Huawei ចេញលក់ Mate 30 RS Porsche Design តម្លៃជិត ២ពាន់ដុល្លារ
កំពូលស្មាតហ្វូនរចនាកប់ Huawei Mate 30 RS Porsche Design ដែលបានបង្ហាញខ្លួនកាលពីខែកញ្ញា ជាមួយ Mate 30 និង Mate 30 Pro នឹងចេញលក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ១០ វិច្ឆិកា តទៅ ។
Mate 30 RS Porsche Design មានតម្លៃ ១ ៨៦០ ដុល្លារ ហើយមាន ២ ពណ៌ គឺ ខ្មៅ និង ក្រហម ។ វាបំពាក់អេក្រង់ OLED ទំហំ ៦,៥ អ៊ីង បង្ហាញកម្រិត 2400x1176px ហើយប្រើសេនស័រស្កេនម្រាមដៃក្រោមអេក្រង់ ។ អេក្រង់មុខនោះមានឆកបន្តិចសម្រាប់ផ្ទុកសេនស័រ 3D ToF និង កាមេរ៉ាមុខ 32MP ។
ចំណែកឯផ្នែកខាងក្នុងវិញ Mate 30 RS Porsche Design ស្រោបទៅដោយស្បែក និង បំពាក់កាមេរ៉ា ៤ គ្រាប់ ទំហំ 40MP , 40MP Ultrawide , 8MP Telephoto និង 3D ToF ។
ស្មាតហ្វូនដែលមានការរចនាយ៉ាងស្រស់ស្អាតកប់ខ្លាំងនេះ បំពាក់បន្ទះឈីប Kirin 990 SoC ជាមួយ RAM 12GB និង ទំហំផ្ទូក 512 GB ដំណើរការដោយ Android 10 ដែលផ្អែកលើ EMUI 10 ។ វាបំពាក់កញ្ចប់ថ្មទំហំធំ 4,500mAh អាចសាកថ្មតាមរយៈរន្ធ USB-C ដល់កម្លាំង 40W ហើយអាចសាកថ្ម Wireless ដល់កម្លាំង 27W ទៀតផង ៕
ប្រភព ៖ gsmarena