realme AIoT នឹងដាក់ប្រកាសផ្លូវការនៅទីផ្សារកម្ពុជាឆាប់ៗ ដើម្បីតម្រូវការយុវវ័យកម្ពុជាក្នុងយុគថ្មីនេះ
យោងតាមទិន្នន័យពី counterpoint បានឱ្យដឹងថា realme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី ៤ ក្នុងប្រទេសកម្ពុជា ហើយកាលពីថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoT របស់realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។
រហូតមកដល់ខែមេសា ឆ្នាំ ២០២០ ចំនួនលក់នៃផលិតផល AIoT របស់ realme នៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង ហើយសម្រាប់ម៉ូដែលផលិតផល AIot ដែលបានដាក់ប្រកាសកាលពីកន្លងទៅ (រួមទាំង realme Buds Air និង realme Band ជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាន និង អ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ។ នាពេលខាងមុខនេះ realme កម្ពុជានឹងដាក់សម្ភោធជាលើកដំបូងនូវផលិតផល AIoT នៅថ្ងៃទី ១៦ ខែមិថុនា និង ប្រកាសជាផ្លូវការនូវផលិតផល AIoT បានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។
ដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូនដែរ ការរំពឹងរបស់ realme ទៅលើផលិតផល AIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើឱ្យយុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ ។
ម៉ាកផលិតផលបច្ចេកវិទ្យាដែលហ៊ានឆ្ពោះទៅមុខនាំមកនូវផលិតផលដែលពេញនិយមដល់យុវវ័យ
ដោយឈរលើជំហរ «អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម» realme នឹងយកបច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នា និងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន ។ បើតាមព័ត៌មានបានឱ្យដឹងថា ផលិតផលដែលជិតនឹងដាក់ប្រកាសនៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមាន realme Buds Air Neo និង realme Watch ។ ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់ realme គឺការភ្ជាប់តាមរយៈ realme Link app, ដោយឆ្លងកាត់ការភ្ជាប់តាមរយៈទូរស័ព្ទជាមួយនឹងផលិតផល AIoT ពេញនិយមជាច្រើនផ្សេងទៀត នេះនាំឱ្យការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យ និង មានភាពងាយស្រួលថែមទៀត ។
ចាប់តាំងពី realme បានបង្កើតឡើងដំបូងមកគឺបានប្តេជ្ញាចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយ realme Watch និង realme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរ និង ជាផលិតផលបច្ចេកវិទ្យាមួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺជាជំហ៊ានឈានទៅមុខមួយដែល realme បានខិតខំប្រឹងប្រែងធ្វើឱ្យក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យ ។ សង្ឃឹមថាការដាក់ប្រកាសផលិតផល AIoT លើកនេះ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកឱ្យយើងទាំងអស់គ្នា ៕