ឆែកមើលតម្លៃឡានភីកអាប់ថ្មី ៨ ម៉ូដែលកំពុងលក់នៅខ្មែរ
រថយន្តភីកអាប់បច្ចុប្បន្នបានក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ មិនថាអ្នករស់នៅទីក្រុង ឬ តាមបណ្តាខេត្តឡើយ ព្រោះតែចំណុចសំខាន់ៗ ដូចជា តួខ្ពស់ , កាប៊ីនធំទូលាយ និង អាចដាក់ឥវាន់បានច្រើនជាដើម ។ ក្រៅពីនោះ វាក៏មានសមត្ថភាពខ្ពស់ក្នុងការបើកបរលើផ្លូវលំបាកៗ ជាពិសេសងាយស្រួលនៅពេលបើកបរទៅតាមផ្លូវឆ្ងាយៗ ។
ខាងក្រោមនេះគឺជារថយន្តភីកអាប់ថ្មីទាំង ៨ ម៉ូដែល កំពុងដាក់លក់នៅក្នុងប្រទេសកម្ពុជា៖
១) Mitshubishi Triton 2.4L ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៤៦ ០០០ ដុល្លារ
២) SsangYong Musso Grand ប៉ុងពីរ ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៤៧ ០០០ ដុល្លារ
៣) Chevrolet Colorado ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៤៣ ៩៩៩ ដុល្លារ
៤) Toyota Hilux Revo Rally ឆ្នាំ ២០២០ តម្លៃប្រហាក់ប្រហែល ៥៣ ៩០០ ដុល្លារ
៥) Mazda BT-50 Thunder 3.2L ២០២០ តម្លៃប្រហាក់ប្រហែល ៤០ ៩៩៩ ដុល្លារ
៦) Ford Ranger Wildtrak 3.2L ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៥២ ៥០០ ដុល្លារ
៧) Nissan Navara 2.5L ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៤៩ ៣០០ ដុល្លារ
៨) Volkswagen Amarok ឆ្នាំ ២០១៩ តម្លៃខ្ទង់ ៦ ម៉ឺនដុល្លារ