រថយន្ត Mazda 3 ឈ្នះពានរង្វាន់ “2019 Thailand Car of the Year”
រថយន្ត Mazda 3 ជំនាន់ទី ៤ បានឈ្នះពានរង្វាន់ “2019 Thailand Car of the Year” ដោយយកឈ្នះលើគូប្រកួតដោយពិន្ទុដាច់ឆ្ងាយតែម្តង ។
Mazda 3 ស៊េរីថ្មីដែលមានតួខ្លួន ២ ប្រភេទ គឺ Sedan និង Hatchback ទទួលបានពិន្ទុសរុប ៤០៨ នាំមុខគូប្រជែង Toyota Corolla Altis (២០៥ ពិន្ទុ) និង Honda Accord (២០៤ ពិន្ទុ) ។
រថយន្តដែលមានការរចនាបែប Premium គួរឱ្យទាក់ទាញរបស់ជប៉ុន Mazda 3 ដែលដាក់លក់ក្នុងប្រទេសថៃ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៦៥ សេះ ។
គួរឱ្យដឹងថា ពានរង្វាន់ប្រចាំឆ្នាំ “Thailand Car of the Year” នេះ ត្រូវបានធ្វើឡើងអស់រយៈពេល ៥ ឆ្នាំមកហើយ ដោយសមាគមអ្នកកាសែតយានយន្តថៃ Thai Automotive Journalists Association ។ ជើងឯកកាលពីឆ្នាំមុនៗមានដូចជា Toyota C-HR, Honda CR-V, Mazda CX-3 និង Ford Everest ៕
ប្រភព ៖ bangkokpost