ឆែកមើលតម្លៃអាសង់ ឆ្នាំ ២០១៩ មុនថ្ងៃភ្ជុំ ឡើងឬចុះ ?
ម៉ូតូចង្កឹះលេខ Honda Dream ឬគេនិយមហៅអាសង់សេ ១២៥ នៅតែទទួលបានការគាំទ្រ និង ប្រើប្រាស់ច្រើន មិនថានៅតាមខេត្ត ឬ ទីក្រុងឡើយ ។
ថ្វីបើមិនផ្លាស់ប្តូររូបរាង ប៉ុន្តែវានៅតែមានឈ្មោះល្បីល្បាញ ក៏ដោយសារតែភាពងាយស្រួលប្រើប្រាស់ ធន់ ប្រើហើយលក់មិនសូវខាតជាដើម ។
ថ្មីៗនេះ ហាងលក់ម៉ូតូមួយកន្លែងនៅម្តុំគីរីរម្យ បានបង្ហើបពីតម្លៃរបស់ Honda Dream ស៊េរីឆ្នាំ ២០១៩ មុនថ្ងៃភ្ជុំបិណ្ឌមកដល់ ។ បើតាមការបញ្ជាក់ពីហាងឱ្យដឹងថា ហាងឆេងតម្លៃលក់របស់អាសង់ ១២៥ សេសេនៅម្តុំគីរីរម្យ គឺនៅលក់ត្រឹម ២ ៤៥០ ដុល្លារប៉ុណ្ណោះ ។
គួរបញ្ជាក់ថា តម្លៃខាងលើនេះអាចមានការប្រែប្រួលទៅតាមទីផ្សារ និង តាមបណ្តាហាងផ្សេងៗបន្តិចបន្តួច ៕
ប្រភព ៖ Seyha Motor