Connect with us

បច្ចេកវិទ្យា

ប្រជុំសុទ្ធតែបុគ្គលឆ្នើម ក្នុងវីដេអូលាតត្រដាងចក្ខុវិស័យដែលនាំមកជូនដោយ OPPO Find X2 Pro

on

Advertisement

ជាធម្មតា យើង​តែងតែមាន​ក្តី​ស្រមៃ និង​ម​ហិ​ច្ឆិ​តារៀងៗ​ខ្លួន ហើយក៏​ខិតខំ​ប្រឹងប្រែង ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​។ ដើម្បី​ក្លាយជា​បុគ្គល​ខ្លាំងពូកែ លេចធ្លោ និង ជោគជ័យ​ម្នាក់​បាន ទាមទារ​ឲ្យ​មាន គោលដៅ ការប្តេជ្ញាចិត្ត​ខ្ពស់ រួមផ្សំ​ជាមួយនឹង​ទេពកោសល្យ ឧបនិស្ស័យ គំនិត​ច្នៃ ភាព​ប៉ិនប្រសប់ ដេញទាន់​កាលៈទេសៈ សម័យកាល

និង​ចាប់យក​នូវ​បទពិសោធន៍​ល្អ ៗ​ពី​អ្នកដទៃ​។ ប្រិយមិត្ត​អ្នក អាច​រងចាំ​តាមដាន​ទស្សនា​នូវ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ​បុគ្គល​លេចធ្លោរ ក្នុង​វិស័យ​បច្ចេកវិទ្យា កីឡា នឹង ជំនួញ ដែល​នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង YouTube ផ្លូវការ​ក្រុមហ៊ុន OPPO ដើម្បី​ជា​គន្លឹះ​សម្រាប់​យកទៅ​សិក្សា ពិចារណា ឬ​យក​គំរូ​តាម​។

​បន្ទាប់ពី​បាន​ទស្សនា​នូវ​ឈុត​ខ្លីៗ នៃ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ ប្រិយមិត្ត​ប្រហែលជា​អាច​ចាប់អារម្មណ៍​ខ្សែជីវិត និង​ការពិត​ពីក្រោយ​នៃ​ភាពជោគជ័យ​របស់ លោក ជី សិលា ស្ថាបនិក​ក្រុមហ៊ុន Sabay កញ្ញា ស៊ន សៀវ​មី កីឡាការិនី​ឆ្នើម​តៃ​ក្វាន់​ដូ លោក ច​ន សី ស្ថាបនិក Cambo Report និង កញ្ញា ស៊ូ មុនី​ពេជ្រ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ធ្យូ​ប កាហ្វេ ជាក់​ជាមិនខាន​ឡើយ ដូច្នេះ​ដើម្បី​ស្រាយ​ចម្ងល់ និង​ស្វែងយល់​លម្អិត​ពី​ពួកគាត់​មានតែ​រងចាំ​ទស្សនា​វីដេអូ​ទាំងមូល​ទាំងអស់គ្នា ក្នុងពេល​ឆាប់ៗ​នេះ នៅក្នុង​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​របស់ OPPO​។

​លោក រី​ន ពេជ្រ​មុនី ប្រធាន​គ្រប់គ្រង​ផលិត​ផង​ទូរ​សព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro បាន​ឲ្យ​ដឹងថា កាលដែល​ក្រុមហ៊ុន OPPO បាន​សម្រិត​ស​ម្រា​ង​ផលិត​នូវ​វីដេអូ​លាតត្រដាង​ចក្ខុវិស័យ​របស់​បុគ្គល​ពូកែៗ​នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ល្អៗ គន្លឹះ​ពិសេសៗ ដោះស្រាយ​បញ្ហា​ចំពោះមុខ ការអត់ធ្មត់ ការរុករក ច្នៃប្រឌិត និង​ការចេះ​យល់​កាលៈទេសៈ ផ្សារភ្ជាប់​ជីវិត​ទៅនឹង​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ដូចជា​ទូរស័ព្ទ​លំដាប់​កំពូល Find X2 Pro ជាដើម​។

​សូម​រំលឹកថា OPPO Find X2 Pro ($1299) ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​តំណាង​ឲ្យ​ការរុករក​និង​ច្នៃប្រឌិត​ថ្មី មាន​អេក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល​120​ហឺត​រលូន​ឥត​ទាក់ និង កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក 1​ពាន់​លាន​ពណ៌ ដែល​នឹង​ផ្តល់នូវ​បទពិសោធន៍ និង​បដិវត្តន៍​ថ្មី​សម្រាប់​ការ​ទស្សនា​ជាមួយ​ពណ៌​ត្រជាក់​ភ្នែក រលូន ភ្លឺ​ច្បាស់​ល្អ និង​មាន​ផាសុកភាព​។ ជាពិសេស​ក៏មាន​បំពាក់​មក​ជាមួយនឹង បន្ទះ​ឈី​ប 5G

លំដាប់​កំពូល Snapdragon 865 អមដោយ RAM យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ​ខាងក្នុង​ទូរ​សព្ទ​ផ្ទាល់ 512GB ប្រភេទ UFS3.0 ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី ស្អាត​បំផុត ColorOS 7.1 (​ដំណើរការ​លើ Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វីដេអូ Soloop 2.0 មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​15​នាទី បាន​ថាមពល 60%)​។ ជាពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 មុខងារ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនា​ន់ទី​6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សម្លេង​បែប Stereo ពិ​រោះ​រណ្តំ​ចិត្ត​។​

អត្ថបទដោយ​៖ Tianai

អត្ថបទពេញនិយម

បន្ទាន់! ប្រមុខរដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរហើយ ស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា
កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២ នាក់ថ្មី ជាជនជាតិខ្មែរ នៅព្រឹកនេះ នាំឱ្យឡើងដល់ ១១៧ នាក់
សមត្ថភាពពេញខ្លួន អនាគតទៅតារាវ័យក្មេង ៣ ដួងនេះ ដឹងតែល្បីវ៉ាដាច់រៀមច្បង
ស្រស់ស្អាតឥតបី តារា ៣ ដួង តែងតួជាទេវតាឆ្នាំជូត ទាក់ភ្នែកមហាជនខ្លាំង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន10 hours ago

Shokubutsu Cambodia បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងថតរូបដ៏អស្ចារ្យ ក្រោមប្រធានបទ “We Love Shokubutsu”

Shokubutsu Cambodia បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងថតរូបដ៏អស្ចារ្យ ក្រោមប្រធានបទ “We Love Shokubutsu”ក្នុងគោលបំណងថ្លែងអំណរគុណទៅដល់អ្នកគាំទ្រទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា ដែលតែងតែជឿជាក់និងគាំទ្រ Shokubutsu Cambodia ជាងមួយទសវត្សរ៍មកនេះ។ Shokubutsu Cambodia សូមអញ្ជើញអ្នកគាំទ្រទាំងអស់ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន ក៏ដូចជាដើម្បីទទួលបានស្បែកសស្អាតទាំងអស់គ្នា។ ជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលបំផុត ដោយគ្រាន់តែចុច LIKE...

អត្ថបទក្រុមហ៊ុន2 days ago

បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei បានជួយឲ្យការផ្សាយផ្ទាល់នៃកិច្ចសម្ភាសន៍រវាងប្រទេសចិន CCTV 4 និងភាគីកម្ពុជាអាចដំណើរការទៅបានដោយរលូន

នាថ្ងៃទី៥ ខែមេសា វេលាម៉ោង ២១:៣០នាទី (ម៉ោងនៅទីក្រុងប៉េកាំង) កម្មវិធី“Today Focus” របស់ទូរទស្សន៍CCTV 4 បានបើកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ជាមួយលោក Ai Xiang ប្រធានក្រុមគ្រូពេទ្យជំនួយចិនប្រចាំនៅកម្ពុជា នៅការិយាល័យក្រុមហ៊ុន Huawei កម្ពុជា។ តាមរយៈការប្រើប្រាស់បណ្តាញ5G ល្បឿនលឿនដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei នេះ...

អត្ថបទក្រុមហ៊ុន2 days ago

ជុំគ្នាតែមិនជិតគ្នា! សុវណ្ណាភូមិ ឡាយហ្វ៍ អបអរខួប ៤ ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការរក្សាគម្លាតឆ្ងាយពីគ្នា-Social Distancing (វីដេអូ)

ថ្ងៃទី ១ មេសា ២០២០ បុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមអបអរគម្រប់ខួប ៤ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយគោរពតាមគោលការណ៍ “រក្សាគម្លាតឆ្ងាយពីគ្នា (Social Distancing)” ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃ វីរុសកូវីដ-១៩ (COVID-19) ។ នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល...

អត្ថបទក្រុមហ៊ុន1 week ago

១៥ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជា ជាផ្លូវការនាពេល ថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជន ដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមាន វត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger...

អត្ថបទក្រុមហ៊ុន2 weeks ago

ភ្នាក់ងារវីង បន្តវប្បធម៌ចែករំលែកខណៈពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាត

ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាតនៅក្នុងប្រទេសចិន និង កម្ពុជា

កាលពីថ្ងៃទី ៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជម្ងឺជាផ្លូវការ ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់ អ្នកជម្ងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ ។ ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​ឥតគិតថ្លៃ ទោះជា ​Covid-19 ​កំពុង​រីក​រាលដាល​ក៏ដោយ​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង និង​ ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំងឡាយ ខណៈពេលដែល Covid-19​ កំពុង​រីក​រាលដាល​ ។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃតាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុងមាន​តម្រូវការ​ផ្សេងៗ ។​ ​លោក ម៉ា​នូ រ៉ា​ចាន់...

អត្ថបទក្រុមហ៊ុន2 weeks ago

អបអរឆ្នាំថ្មីដ៏អស្ចារ្យជាមួយ Heineken® (វីដេអូ)

ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ...

អត្ថបទក្រុមហ៊ុន3 weeks ago

វីង រួមចំណែកជួយប្រជានជនកម្ពុជានៅកូរ៉េខាងត្បូង ខណៈមានការរីករាលដាលមេរោគ Covid-19

ភ្នំពេញ ខែមីនា ២០២០ ៖ ធនាគារឯកទេសវីង បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ ដុល្លារដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និង សិក្សានៅកូរ៉េខាងត្បូងតាមរយៈស្ថានទូតកម្ពុជាដើម្បីទិញម៉ាស់ និង ទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19 ។ ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ «ការបរិច្ចាគវិភាគទានដែលប្រកបដោយសប្បុរសធម៌របស់វីងនៅពេលនេះ...

អត្ថបទក្រុមហ៊ុន3 weeks ago

សូម​បញ្ឈប់​ការយល់ច្រឡំ​! មិនមាន​ការហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស​ 2 ​ឆ្នាំ​ឡើយ​!

​ប្រិយមិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយចំនួន ចុះផ្សាយ​ទាក់ទង​នឹង Smecta ដែលជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញនិយម​ទាំង​សំរាប់​កុមារ ​និង ​មនុស្សពេញវ័យ របស់​ប្រទេស​បារាំង ដែលថា Smecta ត្រូវបាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិនអោយ​កូនក្មេង​ប្រើ ដោយសារ​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ​។​ ​តាម​ការពិតទៅ ព័ត៌មាន​ទាំងអស់នេះ​គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារតែ​ការបកប្រែ​បាត់​ខ្លឹមសារ​ និង​ មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ពត៌មាន​ទាំងអស់នោះ ជាហេតុ​បង្កអោយមាន​ការយល់ច្រលំ​ទៅលើ​ការប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំ​ង​គឺ​មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​ការប៉ះពាល់​សុខភាព​កុមារ​អាយុ​លើសពី...