Apple ចេញ MacBook Pro ១៦ អ៊ីងថ្មី សមត្ថភាពខ្លាំងលើសការរំពឹងទុក
Apple បានប្រកាសចេញកំពូល Laptop ថ្មី MacBook Pro ទំហំ ១៦ អ៊ីង ដើម្បីជំនួស MacBook Pro ទំហំ ១៥ អ៊ីងចោល ។
MacBook Pro ថ្មី បានប្តូរទៅប្រើក្តារចុច Magic Keyboard ដែលនាំយកប៊ូតុង Escape Key មកវិញ , ប្រព័ន្ធបំពងសំឡេង ៦ គ្រាប់ ហើយប្រើ CPU ដល់ 8-core និង RAM ដល់ 64GB ។ វាផ្តល់ជម្រើសទំហំផ្ទុក SSD រហូតដល់ 8 TB ជាមួយនឹងតម្លៃចាប់ពី ២ ៣៩៩ ដុល្លារ ។
អេក្រង់ទំហំ ១៦ អ៊ីងថ្មីនេះបង្ហាញរូបភាពបានកម្រិត 3072×1920px និង ដង់ស៊ីតេកម្រិត 226 ppi ។ Apple និយាយថា MacBook Pro ថ្មី មានដំណើរការកាន់តែលឿន ហើយ CPU និង GPU ដំណើរការសមត្ថភាពពេញបានយូរជាងមុនទៀតផង ។
Apple បានអះអាងថា MacBook Pro ១៦ អ៊ីងថ្មី គឺជា Laptop ដំបូងបង្អស់លើពិភពលោក ដែលផ្តល់ជម្រើសទំហំផ្ទុក 8 TB (ទំហំផ្ទុកស្តង់ដារគឺ 512GB SSD) ៕
ប្រភព ៖ 9to5mac