OnePlus 7T Pro បង្ហាញខ្លួនផ្លូវការ ថែមម៉ូដែល McLaren Edition ទៀត !
OnePlus 7T Pro បានបង្ហាញខ្លួនជាផ្លូវការ ដោយបានបំពាក់លក្ខណៈពិសេសកប់ៗតែម្តង ដូចជា បន្ទះឈីប Snapdragon 855+ និង អេក្រង់ 90Hz ជាដើម ។ ដោយឡែក វាមានតែម៉ូដែល RAM 8GB និង ទំហំផ្ទុក 256GB (ប្រភេទ UFS 3.0) ប៉ុណ្ណោះ ។
ការផ្លាស់ប្តូរធំបំផុតមួយលើ OnePlus 7T Pro គឺឥឡូវនេះវាមានមុខងារ Warp Charge 30T ដែលអាចសាកថ្មលឿនជាងឆ្នាំងសាក 30W ដល់ទៅ ២៣% ឯណោះ ។ យ៉ាងណាក៏ដោយ កាមេរ៉ាមុខលោតឡើងទំហំ 16MP មិនមានការផ្លាស់ប្តូរឡើយ តែកាមេរ៉ាក្រោយ ៣ គ្រាប់បានបន្ថែមមុខងារថ្មីមួយ គឺ Macro Mode ។
ស្មាតហ្វូននេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ OxygenOS 10 ដែលផ្អែកលើ Android 10 ។ វានឹងដាក់លក់នៅអឺរ៉ុបក្នុងតម្លៃខ្ទង់ ៨៤០ ដុល្លារ ។ OnePlus 7T Pro ក៏មានម៉ូដែល McLaren Edition ដែរ ដោយបំពាក់ RAM 12GB និង ទំហំផ្ទុក 256GB ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ ៩៥០ ដុល្លារ ៕
ប្រភព ៖ gsmarena