Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 Huawei Mate 30 Pro បង្ហាញខ្លួនផ្លូវការ សមត្ថភាពកាមេរ៉ារឹតតែខ្លាំង
បច្ចេកវិទ្យា

Huawei Mate 30 Pro បង្ហាញខ្លួនផ្លូវការ សមត្ថភាពកាមេរ៉ារឹតតែខ្លាំង

កញ្ញា ២០, ២០១៩

ថ្វីបើកំពុងទទួលរងសម្ពាធដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនក្តី តែ Huawei នៅតែងើបឈរ និង បង្ហាញនូវកំពូលស្មាតហ្វូន Mate 30 និង Mate 30 Pro ជាផ្លូវការ ។

Huawei Mate 30 Pro

វាបំពាក់នូវលក្ខណៈពិសេស ក៏ដូចជាកាមេរ៉ាដ៏អស្ចារ្យបំផុតលើស្មាតហ្វូន ។ វាបានប្រើកាមេរ៉ាទំហំ 40MP Super Sensing ពី P30 Pro និង បន្ថែម កាមេរ៉ា Ultra-wide ទំហំ 40MP ដែល Huawei ហៅថា “Cine Camera” ។

ពួកវាទាំងពីរប្រើសេនស័រ 3D ToF ដូចគ្នា ។ ចំណែកឯកាមេរ៉ាទី ៣ មានទំហំ 8MP ជាមួយមុខងារ 3x Optical Zoom និង 5x Optical Hybrid Zoom ។ ទាំងកាមេរ៉ា Telephoto និង Wide Angle លើ Mate 30 Pro សុទ្ធតែមានមុខងារ Optical Image Stabilization ដូចគ្នា ។

មិនតែប៉ុណ្ណោះ កាមេរ៉ាក្រោយរបស់ Mate 30 Pro អាចថតវីដេអូបានដល់កម្រិត 40 60fps ហើយអាចថតវីដេអូបែប Slow-motion រហូតដល់ទៅ 7,680fps ក្នុងកម្រិត 720p ។ លើសពីនេះ វាអាចថត Time-lapse ក្នុងកម្រិត 4K ជាមួយមុខងារ HDR+ ។ ដោយឡែក កាមេរ៉ា Selfie ខាងមុខ គឺទំហំ 32MP ។

Mate 30 Pro មានអេក្រង់ទំហំ ៦,៥៣ អ៊ីង គែមកោង ៨៨ ដឺក្រេ ដែល Huawei ហៅវាថា “Horizon Display” លើបន្ទះ OLED បង្ហាញក្នុងកម្រិត 1,176×2,400px និង មានមុខងារ HRD ហើយមានអាវក្រោះការពារទឹកកម្រិត IP68 ទៀតផង ។

វាប្រើបន្ទះឈីប Kirin 990 ជំនាន់ចុងក្រោយបង្អស់របស់ Huawei ។ វាដំណើរការដោយ EMUI10 លើ Android 10 ។ Huawei បានអាប់ដេតបច្ចេកវិទ្យាសាកថ្មឥតខ្សែកាន់តែលឿន រហូតដល់ 27W សម្រាប់ថាមពលថ្ម 4,500mAh ខណៈការសាកថ្មប្រើខ្សែ នៅតែ 40W ដដែល ។

Mate 30 Pro ផ្តល់ជម្រើសម៉ូដែល RAM 8GB , ទំហំផ្ទុក 128GB និង 256GB ហើយអាចញាត់ថែមដល់ 256GB ទៀត ។ វាមានជម្រើស ៤ ពណ៌ គឺ ពណ៌ខ្មៅ , ពណ៌ទឹកប្រាក់ , ពណ៌ស្វាយ និង ពណ៌បៃតង ។

Huawei Mate 30 Pro ម៉ូដែល 4G នឹងមានតម្លៃខ្ទង់ ១ ២០០ ដុល្លារសម្រាប់ប្រភេទ RAM 8GB និង ទំហំផ្ទុក 256GB ។ រីឯ Mate 30 Pro ម៉ូដែល 5G នឹងមានតម្លៃខ្ទង់ ១ ៣០០ ដុល្លារ ៕

ប្រភព ៖ gsmarena

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់