![យក Galaxy Note 10+ និង iPhone 11 Pro Max ធ្វើតេស្តិ៍ទម្លាក់ មួយណារឹងមាំជាង ? (វីដេអូ)](https://www.popular.com.kh/wp-content/uploads/2019/09/0-70.jpg)
យក Galaxy Note 10+ និង iPhone 11 Pro Max ធ្វើតេស្តិ៍ទម្លាក់ មួយណារឹងមាំជាង ? (វីដេអូ)
Apple អះអាងថា iPhone 11 និង iPhone 11 Pro បានបំពាក់កញ្ចក់រឹងមាំបំផុតក្នុងចំណោមស្មាតហ្វូន ។ ឥឡូវនេះ Channel YouTube មួយឈ្មោះថា PhoneBuff បានយក iPhone 11 Pro Max និង Galaxy Note 10+ ទៅធ្វើតេស្តិ៍ទម្លាក់ដើម្បីប្រៀបធៀបភាពរឹងមាំរបស់វា ។
នៅក្នុងការធ្វើតេស្តិ៍ Galaxy Note 10+ និង iPhone 11 Pro Max បានឆ្លងកាត់ការទម្លាក់ជាច្រើនពីជ្រុងផ្សេងៗគ្នា ។ បន្ទាប់ពីការទម្លាក់លើកទី ១ ពីកម្ពស់ ១ ម៉ែត្រ ឃើញថាកញ្ចក់ផ្នែកខាងក្រោយរបស់ iPhone 11 Pro Max ស្ទើរតែស្រាំទាំងស្រុង ខណៈ Galaxy Note 10+ មានសភាពប្រសើរជាងបន្តិច តែក៏ស្រាំដែរ ។
នៅក្នុងការធ្វើតេស្តិ៍លើកទី ២ ដោយទម្លាក់ពីចំហៀង iPhone 11 Pro Max មានភាពប្រសើរជាង Note 10+ វិញ ព្រោះវា iPhone 11 Pro ផលិតពីអ៊ីណុក ហើយ Note 10+ ផលិតពីអាលុយមីញ៉ូម ។
នៅក្នុងការធ្វើតេស្តិ៍លើកទី ៣ ដោយទម្លាក់ពីមុខ កម្ពស់ ១ ម៉ែត្រ ទូរស័ព្ទទាំង ២ បែកភ្លាមៗ ប៉ុន្តែ Note 10+ ហាក់មានសភាពប្រសើរជាង ព្រោះ iPhone 11 Pro Max ប្រេះពេញអេក្រង់តែម្តង ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ 9to5mac