Lexus NX 300 ឆ្នាំ ២០២០ ថែមម៉ូដែល Black Line Special Edition បំពាក់យ៉ាន់ពណ៌ទង់ដែង
Lexus បានបន្ថែមម៉ូដែល Black Line Special Edition សម្រាប់រថយន្ត NX 300 ស៊េរីឆ្នាំ ២០២០ ដោយបន្ថែមយ៉ាន់ពណ៌ទង់ដែង , រំលេចផ្នែកខាងក្នុងជាមួយពណ៌ទង់ដែង , មុខងារ Android Auto មកស្តង់ដារ និង លក្ខណៈពិសេសៗជាច្រើនទៀត ។
ផ្នែកខាងក្នុង វាមានថ្នេរដេរពណ៌ទង់ដែងលើកៅអី , តាប្លូកណ្តាល , ទ្វារ , កម្រាលជើង ជាដើម ហើយកៅអីសម្រាប់អ្នកបើកបរ ក៏មានមុខងារកម្តៅ និង បញ្ចេញខ្យល់ , កៅដៃចង្កូតមានមុខងារកម្តៅ , ប្រព័ន្ធ Lexus Memory System , មុខងារ Park Assist , ទ្វារក្រោយចុច និង អាចទាត់ដើម្បីបើកទ្វារ ផងដែរ ។
មិនតែប៉ុណ្ណោះ វាបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ១០,៣ អ៊ីង ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្តាប់តន្រី តាមកម្មវិធីផ្សេងៗដូចជា Spotify និង Pandora , ផ្ញើសារតាមកម្មវិធី WhatsApp និង ថែមទាំងអាចប្រើមុខងារ Google Assistant ទៀតផង ។
រថយន្ត Lexus NX 300 Black Line Special Edition នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២ ០០០ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៤៤ ៧១០ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ម៉ូដែលប៉ុងមួយ FWD និង ៤៦ ១១០ ដុល្លារសម្រាប់ម៉ូដែលប៉ុងពីរ AWD ។ វានឹងចេញលក់នៅក្នុងខែវិច្ឆិកាខាងមុខ ៕
ប្រភព ៖ Carscoops