Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកដឹងចំណុចខ្លាំង និង ខ្សោយ លើ iPhone 11 Pro មុនសម្រេចចិត្តទិញ
បច្ចេកវិទ្យា

មកដឹងចំណុចខ្លាំង និង ខ្សោយ លើ iPhone 11 Pro មុនសម្រេចចិត្តទិញ

កញ្ញា ១២, ២០១៩

Apple បានធ្វើការបង្ហាញយ៉ាងល្អឥតខ្ចោះចំពោះលក្ខណៈពិសេសថ្មីលើ iPhone 11 Pro និង iPhone 11 Pro Max ។ ប៉ុន្តែវាក៏នៅខ្វះចន្លោះមួយចំនួន ដែលគេរំពឹងថា iPhone ជំនាន់ថ្មីនេះនឹងនាំមកដែរ ។

ចំណុចខ្លាំង

ចំណុចខ្លាំងបំផុតរបស់ iPhone ជំនាន់ថ្មី គឺ សមត្ថភាពនៃកាមេរ៉ា ៣ គ្រាប់របស់វា ដែលធ្វើឱ្យមនុស្សភាគច្រើនចាប់ចិត្តខ្លាំង ។ កាមេរ៉ាថ្មីដែលបន្ថែមលើសជំនាន់មុនមួយគ្រាប់នោះ ជាប្រភេទកាមេរ៉ា Ultra wide-angle ទំហំ 12MP អាចថតបានកម្រិត ១២០ ដឺក្រេ ហើយអាចថតវីដេអូបានដល់កម្រិត 4K 60fps ជាមួយមុខងារ Extended Dynamic Range ទៀតផង ។

រីឯកាមេរ៉ា Telephoto ទំហំ 12MP របស់វាឥឡូវនេះមានកម្រិត Aperture ភ្លឺជាងមុន f/2.0 (ពីមុន f/2.4) ហើយមានមុខងារ Autofocus ប្រសើរជាងមុនទៀតផង ។ កាមេរ៉ាគោលទំហំ 12MP ក៏កាន់តែប្រសើរជាមួយមុខងារ Dual Pixel AF ព្រមទាំងបន្ថែមមុខងារ Night Mode ផងដែរ ។

ដោយឡែកកាមេរ៉ាមុខទំហំ 12MP ក៏អាចថតវីដេអូបានកម្រិត 4K 60fps ជាមួយមុខងារ Extended Dynamic Range និង Smart HDR ហើយអាចស្កេនមុខបានលឿនជាងមុន ៣០% ឯណោះ ។

បើនិយាយពីថាមពលថ្មវិញ កាន់តែយូរជាងមុន ហើយ Apple ក៏សម្រេចចិត្តបន្ថែមមុខងារសាកភ្លើងល្បឿនលឿន 18W តែនៅប្រើរន្ធដោត USB-C ដដែល ។ iPhone 11 Pro កាន់ថ្មយូរជាងមុន ៤ ម៉ោងបើប្រៀបធៀបនឹង iPhone XS ខណៈ iPhone 11 Pro Max កាន់ថ្មយូរជាង ៥ ម៉ោង ។

តួខ្លួនរបស់ iPhone 11 Pro មានសភាពធន់ជាងមុន ជាមួយនឹងកម្រិតការពារទឹក IP69 អាចច្រមុជចូលទឹកបានជម្រៅ ៤ ម៉ែត្រ និង នៅបានកន្លះម៉ោង ។

អេក្រង់ Super Retina XDR ជួយឱ្យវាកាន់តែភ្លឺច្បាស់ ស្របពេលដែលឈីប A13 Bionic របស់ Apple មានដំណើរការ CPU និង GPU លឿនបំផុតក្នុងចំណោមស្មាតហ្វូនបច្ចុប្បន្ន ។

ចំណុចខ្សោយ

មុខងារ 2x zoom លើ iPhone ជំនាន់ថ្មី គឺជាមុខងារចាស់សម្រាប់ស្មាតហ្វូនឆ្នាំ ២០១៦ ដូចជា iPhone 7 Plus ប៉ុណ្ណោះ ព្រោះឥឡូវគេប្រើដល់ 3x zoom ឬ លើសនេះក៏មានដែរ ។

ក្បាលឆកធំលើ iPhone ជំនាន់ថ្មី នៅតែជាចំណុចដែលមនុស្សជាច្រើនមិនពេញចិត្ត ។

Apple បានបញ្ចេញ iPad Pro កាលពីឆ្នាំ ២០១៧ ជាមួយនឹងកម្រិត Refresh-rate 120Hz ។ ផ្ទុយទៅវិញ iPhone 11 Pro ដែលចេញនៅឆ្នាំ ២០១៩ មានកម្រិត Refresh-rate ត្រឹម 60Hz ប៉ុណ្ណោះ ដែលវាមិនសមនឹងឈ្មោះ “Pro” ដូច iPad Pro ឡើយ ។

ទំហំផ្ទុក 64GB លើទូរស័ព្ទតម្លៃ ១ ០០០ ដុល្លារ ហាក់ដូចជាមិនសមឡើយ ។ មិនតែប៉ុណ្ណោះ អ្នកត្រូវចំណាយដល់ ១៥០ ដុល្លារដើម្បីបានទំហំផ្ទុក 256GB ទៀតផង ។ ត្រូវចាំថា វីដេអូ 4K 60fps រយៈពេលមួយនាទី អាចស៊ីទំហំដល់ទៅ 400MB ដូច្នេះទំហំផ្ទុកត្រឹម 64GB អាចជាបញ្ហាសម្រាប់អ្នកចូលចិត្តថតវីដេអូច្រើន ។

iPhone 11 Pro ទាំងពីរម៉ូដែលមានទម្ងន់ធ្ងន់ជាងមុន និង កម្រាស់ក្រាស់ជាងមុន ហើយវាគ្មាន 3D Touch ឡើយ ៕

ប្រភព ៖ gsmarena

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់