Oppo Reno S ទំនងប្រើកាមេរ៉ា 64MP ហើយអាចសាកថ្មល្បឿនលឿន 65W ទៀត!
Oppo ទើបតែបានបញ្ចេញកំពូលស្មាតហ្វូន Reno Ace ដែលបំពាក់លក្ខណៈពិសេសកប់ៗតែម្តង ហើយឥឡូវនេះមានពាក្យចចាមអារ៉ាមនិយាយថា ក្រុមហ៊ុនទូរស័ព្ទចិននេះកំពុងសម្ងំធ្វើការលើ ស្មាតហ្វូនកម្រិត Flagship ថ្មីមួយទៀត ហៅថា Reno S ។
តាមពាក្យចចាមអារ៉ាមខាងលើ Oppo Reno S ទំនងអាចប្រើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W Super VOOC 2.0 ទៀតផង ដូច Reno Ace អីចឹង ។ ជាមួយគ្នានេះដែរ កាមេរ៉ាគោលខាងក្រោយរបស់វា នឹងមានទំហំ 64MP ប៉ុន្តែគេមិនទាន់ដឹងថាកាមេរ៉ា ២ គ្រាប់ទៀត នៅរក្សាដូច Reno Ace (13MP Telephoto + 8MP Ultrawide រួមទាំងកាមេរ៉ាមុខ 16MP) ឬយ៉ាងណាឡើយ ។
មិនតែប៉ុណ្ណោះ ពាក្យចចាមអារ៉ាមនោះក៏អះអាងដែរថា Oppo Reno S អាចមានតម្លៃខ្ទង់ជិត ៦០០ ដុល្លារ ហើយនឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខ ៕
ប្រភព ៖ gsmarena