មកមើលការធ្វើតេស្តិ៍បុកស្តែងៗ ឡាន Rimac C_Two តម្លៃជាង ២ លានដុល្លារ (វីដេអូ)
ក្នុងគោលបំណងដើម្បីឱ្យរថយន្តអគ្គិសនីកំពូលកម្លាំង C_Two ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ក្រុមហ៊ុន Rimac ដាច់ខាតត្រូវប្រាកដថា វាមានលក្ខណៈពេញលេញទាំងផ្នែកដំណើរការ , ភាពប្រើបានយូរ , ភាពធន់ និង សុវត្ថិភាពផងដែរ ។
ជាការពិតណាស់ ដើម្បីឱ្យរថយន្តរបស់ខ្លួនមានសុវត្ថិភាព និង អាចបើកបរស្របច្បាប់លើដងផ្លូវនៅទូទាំងពិភពលោកបាន Rimac ត្រូវយក C_Two ទៅធ្វើតេស្តិ៍ពិតប្រាកដ មិនត្រឹមតែការធ្វើតេស្តិ៍តាមប្រព័ន្ធកុំព្យូទ័រឡើយ ។
គួរឱ្យដឹងថា រថយន្ត Rimac C_Two មានកម្លាំងរហូតដល់ទៅ ១ ៨៨៨ សេះ ហើយនឹងត្រូវផលិតត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃ ២,១ លានដុល្លារក្នុងមួយគ្រឿង ៕
ចង់ដឹងថាការធ្វើតេស្តិ៍នោះយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ carscoops