Volkswagen Golf ឆ្នាំ ២០២០ ដូររាងទាំងស្រុង ថែមម៉ាស៊ីន Hybrid ទៀត!
Volkswagen បានបញ្ចេញរថយន្ត Golf ស៊េរីថ្មីជាផ្លូវការ ដោយមានការរចនារូបរាងថ្មីទាំងស្រុង ហើយថែមទាំងបន្ថែមជម្រើសម៉ាស៊ីន Hybrid ទៀតផង ។
Golf ឆ្នាំ ២០២០ មានប្រវែង ៤,២ ម៉ែត្រ , ទទឹង ១,៧ ម៉ែត្រ និង កម្ពស់ ១,៤ ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ ម៉ែត្រ ។ បើប្រៀបធៀបទៅនឹងស៊េរីមុន វាធំជាងមុនបន្តិច តែខ្លីជាងមុនបន្តិច ។
រថយន្ត Golf ថ្មី បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា ចង្កៀងមុខ-ក្រោយ LED , មុខងារបញ្ចេះម៉ាស៊ីនមិនបាច់ប្រើសោរ , កុងទ័រឌីជីថល , អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ៨,២៥ អ៊ីង , មុខងារ Lane Assist , Front Assist និង Predictive Pedestrian Protection , យ៉ាន់ ១៦ អ៊ីង , មុខងារសាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ , ប្រព័ន្ធភ្លើងក្នុងកាប៊ីន ១០ ពណ៌ និង មុខងារជំនួយការចត ParkPilot ជាដើម ។
Volkswagen Golf ជំនាន់ថ្មីមានម៉ាស៊ីនជាច្រើនជម្រើស ដូចជា ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ទំហំ ៣ ស៊ីឡាំង មានកម្លាំង ៨៨ សេះ និង ១០៨ សេះ ។ ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង មានកម្លាំង ១២៨ សេះ និង ១៤៨ សេះ ។
ដោយឡែក ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រវិញ មានកម្លាំង ១១៣ សេះ និង ១៤៨ សេះ ។ វាក៏ផ្តល់ជម្រើសប្រអប់លេខដៃ និង អូតូ ព្រមទាំងប្រព័ន្ធប៉ុងពីរ 4Motion AWD ផងដែរ ។
ក្រៅពីនោះ វាក៏ផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ដែលមានកម្លាំង ១០៨ សេះ , ១២៨ សេះ និង ១៤៨ សេះ ព្រមទាំង ម៉ាស៊ីន Hybrid កម្លាំង ២០១ សេះ និង ២៤១ សេះទៀតផង ។
សូមបញ្ជាក់ថា រថយន្ត Golf ថ្មីនឹងមានលក់នៅលើទីផ្សារអឺរ៉ុប នាខែធ្នូខាងមុខនេះតែម្តង ៕
ប្រភព ៖ Carscoops