
iPhone 11 ទាំង ៣ ម៉ូដែល ប្រើ RAM ត្រឹម 4GB
AnTuTu បានបង្ហាញរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Weibo បង្ហាញឱ្យឃើញនូវដំណើរការរបស់ iPhone 11 ទាំង ៣ ម៉ូដែល ។
តាមរយៈរូបថតមួយសន្លឹកនោះ ភាពខុសគ្នាមិនមានច្រើនឡើយរវាង iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ដែលប្រើប្រាស់ឈីប A13 Bionic ដូចគ្នា ។ អ្វីដែលសំខាន់នោះគឺ iPhone ស៊េរីថ្មីទាំង ៣ ម៉ូដែល ប្រើ RAM ទំហំត្រឹម 4GB ប៉ុណ្ណោះ ដូច្នេះពាក្យចចាមអារ៉ាមដែលថាពួកវាប្រើ RAM ទំហំ 6GB គឺខុសស្រឡះតែម្តង ។
យ៉ាងណាមិញ ពិន្ទុដែល iPhone ថ្មីទទួលបានពី AnTuTu បង្ហាញឱ្យឃើញភាពខុសគ្នាយ៉ាងខ្លាំងពី iPhone ស៊េរីចាស់ ពោលគឺពិន្ទុខ្ពស់ជាងដល់ទៅ ២៨% ស្របពេលដែលល្បឿន GPU រឹតតែខ្ពស់ខ្លាំងជាងឆ្នាំមុនទៅទៀត ៕
ប្រភព ៖ gsmarena