Lexus ចេញម៉ូដែល Blackline Special Edition សម្រាប់ IS F Sport ឆ្នាំ ២០២០
Lexus បានបន្ថែមម៉ូដែល Blackline Special Edition យ៉ាងពិសេសសម្រាប់រថយន្ត IS F Sport ស៊េរីឆ្នាំ ២០២០ ដោយផលិតមានចំនួនកំណត់ត្រឹមតែ ៩០០ គ្រឿងប៉ុណ្ណោះ ។
IS F Sport Blackline ថ្មីនេះនឹងមានទាំងជម្រើសប៉ុងមួយ RWD និង ប៉ុងពីរ AWD ហើយមាន ២ ម៉ូដែល គឺ IS 300 F Sport និង IS 350 F Sport ។ Lexus IS 300 RWD ឆ្នាំ ២០២០ មានតម្លៃចាប់ពី ៤៥ ២០០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ខណៈ IS 350 AWD មានតម្លៃ ៥០ ៩៨៥ ដុល្លារ ។
ដោយឡែក IS 300 F Sport Blackline AWD និង IS 350 F Sport Blackline RWD មានតម្លៃ ៤៧ ៦៥០ ដុល្លារ និង ៤៨ ៨២០ ដុល្លារ ។
សូមបញ្ជាក់ថា រថយន្ត IS 300 Blackline RWD បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៤១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ។ រីឯ IS 300 Blackline AWD វិញប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបានសរុប ២៦០ សេះ ហើយប្រើប្រអប់លេខអូតូ ៦ វគ្គ ។
ចំណែកឯ IS 350 F Sport Blackline វិញ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣១១ សេះ ខណៈម៉ូដែលប៉ុងមួយ RWD ប្រើប្រអប់លេខអូតូ ៨ វគ្គ ហើយម៉ូដែលប៉ុងពីរ AWD ប្រើលេខអូតូ ៦ វគ្គ ៕
ប្រភព ៖ Carscoops