៃ ដឹង​ថ្ងៃ​ច្បាស់ កុំ​ភ្លេច​តាមដាន​លើ​ផេ​ក​ផ្លូវការ​របស់ OPPO ទាំងអស់គ្នា​៕

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

តារាថៃស្រីទាំងនេះ មានទេពកោសល្យសិល្បៈខ្លាំងហើយ ថែមទាំងមានចំណេះដឹងខ្ពស់ទៀត
ក្នុងនាមជាកូនខ្មែរ គួរស្គាល់អត្ថន័យនៃពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់!
ហ៊ឺហារដូចគេថា គង់ ច័ន្ទស្រីមុំ សម្ញែងគ្រឿងអលង្ការថ្ងៃកំណើត ទាំងឈុតៗឯតម្លៃខ្ទង់ម៉ឺនដុល្លារ
ព្រឹកនេះកម្ពុជារកឃើញ អ្នកដំណើរមកពីអារ៉ាប់ប៊ីសាអូឌីដល់ទៅ​ ១៥ នាក់​ ផ្ទុកវីរុសកូវីដ-១៩​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

​ស្រីៗ​មិនគួរ​រំលង រូបមន្ត​លាង​សម្អាត​មុខ​កម្ចាត់​អស់​មេរោគ ជួយ​ស្បែក​មិន​ឲ្យ​រង​ផលប៉ះពាល់​ពី​ការពាក់​ម៉ាស​យូរ​ក្នុង​រដូវក្តៅ​

​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ គ្រប់គ្នា​ត្រូវបាន​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ប៉ះ​មុខ មាត់ និង ភ្នែក ហើយ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​។ ការពាក់​ម៉ាស​ការពារ​មេរោគ​ត្រឹមត្រូវ​ល្អ គឺ​ត្រូវតែ​គ្រប​បិទ​ត្រង់​ច្រមុះ និង​មាត់​ឲ្យ​ជិត​ល្អ និង​ផ្អិ​ប​ទៅនឹង​ផ្ទៃមុខ ។​ ពិតណាស់​ការពាក់​ម៉ាស​ផ្អិ​ប​ជាប់​ស្បែ​កមុខ បូករួម​នឹង​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់​ដូច​សព្វថ្ងៃនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ស្បែក​មុខ​មាន​បញ្ហា​មិន​ខាន ។ ធម្មតា​ដោយសារ​អាកាសធាតុ​ក្តៅ ឬ ពេល​ពាក់​ម៉ាស​ទៅ​ហប់​បិទ​ខ្យល់​ចេញចូល​ទៀត​នោះ វា​ងាយ​នឹងធ្វើ​ឲ្យ​ធូលី​ដី​កខ្វក់​ដែល​ទុំ​ជាប់​លើ​ផ្ទៃមុខ...

អត្ថបទក្រុមហ៊ុន6 days ago

ហង្ស​មាស​សម្រេច​ដាក់​រឿង​ភាគ​ពេញៗ​គ្រប់​ភាគ​ ឲ្យ​ទស្សនា​នៅលើ​យូ​ធូប​

​អាច​ថា​នេះ​ជា​ដំណឹង​ដ៏​ពិសេស​មួយ​ដែល​អ្នកគាំទ្រ​រឿង​ភាគ​របស់​ហង្ស​មាស​ទន្ទឹងរង់ចាំ​និង​តែងតែ​ទទូច​ចង់បាន ឥឡូវនេះ​បានសម្រេច​ហើយដោយ​ហង្ស​មាស​ទើប​ប្រកាស​ថ្មីៗ​ក្តៅៗ​ពី​ការដាក់់​រឿង​ភាគ​ពេញៗ គ្រប់​ភាគ​ជូន ទស្សនា​នៅលើ​យូ​ធូប​ក្នុង​ឆា​ណែ​ល​ផ​ផ្លូវការ Rasmey Hang Meas ដែលមាន​អ្នក Subscribe ដល់​ទៅ​ជាង 4 លាន​នាក់​ ។​ ​បទ​ចម្រៀង​ដ៏​ល្បីៗ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ត្រូវបាន សម្រាំង​យកមក​ផលិត​ជា​ភាពយន្ត​ចម្រៀង Music Series ហើយ​រឿង​ដំបូង​គេ​សម្រាប់​ខ្សែស្រឡាយ Music...

អត្ថបទក្រុមហ៊ុន1 week ago

ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង ទីបំផុតដល់មែន បាន ៥០ លានរៀល!

មានភេសជ្ជៈជាច្រើនប្រភេទនៅលើទីផ្សារ តែលោក លោក វ៉ាន់ ទុំ ពេញចិត្តតែ M-150 និងពិសាជាប្រចាំ ធ្វើឲ្យលោកមានសំណាង ឈ្នះរង្វាន់ទឹកប្រាក់ 50លានរៀលពី M-150 ស្របពេលដែលគ្រួសារកំពុងត្រូវការប្រាក់បំផុត។ ម្ចាស់រង្វាន់រូបនេះរំលឹកថា លោកជឿជាក់លើ M150 ហើយក៏គិតក្នុងចិត្តថា ឲ្យតែមានគេត្រូវ គង់តែដល់វេនយើងម្ដង។ ទីបំផុត...

អត្ថបទក្រុមហ៊ុន2 weeks ago

ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត

ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។ ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា...

អត្ថបទក្រុមហ៊ុន2 weeks ago

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ពង្រីក​វិសាលភាព​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត ជាមួយ ហ្វូណន មីក្រូហិរញ្ញវត្ថុ

​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2020 ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ភាពជា​ដៃគូ​អាជីវកម្ម​សេវា​ធានារ៉ាប់រង​អាយុជីវិត (Bancassurance)​ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ជា​សេចក្តីប្រកាស​ជា​ផ្លូវការ​នៃ​ការផ្តល់សេវា​ធានារ៉ាប់រង​អាយុជីវិត​របស់ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ដល់​អតិថិជន​ទាំងអស់​របស់...

អត្ថបទក្រុមហ៊ុន3 weeks ago

ទឹកប្រាក់ ​២៦ ​លាន​រៀល និង​ ម៉ូតូ ​៣ ​គ្រឿង កំពុង​រង់ចាំ​អ្នក​ដែល​បង់ប្រាក់​កម្ចី​អម្រឹត​តាម​វី​ង​

ដើម្បី​ជា​កាដូ​ដល់​អតិ​ជន​របស់ខ្លួន វី​ង ​និង ​អម្រឹត បាន​បន្ត​ផ្តល់រ​ង្វាន់​ទឹកប្រាក់​សរុប​ចំនួន​ ២៦ ​លាន​រៀល និង ម៉ូតូ​ ៣​ គ្រឿង​បន្ថែមទៀត សម្រាប់​ផ្តល់​ជា​សំណាង​ដល់​អតិថិជន​របស់​អម្រឹត ចាប់ពី​ថ្ងៃទី ​១៥ ខែមិថុនា រហូតដល់​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២០...

អត្ថបទក្រុមហ៊ុន3 weeks ago

ធនាគារ​ឯកទេស​វី​ង និង​ ធនាគារកាណាឌីយ៉ា ​រួមគ្នា​ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ទី ២៣ ខែមិថុនា ២០២០ ៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប ​អាច​ទទួលបាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល​ ។  ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា...

អត្ថបទក្រុមហ៊ុន3 weeks ago

ទទួលយកបទពិសោធដ៏អស្ចារ្យនៃការរចនាម៉ូដសណ្ឋាគារដ៏ប្រណីតក្នុងក្តីសុបិនរបស់អ្នកជាមួយ អេស ស៊ី ជី (SCG)

ភ្នំពេញ ថ្ងៃទី ១៩ មិថុនា ២០២០ ៖ ពិតណាស់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មាន​កំណើន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​មធ្យម​ក្នុង​រង្វង់ ៧%​ ក្នុង​មួយឆ្នាំ​ ។ ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ ទីជនបទ គេ​សង្កេតឃើញថា សំណង់​អគារ​ខ្ពស់ៗ...

អត្ថបទក្រុមហ៊ុន4 weeks ago

រួសរាន់​ឡើង! ISUZU ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ

ISUZU Cambodia ផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសអស្ចារ្យ​គឺរហូតដល់ទៅ 4,000 $ សម្រាប់រថយន្តភីក អាប់ «Isuzu D-MAX 1.9 Ddi Blue Power» និង ជិត 3,000 $ សម្រាប់រថយន្តលក្ខណៈគ្រួសារ «Isuzu MU-X...

អត្ថបទក្រុមហ៊ុន4 weeks ago

​មេ​នូ​ឡាយ​ហ្វ៍ ផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូង​បំផុត​ក្នុងប្រទេស​កម្ពុជា​

​រាជធានី​ភ្នំពេញ​, កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បានផ្តល់​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដល់​កាលកំណត់​ដំបូងបង្អស់​ជូន​ដល់​ក្រុមគ្រួសារ​កម្ពុ​ជាមួយ​ដែល​បាន​ទិញ​គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» កាលពី​ឆ្នាំ ២០១៣​ ។ គម្រោង «​អនាគត​ការសិក្សា​របស់​កូន​ខ្ញុំ​ជាមួយ មេ​នូ​ឡាយ​ហ្វ៍​» គឺជា​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដែល​រួមបញ្ចូល​គ្នា​ទាំង​ការការពារ...