realme C3 3GB+32GB ម៉ូដែលថ្មីបានមកដល់ហើយ បើកដាក់លក់នៅថ្ងៃនេះ តម្លៃត្រឹមតែ ១៣៩ ដុល្លារតែប៉ុណ្ណោះ
ទូរស័ព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះទទួលបានការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូង ហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ ១៥០០ គ្រឿងក្នុងមួយថ្ងៃ ។ ក្នុងនាមជាម៉ាកផលិតផលថ្មីមួយដែលទើបនឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ តើ realme C3 នេះមានចំណុចគួរឱ្យចាប់អារម្មណ៍ណាខ្លះ? ជាដំបូងគឺការរចនាផ្នែកខាងក្រៅ realme C3 បានប្រើការរចនាម៉ូដដូចគ្នាទៅនឹង realme 5i ដែរគឺការចនាបែបពន្លឺព្រះអាទិត្យ មាន ២ ពណ៌គឺព៌ណខៀវ និង ព៌ណក្រហមសម្រាប់ជ្រើសរើស ធ្វើឱ្យយើងទទួលបានអារម្មណ៍បែបក្មេងវ័យ និង ស្វាហាប់ ហើយវាថែមទាំងមិនបន្សល់ស្នាមម្រាមដៃ ដែលធ្វើឱ្យមានការងាយស្រួលក្នុងការចាប់កាន់ ។
ចំពោះអេក្រង់និងកាមេរ៉ា realme C3 បានប្រើប្រាស់អេក្រង់តំណក់ទឹកដែលមាន 6.5 អីងដែលកម្រិតអេក្រង់ធំរហូតដល់ 89% នៃតួរអេក្រង់ កំរិតភាពច្បាស់ 720*1600 និង បំពាក់នូវកាមេរ៉ាក្រោយ ៣ គ្រាប់ ដែលអាចបំពេញនូវរាល់តម្រូវការថតរូបទូទៅបានយ៉ាងល្អ ។ realme C3 បំពាក់នូវបន្ទះឈីប MTK G70 ដំបូងគេក្នុងពិភពលោក ដែលមានពិន្ទុខ្ពស់រហូតដល់ជាង ១៩០០០០ ពិន្ទុ នៅលើកម្មវិធី Antutu ការបំពាក់នូវបន្ទះឈីបនេះអាចនាំអោយអ្នកទទួលបានបទពិសោធន៍ការលេងដែលមានភាពរលូន ។
ដោយឡែក realme C3 ក៏បានបំពាក់នូវថាមពលថ្មធំ ៥០០០mAh ជាមួយនឹងកំណែកាន់តែប្រសើរនៃបន្ទះឈីប MTK G70 ធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកកាន់ថ្មបានរយៈពេលយូរ ។ ជាមួយគ្នានេះដែរក៏ដោះស្រាយនូវបញ្ហាដែលពិបាករកកន្លែងសាកថ្មទូរស័ព្ទ ហើយក៏ជាជម្រើសល្អសម្រាប់អ្នកដែលមិនចូលចិត្តយក Power Bankតាមខ្លួនផងដែរ ។
ក្រៅពីនេះ realme C3 បានក្លាយជាទូរស័ព្ទម៉ូឌែលដំបូងបង្អស់ដែលដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 ។ ធ្វើឱ្យកំណែនៃការរចនា ក៏ដូចជាមុខងារ និង គុណភាពនៃប្រព័ន្ធរបស់ទូរស័ព្ទ realme C3 កាន់តែប្រសើរ និង ផ្តល់នូវបទពិសោធន៍ការលេងដ៏អស្ចារ្យមួយដែលមានភាពរលូន ។ ហើយ realme C3 3G+32G ម៉ូឌែលថ្មីនេះបានដាក់លក់ថ្ងៃនេះហើយ តម្លៃត្រឹមតែ ១៣៩ ដុល្លារ ។ អ្នកណានិយាយថា ប្រើទូរស័ព្ទតម្លៃ ក្រោម ១៥០ ដុល្លារ មិនអាចទទួលបានបទពិសោធន៍ដ៏ល្អនោះ? តោះមកសាកប្រើ realme C3 ទាំងអស់គ្នា វានឹងធ្វើអោយអ្នកមានការយល់ឃើញថ្មីចំពោះទូរស័ព្ទកំរិតថវិកា ៕