
ម៉ូតូអូតូកម្លាំង ១៥០ សេសេ ៣ ម៉ូដែល អ្នកមានគ្រួសារជិះសមឥតខ្ចោះ
បច្ចុប្បន្ននេះ ម៉ូតូប្រភេទប្រើលេខអូតូ កំពុងចរាចរលក់ពេញទីផ្សារប្រទេសកម្ពុជា ដោយភាគច្រើនសុទ្ធតែរចនារូបរាងបែបស្ព័រ និង តូចៗ ដើម្បីងាយស្រួលជិះក្នុងក្រុង ។ ផ្ទុយទៅវិញ សម្រាប់អ្នកមានមាឌធំ ឬ អ្នកមានគ្រួសារជាដើម តែងសម្លឹងរកមើលម៉ូតូអូតូរាងធំជាងនេះ ដូចជា ពពួកម៉ូតូអូតូកម្លាំង ១៥០ សេសេជាដើម ដែលសារតែវាផ្តល់នូវកន្លែងអង្គុយ និង កន្លែងទុកដាក់ឥវាន់ធំទូលាយទៀតផង ។
ក្រៅពីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ពួកវាក៏មានសមត្ថភាពខ្លាំង និង ផ្តល់ទំនុកខ្ពស់ក្នុងការបើកបរផងដែរ មិនថាជិះផ្លូវជិត ឬ ផ្លូវឆ្ងាយឡើយ ។ នៅក្នុងថ្ងៃនេះ យើងនឹងណែនាំប្រិយមិត្តទាំងអសគ្នា ឱ្យបានស្គាល់នូវម៉ូតូអូតូកម្លាំង ១៥០ សេសេ ចំនួន ៣ ម៉ូដែល អ្នកមានមាឌធំ ឬ មានគ្រួសារជិះសមឥតខ្ចោះតែម្តង ៕
១) Honda PCX 150 តម្លៃខ្ទង់ ៤ ២៥០ ដុល្លារ
២) Honda ADV 150 ABS តម្លៃខ្ទង់ ៤ ៣៥០ ដុល្លារ
៣) Yamaha Aerox 155 តម្លៃខ្ទង់ ២ ៩៥០ ដុល្លារ
ប្រភព ៖ Seyha Motor