Redmi Note 8 Pro ចេញលក់នៅអឺរ៉ុប តម្លៃតែជាង ២០០ ដុល្លារ
Redmi Note 8 Pro បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសចិនកាលពីខែសីហាកន្លងទៅ ដោយវាបំពាក់លក្ខណៈពិសេសខ្លាំង តែមានតម្លៃថោកសមរម្យ ហើយឥឡូវនេះវាក៏បានចេញលក់ជាផ្លូវការនៅអឺរ៉ុបដែរ ។
Note 8 Pro នឹងមានតម្លៃ ២៧០ ដុល្លារសម្រាប់ម៉ូដែល RAM 6GB និង ទំហំផ្ទុក 64GB ខណៈម៉ូដែលទំហំផ្ទុក 128GB នឹងមានតម្លៃ ២៩៥ ដុល្លារ ។ វាបំពាក់អេក្រង់ទំហំ ៦,៥ អ៊ីង ប្រភេទ FHD+ “Dot Drop” LCD គ្របដណ្តប់លើតួខ្លួន ៩១,៤% , សេនស័រស្កេនម្រាមដៃខាងក្រោយ , កញ្ចក់ Gorilla Glass 5 ទាំងមុខ និង ក្រោយ , ថាមពលថ្មកម្លាំង 4,500mAh អាចសាកថ្មល្បឿនលឿនកម្លាំង 18W តាមរយៈរន្ធ USB-C , រន្ធដោតកាស 3.5mm ព្រមទាំងអាវក្រោះការពារទឹក IP52 ទៀតផង ។
Note 8 Pro ប្រើបន្ទះឈីប MediaTek G90T ជាមួយ Octa-core CPU 2.05GHz និង ARM Mali-G76 GPU ។ វាក៏បំពាក់បច្ចេកវិទ្យាបន្សាបកម្តៅម៉ាស៊ីន LiquidCool ដើម្បីជួយដល់ការលេងហ្គេមកុំឱ្យទូរស័ព្ទឆាប់ក្តៅ ។
ក្រៅពីនោះ វាបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ គឺ កាមេរ៉ាគោលទំហំ 16MP , កាមេរ៉ា Ultrawide ទំហំ 8MP ថតបាន ១២០ ដឺក្រេ , កាមេរ៉ា Macro ទំហំ 2MP និង កាមេរ៉ា Depth Sensor ទំហំ 2MP សម្រាប់ថត Portrait ។ ដោយឡែក កាមេរ៉ាមុខវាគឺទំហំ 20MP ៕
ប្រភព ៖ gmsarena