nubia Red Magic 3s ថតវីដេអូដល់កម្រិត 8K ឯតម្លៃថោកស្មានមិនដល់
ក្រុមហ៊ុនទូរស័ព្ទចិន nubia បានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួន Red Magic 3s ដោយបំពាក់បន្ទះឈីប Snapdragon 855+ ដែលដាក់លក់នៅក្នុងប្រទេសចិនក្នុងតម្លៃ ៤១៩ ដុល្លារសម្រាប់ម៉ូដែល RAM 8GB និង ទំហំផ្ទុក 128GB ។
ឥឡូវនេះ ក្រុមហ៊ុនបានបញ្ជាក់ថា Red Magic 3s នឹងមានលក់ក្រៅពីទីផ្សារប្រទេសចិន ជាមួយតម្លៃថ្លៃជាងបន្តិច គឺ ៤៧៩ ដុល្លារសម្រាប់ម៉ូដែល RAM 8GB និង ទំហំផ្ទុក 128GB ដែលមានជម្រើស ២ ពណ៌ គឺ ខ្មៅ (Eclipse Black) និង ទឹកប្រាក់ (Mecha Silver) ។
ក្រៅពីបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់របស់ Qualcomm វាក៏ប្រើអេក្រង់ដែលមានកម្រិត Refresh-rate ខ្ពស់ដល់ 90 Hz ទំហំ ៦,៦៥អ៊ីង ប្រភេទ AMOLED ហើយប្រើកាមេរ៉ាទំហំ 48MP ជាមួយសេនស័រ Sony IMX586 ។ វាមានសមត្ថភាពអាចថតវីដេអូដល់កម្រិត 8K ប៉ុន្តែត្រឹម 15fps ប៉ុណ្ណោះ ។
Red Magic 3s ក៏មានជម្រើសប្រើ RAM 12GB និង ទំហំផ្ទុក 256GB ដែរ ក្នុងតម្លៃ ៥៩៩ ដុល្លារ ប៉ុន្តែមានតែមួយពណ៌ប៉ុណ្ណោះ គឺ ក្រហមលាយខៀវ-ស្វាយ ៕
ប្រភព ៖ gsmarena