លេចឮថា Apple នឹងចេញ iPhone SE 2 យករចនាតាម iPhone 8
iPhone SE បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០១៦ ដោយនៅពេលនោះបានយកការរចនាតាម iPhone 5 តែបានអាប់ដេតបន្ថែមសមត្ថភាពខាងក្នុង និង ប្រើកាមេរ៉ា iPhone 6S ។
ឥឡូវនេះ គេបានលេចឮដំណឹងថ្មីមួយទៀតថា iPhone SE 2 នឹងបង្ហាញខ្លួនក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ។ វានឹងមានតម្លៃថោកជាង iPhone 11 ហើយបំពាក់បន្ទះឈីប A13 ជំនាន់ចុងក្រោយបង្អស់របស់ Apple និង RAM ទំហំ 3GB លើតួខ្លួន iPhone 8 ។ មិនតែប៉ុណ្ណោះ តាមការវិភាគបានទាយទុកថា Apple នឹងលក់វាបានចន្លោះពី ៣០ ទៅ ៤០ លានគ្រឿងនៅឆ្នាំក្រោយ ។
ជាការពិតណាស់ iPhone SE 2 អាចនឹងធ្វើឱ្យ Apple ឈប់ផលិត iPhone 8 តទៅទៀត ។ គួរបញ្ជាក់ថា iPhone 8 បច្ចុប្បន្នមានតម្លៃចាប់ពី ៤៤៩ ដុល្លារ ៕
ប្រភព ៖ gsmarena